ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

​ផ្តល់​អាគារ​មន្ទីរពេទ្យ​ទំនើប​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​២​លាន​ដុល្លារ​

ប៉ៃលិន​៖​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាគារ​មន្ទីរពេទ្យបង្អែក​និង​បំពាក់​ឧបករណ៍​ទំនើប​នៅ​តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន​។​កាលពី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​អាជ្ញាធរខេត្ត​ប៉ៃលិន​បានចាប់ផ្តើម​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នូវ​អគារ​មន្ទីរពេទ្យបង្អែក​ថ្មី​បន្ថែម​១​ខ្នង​ទៀត​ដែលមាន​កម្ពស់​៣​ជាន់​។​ អាគារ​នេះ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​២​លាន​ដុល្លារ​នៅលើ​ទឹកដី​ខេត្ត​ប៉ៃលិន​ដែល​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​។​ ​លោក​ផាន់​ចាន់​ធុល​អភិបាលខេត្ត​បាន​លើកឡើងថា​៖​ការបង្កើតឡើង​នូវ​សមិទ្ធផល​ថ្មី​អគារ​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ថែមទៀត​នេះ​ជាការ​សម្រេច​គោលដៅ​លើ​វិស័យ​ជា​ចម្បង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​។​ ក្រសួងសុខាភិបាល​ក៏ដូចជា​ដៃ​គួរ​អភិវឌ្ឍន៍​ខិតខំ​រួមគ្នា​សំដៅ​ពង្រីក​សេវា​សុខាភិបាល​សាធារណៈ​ឱ្យខិត​កាន់​កៀក​ជិត​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​ទទួលយក​នូវ​សេវា​សុខមាលភាព​បាន​លឿន និង​រហ័ស​។​ ​លោក​អភិបាលខេត្ត​ប៉ៃលិន​បាន​បន្តថា​៖​ក្រៅពី​ការពង្រីក​ជាមួយ​នូវ​សេវា​សុខាភិបាល​សាធារណៈ​នៅតាម​តំបន់​ជនបទ​ឬ​តំបន់​ព្រំដែន​បាន​ទូលំទូលាយ​ហើយ​យើង​ក៏បាន​ផ្តោតជាសំខាន់​ផងដែរ​ទៅលើ​គុណភាព​សុខាភិបាល​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​លើ​វិស័យនេះ​។ ចំពោះមុខ​នេះដែរ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​នឹង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការងារ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត​ស្ថាប័ន​នេះ​ក៏​កំពុង​បន្ត​ការគ្រប់គ្រង​ទៅលើ​មន្ទីរពេទ្យ​របស់​រដ្ឋ​និង​ឯកជន​នានា​ហើយ​បាន​នឹង​កំពុង​បន្ត​យកចិត្តទុកដាក់​កែប្រែ​ឥរិយាបថ​ដោយ​អនុវត្តន៍​តាម​ជំនាញ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​។​ពិសេស​មន្ទីរពេទ្យ​ត្រូវតែ​កាត់បន្ថយ​ការធ្វើ​បែបបទ​ច្រើន​ឬ​ទា​លុយ​ពី​អ្នកជំងឺ​មុន​ការព្យាបាល​ជៀសវាង​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​។​ ​ផ្ទុយទៅវិញ​មន្ត្រី​សុខាភិបាល​ឬ​គ្រូពេទ្យ​ទាំងអស់​ត្រូវតែ​ជា​ជន​គំរូ​ក្នុង​ការជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​រឹតតែ​ល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​អគារ​ថ្មី​មន្ទីរពេទ្យបង្អែក​ខេត្ត​ថ្មី​ខាងលើ​ជា​ជំនួយ​ឧ​ប​ត្ត​ម្ភ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍​។​ អគារ​មាន​បណ្តោយ​ចំនួន​៨៥,១​ម៉ែត្រ​ទទឹង​៤៩,២​ម៉ែត្រ​កម្ពស់​៣​ជាន់​ក្នុង​ទំហំ​ថវិកា​ចំនួន​២.៤៨៦.២០០,៥៥​ដុល្លារ​អាមេរិក​។​ដោយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ចាប់ពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​ហើយ​គ្រោង​និង​បញ្ចប់​ការសាងសង់​ក្នុង​រង្វង់​ខែវិច្ឆិកា​ឆ្នាំ​២០២១៕ខុម

ព័ត៌មានសង្គម សេដ្ឋកិច្ច

ប្រតិភូ​រដ្ឋសភា​ចុះ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ពី​ការដាំ​បន្លែ​របស់​កសិករ​

ព្រះវិហារ​៖​លោក​ឡូយ​សុផាត​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ​បរិស្ថាន​និង​ធនធានទឹក​នៃ​រដ្ឋសភា​និង​សមាជិក​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​បាន​ចុះ​ទស្សនៈកិច្ច​សិក្សា​។​ដើម្បី​ស្វែងយល់​ពី​សក្តានុពល​ពី​ការដាំ​បន្លែ​របស់​កសិករ​ឈ្មោះ​សោម​ឌៀប​និង​ប្តី​ឈ្មោះ​ហេង​គង់​។​ ​កសិករ​នៅ​ភូមិ​ស្ថាពរ​សង្កាត់​ប៉ាល​ហាល​ក្រុង​/​ខេត្តព្រះវិហារ​បច្ចុប្បន្ន​គាត់​មាន​ដាំ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់​៣​ខ្នង​ហើយ​មាន​ដាំ​បន្លែ​នៅ​ខាងក្រៅ​ផ្ទះ​សំណាញ់​ផង​ដែលមាន​ការចិញ្ចឹម​ត្រី​ក្នុង​ការដាំ​បន្លែ​ដោយ​ទទួលបាន​ចំណូល​សរុប​២០.៤៨០.០០០​រៀល​។ ​ក្នុងនោះ​ត្រូវ​ចំណាយ​លើ​ចំណី​ត្រី​សម្ភារ​ស្បៃ​គ្រប​ប្រេង​…​អស់​សរុប​៤.២១០.០០០​រៀល​គាត់​នៅ​ទទួលបាន​ប្រាក់ចំណេញ​ពី​មុខរបរ​ទាំងអស់នោះ​សរុប​១៦.២៧០.០០០​រៀល សម្រាប់​ឆ្នាំ​២០១៩ កន្លងមក​៕​​វ៉ាន់ឌី​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​អភិបាលខេត្ត​ស្វាយរៀង​ចុះ​ពិនិត្យ​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​

ខេត្តស្វាយរៀង​៖​អភិបាលខេត្ត​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​ដែល​ទទួលបាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ផ្ទះ​៤០០​ខ្នង​ក្នុងភូមិ​ជីកដី​ឃុំ​អណ្ដូង​ត្របែក​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​ ​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​ដែល​ទទួលបាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ផ្ទះ​៤០០​ខ្នង​។ ​ក្នុងភូមិ​ជីកដី​ឃុំ​អណ្ដូង​ត្របែក​ស្រុក​រមាសហែក​និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​១.៩២០​ម៉ែត្រ​ដើម្បី​បង្ក​ភាព​ស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​ លោក​អភិបាលខេត្ត ក៏បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​បន្ត​ខិតខំ​បង្កបង្កើនផល ដាំ​ដំណាំ ដើមឈើ​ហូប​ផ្លែ និង​ចិញ្ចឹមសត្វ​បន្ថែមទៀត​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ និង​អញ្ជើញ​មក​រស់នៅ​ឱ្យបាន​ជាប់លាប់ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ។​ដើម្បី​ការពារ​កុំឱ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​អប់រំ​ណែនាំ​កូនចៅ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕

សន្តិសុខ

​ជនសង្ស័យ​២​នាក់​កាច់​សោ​ម៉ូតូ​សន្តិសុខ​ឃើញ​ទាន់​ចោរ​បាញ់​១​គ្រាប់​ឡើងលើ​

​ភ្នំពេញ​:​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន​លួច​កាច់​សោ​រក​ម៉ូតូ​នៅ​មន្ទីរពេទ្យ​មួយកន្លែង​មិនបាន​សម្រេច​ត្រូវ​សន្តិសុខ​ឃើញ​ទាន់​ប្រតាយប្រតប់​គ្នា​។​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់​១​គ្រាប់​ឡើងលើ​គំរាម​ដើម្បី​រំដោះខ្លួន​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល​សុខា​ទំនប់​ថ្មី​តាម​បណ្ដោយ​ផ្លូវ​៣៧១​ភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោរ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់​សោ​មិនបាន​សម្រេច​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០១៩​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1AC4489​ជា​របស់​ជនរងគ្រោះ​មក​មើល​ប្រពន្ធ​សម្រាក​ព្យ​ស​បាល​នៅ​មន្ទីរពេទ្យ​ខាងលើ​។​ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​ក្រោយពី​ប្រតាយប្រតប់​ជាមួយ​សន្តិសុខ​មន្ទីរពេទ្យ​រួច​ក៏​បាញ់​មួយ​គ្រាប់​ឡើងលើ​គំរាម​រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​ពី​កន្លែងកើតហេតុ​៕

ព័ត៌មានសង្គម សេដ្ឋកិច្ច

​ប្រើប្រាស់​ឧបករណ៍​T300PlusGNSS​ដែល​ចាប់​ទិន្នន័យ​ពី​ផ្កាយរណប​ដើម្បី​វាស់វែង​ដីធ្លី​

មណ្ឌលគិរី​៖​លោក​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​,​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​លោក សាយ​សំ​អាល់​រដ្ឋមន្ត្រីក្រសួង​បរិ​សា្ថ​ន​។​បាន​ប្រជុំ​ផ្សព្វផ្សាយ​និង​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី​,​ការដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្តមណ្ឌលគិរី​។ ​កិច្ចប្រជុំ​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ម៉ែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក ស្វាយ សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​និង​មន្ត្រី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួមទាំង​អាជ្ញាធរ​ក្រុង​/​ស្រុក​/​ឃុំ​/​សង្កាត់​ក្នុង​ខេត្ត​ជាច្រើនរូប​ដែល​ធ្វើឡើង​នៅ​សាលាខេត្ត​មណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​។​ ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តមណ្ឌលគិរី​។​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថាៈ​ប្រធានបទ​សំខាន់​នាពេលនេះ​មាន​៖៥​ចំណុច​ទី​១.​ការចុះបញ្ជី​ដី​រដ្ឋ​។​ទី​២.​ការចុះបញ្ជី​ដី​របស់​ប្រជាពលរដ្ឋ​ទី​៣.​ការដោះស្រាយ​វិវាទ​នៅក្នុង​ខេត្តមណ្ឌលគិរី​ទី​៤.​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​និង​ទី​៥.​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅក្នុង​ខេត្តមណ្ឌលគិរី​។​ ​ លោក ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមការងារ​អន្តរក្រសួង​មាន​ចំនួន​សរុប​ប្រមាណ ៥៥០ នាក់ ។​ក្នុងនោះ​ក្រុមការងារ​វាស់វែង​រប​ស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ប្រមាណ​៣០០​នាក់​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៥០​នាក់ និង​ក្រសួងបរិស្ថាន ប្រមាណ ២០០​នាក់​។ ​ដោយ​ប្រើប្រាស់​ឧបករណ៍​T300PlusGNSS​ដែលមាន​ភាពជាក់លាក់​ខ្ពស់​ក្នុងការ​វាស់វែង​តាមរយៈ​ការចាប់យក​ទិន្នន័យ​ពី​ផ្កាយរណប ក្រុមការងារ​វាស់វែង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹងធ្វើ​ការវាស់វែង​និង​ចុះបញ្ជី​ដី​រដ្ឋ​ដែល​នៅ​សេសសល់​។​តាម​ការចង្អុលបង្ហាញ​ព្រំដី​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន ដែលជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ​។ ​វាស់វែង​និង​ប្រមូល​ទិន្នន័យ​ដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​ជាក់ស្តែង​ក្នុង​ទីតាំង​ដី​រដ្ឋ​,​ចុះបញ្ជី​ដី​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​និង​អាស្រ័យ​ផល​យូរ​មកហើយ​ដែល​នៅ​សេសសល់​នៅតាម​ភូមិ​និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ព្រមទាំង​ដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​។​ ​ សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០​ថ្មីៗ​នេះ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជា​ទៅ​ក្រសួងបរិស្ថាន​ក្រសួងកសិកម្ម​និង​ក្រសួង​រៀបចំ​ដែនដី​ឱ្យ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស​តំបន់​សត្វព្រៃ​និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​។​ ​ទន្ទឹមនឹង​ការបញ្ជា​ឱ្យ​រៀបចំ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ហើយ​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​ត្រូវ​អនុ​វត​មួយចំនួន​ផងដែរ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ​គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម​គឺ​មិន​អនុ​ញ្ញា​ត្តិ​ជាដាច់ខាត​។​ ​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង​គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០​ភាគរយ​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​អុស​និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​៕​​ចាន់​បុត្រ​

ព័ត៌មានសង្គម

​រដ្ឋបាលខេត្ត​ព្រះវិហារ​ទទួល​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​រដ្ឋសភា​

​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​រដ្ឋបាលខេត្ត​ព្រះវិហារ​ដឹកនាំ​ដោយ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​។​ព្រមទាំង​អភិបាលរង​ខេត្ត​លោកនាយក​រដ្ឋបាល​សាលាខេត្ត​និង​មន្ទីរ​.​អង្គភាព​ពាក់ព័ន្ធ​។​ ​ក្រុមការងារ​ខេត្ត​បានទទួល​ជួបពិភាក្សា​ជាមួយ​គណៈកម្មការ​ផែនការ​វិនិយោគ​កសិក​ម្ម​អភិវឌ្ឍន៍ជនបទ​បរិស្ថាន​និង​ធនធានទឹក​នៃ​រដ្ឋសភា​។​ដឹកនាំ​ដោយ​លោក​ឡូយ​សុផាត​ប្រធាន​គណៈកម្មការ​នៅក្នុង​សាលប្រជុំ​របស់​សាលាខេត្ត​។ ​កិច្ចពិភាក្សា​ការងារ​នាពេលនេះ​គឺ​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​និង​ប្រមូល​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលបន្ទុក​របស់​គណៈ​កម្ម​ការ​អំពី​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​ច្បាប់​នានា​។ ​វឌ្ឍនភាព​ការងារ​បញ្ហា​ប្រឈម​ក៏ដូចជា​ពិនិត្យមើល​ពី​ភាព​រីកចម្រើន​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ជាពិសេស​លើ​ការងារ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង​ឧតុនិយម​ផងដែរ​៕ប៊ូ រ៉ា ​

សន្តិសុខ

បើក​ត្រាក់ទ័រ​​ភ្ជួរ​កិនចំមីនតោន​ផ្ទុះ​ខ្ទេច​ត្រាក់ទ័រ​អ្នកបើកបរ​ដាច់​ជើង​ម្ខាង

បាត់ដំបង​៖​នៅ​​ភូមិ​ត​គ្រក់​ឃុំ​ត្រែង​ស្រុក​រតនៈមណ្ឌល​ខេត្ត​បាត់បងកាលពី​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​​មានគ្រោះថ្នាក់​មួយដោយបុរសម្នាក់បើកត្រាក់ទ័រ​ភ្ជួរ​ដី​ធ្វើ​ចម្ការ​កិនចំ​មីនតោន​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​នៅសល់តែ​គ្រោងឆ្អឹង​។​ចំណែក​អ្នកបើកបរ​ត្រាក់ទ័រ​រងរបួស​ធ្ងន់​ដាច់​ជើង​ម្ខាង​។ ​ ម្ចាស់​ចម្ការ​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​ធ្វើ​កំណត់​ហេតុថា​ដីចម្ការ​នេះ​គាត់​ធ្លាប់ជួល​ឱ្យគេ​ភ្ជួរ​រាស់​ដាំ​ដំណាំ​ជា​រៀងរាល់ឆ្នាំ​មិនដែល​ប៉ះ​គ្រាប់មីន​អ្វី​ទេ​។​លុះ​ឆ្នាំនេះ​ពេល​មាន​ភ្លៀង​ធ្លាក់​ទើប​គាត់​ជួល​ត្រាក់ទ័រ​មក​ភ្ជួរ​រាស់​ដី​ដើម្បី​ដាំ​ស្វាយ​វិញ​។​ស្រាប់​តែមាន​គ្រោះថ្នាក់​ជាន់​ចំ​មីនតោន​ផ្ទុះ​កក្រើក​ដី​តែម្តង​។ ​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​អ៊ី​មេគ​ស៊ិន​ស៊ី​ខេត្តបាត់ដំបង​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​បានសម្រេច​កាត់​ជើង​ចោល​ត្រឹម​ភ្លៅ​ហើយ​ក្លាយជា​ជនពិការ​៕

សន្តិសុខ

​សមត្ថកិច្ចចាប់​ជនម្នាក់​ពាក់ព័ន្ធ​ញៀន​នៅ​តំបន់​នេសាទ​សមុទ្រ​

ខេត្តព្រះសីហនុ៖សមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធគ្រឿងញៀនខណៈ​កំពុង​ប្រព្រឹត្ត នៅ​ក្រុម​២​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្តព្រះសីហនុកាលពី​រសៀល​ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ​២០២០​។​ ​កម្លាំ​ង​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ បាន​ឱ្យដឹងថាៈ​ជនសង្ស័យ ឈ្មោះ ជឿន សីហា ហៅ​អាទិត្យ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​ស្នាក់នៅ​ក្រុម​១៣​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​។​ប្រភព​ដដែល​បន្តថា កម្លាំងបាន​ដកហូតយក​វត្ថុតាង​រួមមាន​៖១. ម្សៅ​ស​ថ្លា​ចំនួន ១៤​កញ្ជប់​២.​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​៣.​កាំភ្លើង​កែឆ្នៃ​ចំនួន​២​ដើម​៤.​ដាវ​ចំនួន​១​ដើម​៥.​ដប​ជក់​ចំនួន​១​។​ ៦.​ដែកកេះ​ចំនួន​១​ប្រអប់​៧.​ក​ន្ទ្រៃ​ចំនួន​២៨.​ទុយោ​១​ថង់​៩.​គ្រាប់កង់​មួយចំនួន​១០.​ម៉ូតូ​១​គ្រឿង​ម៉ាក់​AIRBIADE​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ផ្តន្ទាទោស​តាម​នីតិវិធី​៕

ព័ត៌មានសង្គម សន្តិសុខ

​សូម​ប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​សម្រាប់​ទី​ទំ​ទាប​ជាប់​តំបន់ភ្នំ​

ភ្នំពេញ៖​ក្រ​សួន​ធនធានទឹក​និង​ឧតុនិយម​ជូនដំណឹង​ថាៈ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ទី​ទំនាប​ជាប់​ជួរ​ភ្នំ​និង​ផ្លូវទឹក​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​។​នៅលើ​ផ្ទៃសមុទ្រ​អាច​នឹងមាន​ភ្លៀង​ច្រើន​និង​រលក សមុទ្រ​បក់បោក​ខ្លាំងៗ​នៅ​អំឡុង​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៣​ខែសីហាឆ្នាំ២០២០​។​ ​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​ថាៈ​ភ្លៀង​រដូវវស្សា​បន្ត​ធ្លាក់​រាយប៉ាយ​កាន់តែច្រើន​។​ជាពិសេស​នៅ​តំបន់​វាលទំនាប​កណ្តាល​និង​តំបន់​ខ្ពង់រាប​និង​ទាំង​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង​ទន្លេមេគង្គ​លើ​ផងដែរ​។​ចាប់តាំងពី​ថ្ងៃនេះ​(២៨​កក្កដា​)​ដល់​សប្តាហ៍​ទី​១​នៃ​ខែសីហា​។​ ​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​បាន​និយាយ​ឱ្យដឹងទៀតថា​ប្រទេស​កម្ពុជា​ពេលនេះ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​តំបន់​សម្ពាធ​ទាប​ដែល​ងាយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅ​តំបន់ភ្នំ​ជាពិសេស​តំបន់​ជុំវិញ​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ​។​ លោក​ចាន់​យុ​ត្ថា​បន្តថាៈ​ចាប់ពី​ខែសីហា​ទៅ​ស្ថានភាព​អាកាសធាតុ​ជាទូទៅ​មាន​ទំនោរ​ទៅរក​បាតុភូត​ឡា​នី​ណា​ពេញលេញ​ដែល​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​រហូតដល់​ខែធ្នូ​និង​អាចមាន​ភ្លៀង​កក់ខែ​ញឹកញាប់​នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០២១​នេះ​បើ​យោងតាម​ការ​ព្យាករ​អាកាសធាតុ​សម្រាប់រ​យៈ​ពេលខាងមុខ​។​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៩​កក្កដា​ដល់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​ថាៈ​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​មកលើ​កម្ពុជា​ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​បានអូសបន្លាយ​លើ​ប្រទេស​ថៃ​ឡាវ​និង​ប្រទេស​វៀតណាម​។​ ស្ថានភាព​អាកាសធាតុ​ដូច​ខា​លើ​ក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៦​ទៅ​២៨​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣២​ទៅ​៣៤​អង្សា​សេ​។​ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរ៉ែក​និង​ខ្ពង់រាប​ភាគ​ឦសាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤​ទៅ​២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២ អង្សា​សេ​។​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​សី​តុ​ណ្ហ ភាព​អប្បបរមា មាន​ពី​២៤​ទៅ​២៦ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី ២០​ទៅ​៣២​អង្សា​សេ​។​ នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​អំឡុង​ពីថ្ងៃ​ទី​២៩​កក្កដ​ដល់​ថ្ងៃទី​៤​ខែសីហា​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​បណ្តា​ខេត្ត​តំបន់​វាលទំនាប​កណ្តាល​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប ភាគ​ឦសាន​តែមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​សម្រាប់​បណ្តា​ខេត្ត នៅ​តំបន់​មាត់ សមុទ្រ​។​ ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​ចាប់ពី​ថ្ងៃ​ទូ​៣១​ខែកក្កដា​ដល់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ទី​ទំនាប​ជាប់​ជួរ​ភ្នំ​និង​ផ្លូវទឹក​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​។​ឯ​នៅលើ​ផ្ទៃសមុទ្រ​នឹងមាន​ភ្លៀង​ច្រើន​និង​រលក​សមុទ្រ​បក់បោក​ខ្លាំងៗ​នៅ​អំឡុង​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៣​ខែសីហា​។​ ចំណែក​ស្ថានភាព​ទឹកទន្លេ​វិញ​មកដល់​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ចតុមុខ​ទើប​មាន​កម្ពស់​២.៥៦​ម៉ែត្រ​ទាប​ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​៦.៦១​ម៉ែត្រ​បើ​ធៀប​រយៈពេល​ដូចគ្នា​។​ឯ​ទឹក​បឹង​ទន្លេសាប​ទើប​មាន​កម្ពស់​០.៦៦​ម៉ែត្រ ដែល​នៅ ឆ្នាំ​ធម្មតា​រយៈពេល​ដូចគ្នានេះ​ទឹក​មាន​កម្ពស់​៣​ម៉ែត្រ​។​ ​ ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ​ត្រូវបាន​គេ​មើលឃើញថា​ជន់​ឡើង​យឺត​ជាង​ពេល​ធម្មតា​ដល់​ទៅ​ពីរ​ខែ​ធ្វើឱ្យ​បឹង​ទន្លេសាប ចូលដល់​ពាក់កណ្តាលរ​ដូ​វ​វស្សា​ទៅហើយ នៅតែ​អត់​ទឹក​។​ទឹក​ជន់​ឡើង​យឺត​បែបនេះ ធ្វើឱ្យប៉ះពាល់​ដល់​ការពង​កូន​និង​ការ លូតលាស់​របស់​មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ​៕​ខុន​ ​ស្ទឹង​មោង​មានទឹក​ពេញ​ពោ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ច្រើន​កាលពី​យប់​ថ្ងៃទី​២៧​កក្កដា​

Featured ព័ត៌មានអន្តរជាតិ

​បារាំង​ប្រគល់​យន្តហោះ​ប្រយុទ្ធ​៥​គ្រឿង​ដំបូង​ឱ្យទៅ​ឥណ្ឌា​

អន្តរជាតិ​៖​យន្តហោះ​ប្រយុទ្ធ​ទំនើប​របស់​បារាំង​ម៉ាក​Rafale​ចំនួន​៥​គ្រឿង​ដំបូង ដែល​ឥណ្ឌា​ទិញ​ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​បារាំង​បញ្ជូនទៅឱ្យ​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា​ឆ្នាំ​២០២០​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​ចំពេល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ចិន​។​ ​កិច្ចព្រមព្រៀង​ដែលមាន​តំលៃ​៩,៤​ពាន់​លាន​ដុល្លារ ត្រូវបាន​ញាំញី​ដោយ​ការចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ​។​តែ​នាយករដ្ឋមន្ត្រី ណា​រេ​ន​ដ្រា ម៉ូ​ឌី បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។​ ​យន្តហោះ​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Dassault Aviation​ត្រូវ​បើក​ដោយ​អាកាសយានិក​មកពី​កងកម្លាំង​អាកាស​ឥណ្ឌា ។​ពួកវា​បានចេញ​ដំណើរ​ពី​ក្រុង​មេ​រី​ញ៉ាច់​នៅ​បារាំង​ខាងត្បូង​ហើយ​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩​កក្កដា ពួកវា​អាច​នឹង​ទៅដល់​មូលដ្ឋាន​ទ័ពអាកាស Ambala នៅ​ឥណ្ឌា​ខាងជើង ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ចិន​ឬ​ប៉ា​គី​ស្ថាន​។​ ​ពួកវា​នឹង​ចាក់​សាំង​បន្ថែម​នៅ​កណ្តាល​អាកាស​៤​ដង​ក្នុងពេល​ហោះ​និង​ក៏ត្រូវ​ឈប់​នៅ​ក្រុង អាល់ ដា​ហ្វ្រា ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត កន្លែង​ដែល​បារាំង​មាន​តាំង​មូលដ្ឋាន​ទ័ពអាកាស​មួយ​។​ ពួកវា​នឹងត្រូវ​អមដំណើរ​ដោយ​យន្តហោះ​ចាក់​សាំង​A330 Phenix MRTT ពីរ​គ្រឿង​ទៅ​ពី​កងទ័ពអាកាស​បារាំង ដោយ​យន្តហោះ​មួយៗ​មាន​ដឹក​ឧបករណ៍​ជំនួយ​ដង្ហើម​៧០​គ្រឿង ឧបករណ៍​ធ្វើ​តេ​ស្តិ៍​រក​វីរុស​ចំនួន​១​សែន​សម្រាប់ ព្រមទាំង​អ្នកជំនាញការ​សុខភាព​១០​ក្រុម​ដើម្បី​គាំទ្រ​ឥណ្ឌា​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​ ​ ឥណ្ឌា​បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ​នេះ​ចំនួន​៣៦​គ្រឿង​កាលពី​ឆ្នាំ​២០១៦ ហើយ​ការប្រគល់​វា​ឱ្យ​ឥណ្ឌា​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​។​យន្តហោះ​ទំនើប​នេះ ត្រូវ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេល្លី​រង់ចាំ​ទទួល​យ៉ាង​អន្ទះសារ ដោយសារតែ​ចង់​ធ្វើឱ្យ​ប្រសើរ​កងកម្លាំង​យន្តហោះ​ចាស់ៗ​របស់ខ្លួន ចំពេល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ចិន​និង​ប៉ា​គី​ស្ថាន​៕​សំណាង ​