ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ក្រុម​គ្រូពេទ្យ​មិត្តភាពខ្មែរ-សូវៀតជួយ​សង្គ្រោះ​បុរសម្នាក់លេបថ្នាំទាំងសំបក

ភ្នំពេញ៖បុរស​​ម្នាក់ស្ថិតក្នុងការធ្វេសប្រហែសដោយបាន​លេបថ្នាំ​ទាំង​សំបកចូល​នៅ​ក្នុង​បំពង់​អាហារ​ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតដើម្បីយក​​ថ្នាំ​នោះ​ចេញមក​វិញ។ ​ប្រភពពីក្រុម​គ្រូពេទ្យ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារនៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀតហៅពេទ្យរុស្សីបានឱ្យដឹងថា ​កាលពី​ថ្ងៃ​ទី​១៨ ខែមករាឆ្នាំ​២០២៣​ ក្រុមគ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​រំលាយ​អាហារ​ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សន្តំនៃមន្ទីរពេទ្យរុស្សីបានអន្តរាគមន៍ជួយសង្គ្រាះបុរសម្នាក់ភ្លាមៗដោយ​ឆ្លុះ​ក្រពះ​អ្នកជំងឺ។គ្រូពេទ្យដដែលបានបន្តថា តាម​រយៈ​ការ​ឆ្លុះ​ក្រពះបុរសម្នាក់ដោយមិនបានបញ្ជាក់ពីអត្តសញ្ញាណនោះមកក៏បាន​រក​ឃើញ​ថ្នាំ​ទាំង​សំបកក្នុង​បំពង់​អាហារ​របស់​អ្នកជំងឺទើបក្រុម​គ្រូពេទ្យបាន​​ចាប់​យក​ថ្នាំ​ទាំង​សំបក​នោះចេញ​បាន​ទាន់​ពេលវេលានិង​ប្រកបដោយ​សុវត្ថិភាព។បន្ទាប់ពីបានជួយសង្គ្រោះក្រុម​គ្រូពេទ្យ​ជំនាញបាន​ផ្ញើសារប្រាប់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់ជា​ពិសេស​យាយ តា​ដែល​មាន​វ័យ​ជរាមុន​​ទទួលទាន​ថ្នាំពេទ្យត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់​លាស់ជាមុនសិន​ថាតើអស់​សំបក​ហើយ​ឬ​នៅនិងមានអ្វីនៅក្នុងថ្នាំដែលត្រូវលេបនោះ៕  

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

សម្រេចបិទមន្ទីរព្យាបាលនិងសម្ភព”ដើមអង្គ្រង”បណ្តោះអាសន្នបន្ទាប់ពីមានស្រ្តីម្នាក់កូនស្លាប់ក្នុងផ្ទៃ

កំពង់ស្ពឺ៖មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានសម្រេចបិទផ្អាកមន្ទីរសម្រាកព្យាបាលនិងសម្ភព “ដើមអង្គ្រង”បណ្តោះអាសន្នបន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូនស្លាប់ក្នុងផ្ទៃ។លោកវេជ្ជបណ្ឌិតហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឱ្យដឹងថា មន្ទីរបានបិទមន្ទីរសម្រាកព្យាបាលនិងសម្ភពដើមអង្គ្រងជាបណ្តោះអាសន្ន។ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញចំនួន៤រូបលើករណីវះកាត់ស្ត្រីម្នាក់បណ្តាលឱ្យកូនស្លាប់ក្នុងស្បូនខណៈស្ត្រីរងគ្រោះបញ្ជូនបន្តកំពុងសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។លោកវេជ្ជបណ្ឌិតបានបន្តថា ស្ត្រីរងគ្រោះឈ្មោះសឿន ស្រីអូន អាយុ២២ឆ្នាំនៅភូមិអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះបានចូលសម្រាកនៅគ្លីនិកដើមអង្គ្រងកាលពីថ្ងៃទី១០ ខែវិច្ឆិកាដោយរោគវិនិច្ឆ័យកូនមានបញ្ហាក្នុងស្បូនអាយុ១៨សប្តាហ៍។ក្រុមគ្រូពេទ្យបានព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រងថ្ងៃទី១១ ខែវិច្ឆិកា។នៅថ្ងៃទី២២ ខែវិច្ឆិកាអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។គួរបញ្ជាក់ថា ករណីនេះត្រូវបានគេបង្ហោះយ៉ាងកក្រើកលើបណ្ដាញសង្គមហ្វេសប៊ុក។ប៉ុន្តែសារព័ត៌មាន R.S.C រង់ចាំទទួលការបំភ្លឺពីតំណាងមន្ទីរសម្រាកព្យាបាលនិងសម្ភព “ដើមអង្គ្រង” ពីគ្រោះថ្នាក់កូនក្នុងផ្ទៃនោះនឹងផ្សាយបន្តនាពេលក្រោយ៕

Featured នយោបាយ ព័ត៌មានសង្គម សុខាភិបាល

សម្តេចតេជោ ហ៊ុន សែន តេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារតាមផេកហ្វេសបុកផ្លូវការឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០២២ថាសម្តេច ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ -១៩ នៅឥណ្ឌូនេស៊ី។សម្តេចបានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំតេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី។ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។ អ្វីដែលនឹងអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ។“ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ” ៕ដោយៈតារារិទ្ធ

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

រកឃើញមនុស្ស៥នាក់ពាក់ព័ន្ធជាមួយបុរសនីហ្សេរីយ៉ាដែលមានផ្ទុកជំងឺអុតស្វា

ភ្នំពេញ៖អ្នកនាំពាក្យជារដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមការងាររកឃើញមនុស្ស៥នាក់ហើយពាក់ព័ន្ធជាមួយបុរសនីហ្សេរីយ៉ាដែលមានផ្ទុកជំងឺអុតស្វា។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា គិតត្រឹមល្ងាចថ្ងៃទី២៤  ខែកក្កដាឆ្នាំ២០២២ក្រុមការងារបានរកឃើញមនុស្ស៥នាក់ហើយជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិនីហ្សេរីយ៉ាដែលមានផ្ទុកជំងឺអុតស្វា។ ពួកគាត់ទាំង៥នាក់នោះមិនទាន់បង្ហាញសញ្ញាណាមួយបញ្ជាក់ពីការឆ្លងនៅឡើយទេ។ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកឯផ្ទះរបស់ពួកគាត់និងតាមដានសុខភាពផ្ទាល់ខ្លួន។ត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។ សូមជម្រាបថាបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលកើតជំងឺអុតស្វាបានរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានោះឈ្មោះ Osmond Chihazirim Nzerem មានអាយុ២៧ឆ្នាំបានបាត់ខ្លួនពីមន្ទីរពេទ្យក្នុងខេត្តភូកេតប្រទេសថៃកាលពីថ្ងៃទី២២ ខែកក្កដា៕

ព័ត៌មានសង្គម សុខាភិបាល

សម្រុកចាក់វ៉ាក់សាំងដូសជំរុញ មិនចង់ឱ្យកម្ពុជាបិទខ្ទប់ដូចឆ្នាំកន្លងទៅទៀត

ព្រះវិហារ៖អាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាកក្រុងព្រះវិហារកាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២២បានស្ម័គ្រចិត្តមកចាក់វាក់សាំងដូសជំរុញ គឺដើម្បីការពារកុំឱ្យឆ្លងជំងកូវីដ១៩ និងមិនចង់ឱ្យមានការ បិទខ្ទប់ដូចឆ្នាំកន្លងទៅទេ។ អាជីវករបានឱ្យថា បន្ទាប់ពីចាក់វ៉ាក់សាំង ដូសជំរុញរួច សុខភាពធម្មតា ហើយការស្ម័គ្រចិត្តចាក់វាក់សាំងនេះទៀតសោត គឺដើម្បីការ ការពារ កុំឱ្យឆ្លងជំងឺកូវីដ-១៩ និងមិនចង់ឱ្យប្រទេសកម្ពុជាបិទខ្ទប់ដូចឆ្នាំកន្លងនោះទៀតទេ ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាព ពិភពលោកប្រចាំប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានបន្តដឹកនាំក្រុមការងារ មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា  ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសដូសជំរុញនៅតែមានសារសំខាន់។បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូរស្រាលហើយក្តី។ តាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំង ប្រទេស បានបង្ហាញថា  គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ ពលរដ្ឋនៅខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដូសជំរុញទី៣ ចំនួនជាង ១៣ម៉ឺននាក់ ដូសទី៤ ជាង៣ម៉ឺននាក់ និងដូសទី៥ បានជាង […]

ព័ត៌មានសង្គម សុខាភិបាល

ចាក់ជូនពលរដ្ឋដល់កាំជណ្តើរផ្ទះនៅខេត្តព្រះវិហារ មិនថាពេលយប់ ឬពេលថ្ងៃ

ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរៀបចំបន្ថែមក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចល័តចុះចាក់ដល់ផ្ទះប្រជាពលរដ្ឋ នៅតាមភូមិដាច់ស្រយ៉ាល ឆ្ងាយពីមន្ទីរពេទ្យ និងឆ្ងាយពីមណ្ឌលសុខភាព មិនថាពេលថ្ងៃ ឬក៏ពេលយប់។ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះថា ដើម្បីបង្កើនភាពសាំរបស់សហគមន៍ ប្រឆាំងជាមួយមេរោគកូវីដ១៩ មន្ទីរសុខាភិបាលខេត្ត បានរៀបចំផែនការចាក់វ៉ាក់សាំងដល់ប្រជាជននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រួមមាន៖ មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តព្រះវិហារ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួល ស្វែងរកទីតាំងចាក់ នៅពេលពួកគាត់ដល់ពេលវេលាត្រូវចាក់។ លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល, មន្ទីរបានរៀបចំក្រុមការងារចាក់វ៉ាក់សាំងចល័តនៅតាមភូមិ ។ជាពិសេស ភូមិដែលនៅឆ្ងាយពីមន្ទីរពេទ្យ និងពីមណ្ឌលសុខភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដល់ផ្ទះ កុំឱ្យខាតពេលវេលាបង្ករបង្កើនផលរបស់ពួកគាត់ មិនថាពេលថ្ងៃ ឬពេលយប់។ មន្ទីរក៏បានរៀបចំក្រុមការងារចាក់វ៉ាក់សាំង ជូនអាជីវករលក់ដូរ នៅតាមផ្សារនានា និងសិស្សានុសិស្ស នៅតាមសាលារៀន ព្រមទាំងកម្មករក្រៅប្រព័ន្ធ នៅតាមក្រុមហ៊ុននិងរោងតាមសិប្បកម្មផងដែរ។ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងជំងឺកូវីដដូសទី៣ សូមអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលមន្ទីរបានរៀបចំ […]

ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

ដាក់ឱ្យប្រើប្រាស់អគារពេទ្យតម្លៃជាង៣ពាន់លានរៀលនៅស្រុកជាំក្សាន្ត

ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២២រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារពេទ្យ១ខ្នងមានតម្លៃសរុបចំនួន៣.៤៤៨.៨៩១.០០០រៀល។អគារពេទ្យនេះស្ថិត ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីនេះមានការចូលរួមលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើន។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ដោយក្តីមោទនភាពក្រៃលែង ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្បើយ ។បើប្រៀបធៀបជាមួយប្រទេសជិតខាង យើងមានការធូរស្រាយច្រើន។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ដូសជំរុញ ពិសេសកុមារចាប់ពីអាយុ៣ឆ្នាំ។ លោក រដ្ឋមន្ត្រី […]

ព័ត៌មានសង្គម សុខាភិបាល

ពេទ្យស្ម័គ្រចិត្តសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តចុះពិនិត្យពិគ្រោះជំងឺទូទៅ ជូនប្រជាពលរដ្ឋ

កំពង់ចាម៖នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចុះពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកុក។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្តខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក។ ក្នុងកម្មវិធីពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំងពេទ្យជូនបង ពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជាង ៣០០នាក់។ ក្រុមគ្រូពេទ្យចំនួន ៣៧នាក់ ចុះបំពេញបេសកកម្មខាងលើនឹងដោយបានការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគណៈក្រុមគ្រូពេទ្យខេត្តកំពង់ចាមផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នាពេលនេះ គឺជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ភ្លឺស្វាងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីបញ្ហាសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។បើប្រជាពលរដ្ឋយើងមានសុខភាពល្អ ការអភិវឌ្ឍ និងមានការរីកចម្រើនជាលំដាប់។អភិបាលខេត្តក៏បានស្នើឱ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពសូមប្រញាប់ទៅកាន់មណ្ឌលសុខភាព […]

ព័ត៌មានសង្គម សុខាភិបាល

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៤០០នាក់ ចុះពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋនៅស្រុកស្រីសន្ធរ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ,ឯកឧត្តម លូ គឹម ឈុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២បានអញ្ជើញ សំណេះសំណាល ពិនិត្យនិងព្យាបាលជំងឺទូទៅជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឡេង ផល្លី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១.០០០នាក់។ ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហេតុនេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។ អភិបាលខេត្ត ក៏បានបញ្ជាក់ថា សូមបងប្អូនយើង ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នងសហគមន៍ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល រួមនឹងវិធានការ “៣ការពារ និង ៣កុំ”។ ដើម្បីសហគមន៍ចៀសផុតពីជំងឺកូវីដ១៩ ។ជាពិសេសវីរុសបម្លែងថ្មី ប្រភេទអូមីក្រុង […]

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

បុគ្គលិកពេទ្យធ្មេញម្នាក់ដេកស្លាប់លើសាឡុងបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖បុគ្គលិកពេទ្យធ្មេញម្នាក់បានដេកស្លាប់លើសាឡុងធ្វើធ្មេញបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅពិនិត្យ។សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះកើតឡើងនៅផ្ទះពេទ្យធ្មេញ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពី ថ្ងៃទី១០ ខែមីនាឆ្នាំ២០២២។ បុរសដែលស្លាប់ឈ្មោះ វណ្ណ ថុនា អាយុ១៩ឆ្នាំ ជាបុគ្គលិកពេទ្យធ្មេញ ស្នាក់នៅកន្លែងកើតហេតុ។ស្រុកកំណើតនៅភូមិសែនពន្លង់ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ក្រុមគ្រួសារបានឱ្យដឹងថា អ្នកស្លាប់ជាកូនច្បងបានមកធ្វើជាបុគ្គលិកពេទ្យធ្មេញច្រើនឆ្នាំមកហើយ។នៅថ្ងៃកើតហេតុ គ្រូពេទ្យធ្មេញមិនឃើញបុគ្គលិកបើកទ្វារ ក៏ចុះមកបើកទ្វារខ្លួនឯងហើយ ឃើញជនរងគ្រោះដេកលើសាឡុងក៏ស្រែកហៅតែមិនឆ្លើយតប។គ្រូពេទ្យបានទៅអង្រួន ទើបដឹងថា បុរសនេះស្លាប់បាត់ទៅហើយ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចបានបញ្ជាក់ថាសព អ្នកដែលស្លាប់គឺដោយសារគាំងបេះដូង មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ រួចប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តកំពត៕