ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា “ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះសម្រាប់វិស័យអប់រំ គឺត្រូវពង្រឹងនូវគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស”។ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងកាលពីថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលាទៅឱ្យថ្នាក់ខេត្ត រាជធានីជ្រើសរើសដោយថានឹងអាចធ្វើឱ្យប្រព័ន្ធអប់រំមានគុណភាពបន្ថែមទៀត។ជាមួយនោះនាយកសាលា គឺជាបុគ្គលសំខាន់ដែលធ្វើឱ្យការអប់រំមានការរីកចម្រើន។សម្ដេចធិបតីបានប្រកាសថា ក្នុងអាណត្តិរបស់សម្ដេចគឺនឹងធ្វើឱ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំង២នេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។ សម្តេចធិបតី បានណែនាំដល់ក្រសួងអប់រំនិងសាលារៀន ចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ។ប៉ុន្ដែត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។ ក្នុងនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនសូមឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស៕ដោយ៖សហការី
អប់រំ
អភិបាលខេត្តជួបជាមួយគ្រូនិងបុគ្គលិកសិក្សាមកពីសាលានានាក្នុងក្រុងកំពង់ចាម
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងឯកឧត្តម ហង្ស ច័ន្ទវរៈទីប្រឹក្សាសម្តេច តេជោ ហ៊ុន សែន ព្រឹកថ្ងៃទី២៤ ខែឧសភា បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាមកពីសាលារៀននានា ទូទាំងក្រុងកំពង់ចាមចំនួន៩៤៥នាក់។គួរបញ្ជាក់ថា ខេត្តកំពង់ចាមមានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង។ ក្នុងនោះ មត្តេយ្យដាច់ចំនួន៦កន្លែង បឋមសិក្សា៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់ ។ ដោយឡែកនៅក្នុងក្រុងកំពង់ចាម មានសាលាចំនួន១៨ វិទ្យាល័យ៦អនុវិទ្យាល័យ២។សាលាបឋមអីស្លាម១១ បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន២កន្លែង ដែលមានគ្រូ១០១នាក់ ស្រី ៤៨នាក់។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជាធនធានមនុស្សដែលសង្គមជាតិត្រូវការជាចាំបាច់ និងជាថ្នាលបណ្តុះបណ្តាលដល់ធនធានយុវជនជំនាន់ក្រោយ ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនទ្វេរឡើង។ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ […]
សិស្សសាលា១៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់អាចខ្វះអាហារូបត្ថម្ភ
ពោធិ៍សាត់៖សិស្សសាលាចំនួន១៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ដែលអាចមកពីខ្វះអាហារូបត្ថម្ភ។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ក្មេងសិស្សវិទ្យាល័យហ៊ុនសែនប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ចំនួន១៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ។ មន្ត្រីដដែលបានបន្តថា ក្មេងស្រីជាសិស្សទាំង១៣នាក់នោះឈ្មោះសានសុផៃ-សៀវឡុងនី-នឹមស្រីនាង-គួនសុភា-ឆោមស្រីនាង-ហោសុមន្តី-ឆនស្រីពៅ-ថែមថារី-ចានលេងហេង-ពៅស៊ីនួន-ភីស្សា-ម៉ិចមន្នី-និងឈ្មោះផានសុគន្ធា។ពួកគេរៀនថ្នាក់ទី៨-៩-១១-និងទី១២។ហេតុការណ៍ខាងលើតាមក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ប្អូនៗសិស្សសាលាដែលបានដួលសន្លប់ខាងលើអាចបណ្តាលមកពីការខ្វះអាហារូបត្ថម្ភ ដោយសារការហូបមិនបានគ្រប់គ្រាន់ ទើបបណ្តាលឱ្យកើតមានករណីនេះ។មកដល់ព្រឹកថ្ងៃទី៤ ខែមករានេះសុខភាពរបស់ក្មេងសិស្សសាលាខាងលើមានសភាពល្អប្រសើរវិញហើយ៕
កំពុងពិនិត្យករណីគ្រូវិទ្យាល័យសំពៅលូនកាត់សក់សិស្សប្រុសក្នុងថ្នាក់រៀន
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាកំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូនបានកាត់សក់សិស្សប្រុសៗក្នុងថ្នាក់ពេលកំពុងរៀន។គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលពីមហាជននិងបានរិះគន់ពីការចាត់វិន័យរបស់គ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែន សំពៅលូន ក្នុងខេត្តបាត់ដំបង ដោយបានកាត់សក់ និងឆកសក់សិស្សប្រុសៗបើទោះបីជាសិស្សមួយចំនួនបានកាត់សក់ខ្លី សឹងតែគ្មានកន្លែងឱ្យឆកទៀតក្តី។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន បានកាត់សក់សិស្សប្រុស ទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។ជុំវិញបញ្ហានេះអ្នកគ្រូទឹង រចនា នាយិការងវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន បានបញ្ជាក់ថា “មុនដល់ការអនុវត្តកិច្ចការនេះសាលាបានប្រជុំណែនាំជាយូរមកហើយដោយតម្រូវឱ្យសិស្សសាលាប្រុសៗទាំងអស់ត្រូវកាត់សក់ម៉ូតប៉េអឹម។ជាមួយនោះយើងបានឯកភាពគ្នាក្នុងក្រុមប្រឹក្សាសាលាក៏ដូចជាក្រុមប្រឹក្សាយុវជនតាមរយៈការប្រជុំដាក់ផែនការនេះជាយូរឆ្នាំមកហើយ ហើយក៏បានអនុវត្តជាបន្តបន្ទាប់មកដែរ”។អ្នកគ្រូ ទឹង រចនា បានអះអាងថា អាណាព្យាបាលសិស្សនៅក្នុងតំបន់នោះមិនបានបញ្ចេញប្រតិកម្មប្រឆាំងជាមួយសាលាទេ។មិនតែប៉ុណ្ណោះអាណាព្យាបាលសិស្សទាំងនោះក៏បានគាំទ្រចំណាត់ការរបស់សាលាទៀតផង៕
កូនៗឈ្លោះវាយតប់គ្នាដណ្ដើមសពម្តាយខណៈផ្តាំផ្ញើកូនពៅតែបងៗមិនព្រម
ខេត្តព្រះសីហនុ៖រឿងរ៉ាវដ៏កម្រសឹងមិនដែលមានពេលម្ដាយស្លាប់កូនៗបានឈ្លោះរហូតវាយតប់គ្នាដណ្ដើមសពខណៈកូនពៅធ្វើតាមបណ្តាំម្តាយរីឯបងៗមិនព្រមក៏កើតជម្លោះផ្អើលខេត្តព្រះសីហនុ។អ្នកចូលរួមបុណ្យសពបាននិយាយថា នៅស្រុកស្ទឹងហាវបុរសម្នាក់ដែលបានមើលថែទាំម្តាយជិត១០ឆ្នាំ រហូតម្តាយស្លាប់ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេងដែលខុសពីបណ្តាំម្តាយកាលនៅរស់។ចុងក្រោយអ្នកចាត់ចែងតម្កល់សពបាននាំគ្នាលីសែងមញ្ឈូសដាក់លើឡានដើម្បីហែរយកទៅបញ្ចុះនៅកន្លែងផ្សេង។ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ ឈ្មោះស៊ុន វន្នី និង ស៊ុន វណ្ណាកំពុងមានជម្លោះជាមួយបុរសស៊ុន ជីវលី ត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ចំណែកបុរសស៊ុន ជីវលី ដែលអះអាងជាកូនពៅក្នុងគ្រួសារបានឱ្យអ្នកសារព័ត៌មានដឹងថា ខ្លួនគេជាអ្នកនៅមើលថែម្ដាយរហូតមុនពេលម្ដាយស្លាប់។ក្នុងនោះម្ដាយក៏បានឱ្យមេធាវីធ្វើលិខិតបណ្ដាំមរតក និងបណ្ដាំជាសំឡេងផងដែរ។“ប៉ុន្តែអ្វីៗគឺមិនមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញាតិមកចោមរោមសំឡុតគំរាមកំហែងវាយដំមកលើរូបខ្ញុំឱ្យព្រមប្រគល់សពម្តាយឱ្យពួកគាត់តាមសម្រួល នៅពេលរៀបបញ្ជូនសពម្តាយចេញខ្ញុំមិនព្រមពួកគាត់ក៏បានវាយធ្វើបាបខ្ញុំ” ។ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀនអាយុ ៧៦ឆ្នាំនៅផ្ទះជិតគ្នាបានប្រាប់ថា កូនប្រុសពៅនេះហើយគឺជាអ្នកនៅមើលថែទាំម្ដាយរហូតដល់ថ្ងៃម្ដាយលាចាកលោកខណៈបងស្រីទាំង២នាក់យូរៗបានឃើញមុខម្ដងប៉ុណ្ណោះ៕
ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២២បេក្ខជនចូលរួម១.៧០០នាក់
ព្រះវិហារ៖ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នៅខេត្តព្រះវិហារ មានមណ្ឌលប្រឡង ៣និងមានបេក្ខជនចំនួន១.៦៧៧នាក់ដែលបានសិក្សា។ក្នុងនោះដើម្បីដណ្តើមយកជ័យលាភីសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅកម្រិតថ្នាក់វិទ្យាល័យ និងដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ដូចចេញទៅបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ឬស្ថាប័នឯកជនផ្សេងៗនៅខេត្តព្រះវិហារថ្ងៃទី១ នៃការប្រឡង ត្រូវនឹងថ្ងៃទី៥ ខែធ្នូនេះធ្វើឡើងនៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក៏បានចាប់បើកវិញ្ញាសារប្រឡងនៅតាមមណ្ឌលទាំង៣។មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារបានឱ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន៣ ,មានបេក្ខជនសរុប ១.៦៧៧នាក់ ស្រី ៩២០នាក់។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៣៦១នាក់ ស្រី ២២៥នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១.៣១៦នាក់ ស្រី ៦៩៥នាក់។លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារបានថ្លែងថា បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីទទួលបានជោគជ័យលើការប្រឡងនេះ យកទៅសម្រេចលើជោគវាសនារបស់ខ្លួន នាពេលអនាគត។គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ៥-៦ធ្នូ២០២២នេះ៕ដោយ៖សៅវ៉ាន់ឌី
នាយកសាលានិងសិស្សមានទំនាស់គ្នានៅក្រុងតាខ្មៅបានដោះស្រាយបញ្ចប់
ភ្នំពេញ៖វិវាទកើតឡើងរវាងនាយកសាលានិងសិស្សនៅក្រុងតាខ្មៅផ្អើលពេញហ្វេប៊ុកនោះត្រូវបានដោះស្រាយបញ្ចប់ដោយភាគីសងខាងទទួលបានលទ្ធផលចំនួន៤។គ្រូបង្រៀនម្នាក់បានឱ្យដឹងថា ករណីវិវាទរវាងសិស្សនិងនាយកវិទ្យាល័យហ៊ុន សែន សេរីភាពក្រុងតាខ្មៅខេត្តកណ្តាលផ្អើលពេញហ្វេប៊ុកពាក់ព័ន្ធសិស្សសរសេរលើអាវត្រូវបានដោះស្រាយបញ្ចប់ហើយកាលពីថ្ងៃទី១៦ខែកញ្ញាបន្ទាប់ពីអាណាព្យាបាលនិងសាលាបានជួបគ្នារួចមក។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែកញ្ញាថា ការជួបជុំរវាងគណៈគ្រប់គ្រងសាសាជាមួយអាណាព្យាបាលសិស្សនោះទទួលបានលទ្ធផលចំនួន៤។ទី១-មាតាបិតាសិស្សទទួលស្គាល់កំហុសនិងមិនមានការខឹងសម្បាឬប្តឹងផ្តល់លោកនាយកសាលាទេដោយសំណូមពរឱ្យលោកនាយកនិងអ្នកសារព័ត៌មានបញ្ឈប់ការចុះផ្សាយករណីនេះជាបន្តទៀត។ ទី២-ស្នើឱ្យនាយកសាលាកុំមានការគុំគួនធ្វើបាបដោយចេតក្តីអចេតនាក្តីឬដាក់បន្ទុកដល់កូនគាត់។ទី៣-លោកនាយកសាលាបានទទួលយកសំណូមពរនិងកែលម្អនិងសុំអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់លោកធ្វើលើសិស្សនិងទី៤-ភាគីទាំង២បានឯកភាពនិងស្រុះស្រួលគ្នាបញ្ចប់រឿងនេះដោយសន្តិវិធី៕
នគរបាលហៅស្ត្រីម្នាក់លេងTikTokយកដៃទះប្រដាប់ភេទខ្លួនឯងមកអប់រំ
ពោធិ៍សាត់៖កម្លាំងជំនាញបានហៅស្ត្រីវ័យក្មេងជាអ្នកលេងTikTok មកអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ករណីប្រើដៃទះប្រដាប់ភេទខ្លួនឯងជាញឹកញយបង្កជាអសីលធម៌សង្គម។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ នគរបាលជំនាញបានហៅស្ត្រីវ័យក្មេងម្នាក់មកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ខណៈរូបគេប្រើដៃទះប្រដាប់ភេទខ្លួនឯងជាញឹកញយក្នុងបណ្តាញTikTok។អំពើនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ព្រោះតែការភ្លើតភ្លើនសប្បាយ អត់ឱ្យតម្លៃខ្លួនឯងដែលចូលចិត្តបង្កើតចរិកអាសអាភាស។ស្ត្រីដែលហៅមកអប់រំនោះឈ្មោះ ជុកម៉ារីយុំ ហៅលីតា អាយុ១៩ឆ្នាំនៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។បច្ចុប្បន្នជាអ្នករត់តុនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានសន្យាថា “ទី១-ចាប់ពីធ្វើកិច្ចសន្យានេះតទៅនាងខ្ញុំឈប់បង្ហោះរូបអាសអាភាសទៅលើបណ្តាញសង្គម TikTok និងហ្វេសប៊ុកឈ្មោះ តិកតុក ម៉ាក់តា ខ្ញុំនិងលុបចោលនូវរូបអាសអាភាសទាំងអស់ដែលបានបង្ហោះកន្លងមក”។“ទី២-ពេលត្រឡប់ទៅកន្លែងធ្វើការវិញនាងខ្ញុំឈប់ធ្វើអំពើណាដែលសង្គមស្អប់ខ្ពើមទៀតហើយ និងឈប់ស្លៀកលិចលើលិចក្រោមចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យាទេនាងខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់”៕
ផ្អាកការសិក្សាសាលារដ្ឋនិងឯកជនរយៈពេល៣ថ្ងៃកំឡុងកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងឱ្យផ្អាកដំណើរការចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងទី១០ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីជូនដំណឹងនេះក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រាប់ប្រជាពរដ្ឋ និងជួយសម្រួលដល់ក្បួន រថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួង
អ្នកបើកបរត្រូវយល់ដឹងអំពីការដកពិន្ទុពេលប្រព្រឹត្តបទល្មើសចរាចរណ៍ចំនួន១២ពិន្ទុនោះឱ្យបានច្បាស់លាស់
ភ្នំពេញ៖តាមមាត្រា៤៣គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ពិន្ទុហើយចំនួនពិន្ទុត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ដូចខាងក្រោម។ ក/ ត្រូវកាត់បន្ថយ១ពិន្ទុចំនួន៦ចំណុច-១មិនពាក់ខ្សែក្រវ៉ាត់ឫមួកសុវត្ថិភាព-២ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ-៣គំនួសបង្ហូតកណ្ដាលទ្រូងផ្លូវ៤-លើសល្បឿនកំណត់ចាប់ពី១-១៩គីឡូម៉ែត្រ/ម៉ោង-៦បើកពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់-៦ផ្ទុកមនុស្សលើសកំណត់។ខ/ ត្រូវកាត់បន្ថយ២ពិន្ទុមានចំនួន១៧ចំនុច-១ហួសល្បឿនកំណត់ចាប់ពី២០-២៩គីឡូម៉ែត្រ/ម៉ោង-២បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន-៣បត់ឆ្វេងស្ដាំមិនបានត្រឹមត្រូវ៤-បត់ត្រឡប់ក្រោយនៅកន្លែងហាមបត់-៥មិនគោរពលក្ខខណ្ឌនៃប័ណ្ណបើកបរ។ ៦-បត់ឆ្វេងស្ដាំឫឈប់មិនបានឱ្យសញ្ញាជាដំណឹង-៧ ជែងឫជៀសមិនបានត្រឹមត្រូវ-៨ គ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់បង្កគ្រោះថ្នាក់-៩ ធ្វេសប្រហែសរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត-១០ មិនឱ្យសញ្ញាជាដំណឹងត្រឹមត្រូវពេលចេញដំណើរ-១១ យានយន្តមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ-១២ ផ្ទុកទំនិញមិនបានត្រឹមត្រូវ-១៣ ចតយានយន្តនៅលើគំនូសថ្មើជើងឆ្លងកាត់-១៤ ឈប់រឺចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ-១៥ ដាក់កុមារអាយុក្រោម១០ឆ្នាំអង្គុយនៅកៅអីខាងមុខ-១៦ មិនបានដាក់កុមារអាយុក្រោម៥ឆ្នាំឱ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយរឺដេកក្នុងរថយន្ត-១៧ គេចពីមន្ត្រីនគរបាលចរាចរណ៍ដែលត្រូវការត្រួតពិនិត្យ។គ/ កាត់៣ពិន្ទុមាន១២ចុះណុច-១ ឈប់ឬចតនៅកន្លែងមានគ្រោះថ្នាក់-២ ជែងដែលប្រកបដោយគ្រោះថ្នាក់-៣ បើកបរជែងគ្នានៅកន្លែងហាមឃាត់-៤ ប្ដូរទិសគ្មានឱ្យសញ្ញាជាដំណឹង-៥ បើកបរឆ្លងកាត់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ-៦ ហួសល្បឿនកំណត់ចាប់ពី៣០ដល់៣៩គីឡូម៉ែត្រ/ម៉ោង-៧ បើកបរក្នុងពេលមានអាត្រាជាតិស្រវឹងចាប់ពី០,២៥ដល់០,៣៩០មីលីក្រាមក្នុង១លីត្រឈាម-៨ បើកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាត-៩កំហុសការឈប់ឬការមិនផ្ដល់សិទ្ធអាទិភាពនៅកន្លែងថ្មើជើងឆ្លងកាត់-១០ មិនគោរពភ្លើងសញ្ញាពណ៌ក្រហម-១១ មិនគោរពផ្លាកសញ្ញាឈប់ឫសញ្ញាអាទិភាព-១២ មិនគោរពសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍។ ឃ/ ត្រូវកាត់៤ពិន្ទុមាន៨ចំណុច-១បើកហួសល្បឿនចាប់ពី៤០ដល់៤៩គីឡូម៉ែត្រ/ម៉ោង-២បើកបរមិនគោរពសិទ្ធអាទិភាពនៅត្រង់ផ្លូវប្រសព្វ-៣បើកបរទន្ទឹមគ្នា-៤ធ្វើឱ្យស្ទះចរាចរណ៍-៥ មិនបានផ្ដល់សិទ្ធអាទិភាពឱ្យយានមកពីទិសផ្ទុយ-៦ ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ-៧ បើកបញ្ច្រាសទិសចរាចរណ៍-៨ បើកបរបង្ហោះរេចុះឡើងឆាបកៀរ។ ង/ កាត់៦ពិន្ទុមាន៨ចំណុច-១ហួសល្បឿនកំណត់ចាប់ពី៥០គីឡូម៉ែត្រ/ម៉ោងឡើងទៅ-២អត្រាជាតិស្រវឹងចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់រឺចាប់ពី០,៨ក្រាមក្នុង១លីត្រឈាមឡើងទៅ-៣រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍-៤ប្រើប្រាស់ផ្លាកលេខនិងប័ណ្ណសំគាល់យានក្លែងក្លាយ-៥ ល្មើសច្បាប់ចរាចរណ៍ហើយបង្កឱ្យមានរបួសដល់អ្នកដទៃដោយអចេតនាហើយបណ្ដាលឱ្យរងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨ថ្ងៃគិតចាប់ពីថ្ងៃកើតហេតុឬស្លាប់-៦ កំហុសមិនរាងចាលនៃការប្រើប្រាស់ប័ណ្ណបើកបរហួសសុពលភាពឬមិនត្រឹមត្រូវតាមប្រភេទយាន-៧បដិសធមិនឱ្យធ្វើតេសជាតិអាល់កុលឫសារជាតិញៀន-៨ផ្ទុកមនុស្សលើទំនិញ។ក្នុងករណីប្រព្រឹត្តបទល្មើសម្ដង ការកាត់ពិន្ទុមិនត្រូវឱ្យលើសពី៨ពិន្ទុឡើយ៕