Featured ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ សេដ្ឋកិច្ច

ក្រសួងពាក់ព័ន្ធគួរមានវិធានការលើផេកឬការបង្ហោះលើTikTokប៉ះពាល់ទង់ជាតិកម្ពុជា

ភ្នំពេញ៖នៅលើផេកក៏ដូចជាTikTokមានឈ្មោះ Cambodia Flag Bikini – Etsy Cambodia  បានបង្ហោះនូវការស្លៀកពាក់ខោអាវ Bikini ដោយជនជាតិបរទេស។ប៉ុន្តែដាក់រូបទង់ជាតិកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បញ្ចេញនូវមតិរិះគន់យ៉ាងច្រើននិងបានបង្ហោះឱ្យហ្វេសប៊ុកផេក TikTok ដែលយករូបបែបនេះត្រូវលុប ឬដកចេញជាបន្ទាន់។ក្នុងន័យនេះបញ្ជាក់ថា បងប្អូនជនរួមជាតិ គាត់ស្រឡាញ់ប្រទេសជាតិ-ទង់ជាតិជានិម្មិតសញ្ញាតំណាងឱ្យប្រទេសជាតិខ្មែរស្រលាញ់ខ្មែរ-ខ្មែរថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិសាសន៍ខ្មែរ-ខ្មែរជាប្រទេសមានអច្ឆរិយៈលើសាកលលោក-វប្បធម៌ខ្មែររុងរឿងបំផុត។

ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ

ជនមិនស្គាល់មុខវាយព្រះពុទ្ធរូបមួយអង្គបាក់បែកជាច្រើនបំណែក

បាត់ដំប៖ជនមិនស្គាល់មុខជិះម៉ូតូមកវាយបំផ្លាញព្រះពុទ្ធរូបសង់ពីថ្មកែវមួយអង្គគង់ក្នុងវត្តពោធិ៍ក្នុងក្រុងបាត់ដំបងបណ្តាលឱ្យបាក់បែកនិងបាក់ធ្លាក់ព្រះកេស។ ព្រះសង្ឃគង់ក្នុងវត្តពោធិ៍ក្នុងមានសង្ឃដីកាថា ករណីវាយបំបាក់ព្រះកេសព្រះពុទ្ធរូបជាសមិទ្ធិផលវត្តនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូត្រង់ទីសក្ការ:បូជាមួយកន្លែងនៅក្រោមដើមពោធិ៍ ក្នុងបរិវេណវត្តពោធិ៍ក្នុង ភូមិរំចេក សង្កាត់រតន: ក្រុងបាត់ដំបង។សង្ឃដដែលបានបន្តថា រសៀលថ្ងៃកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូ និងមានពាក់មួកសុវត្ថិភាពបិទជិតអាយុប្រមាណជិត២០ឆ្នាំ។ជនសង្ស័យបានចុះពីលើម៉ូតូហើយទាញដុំថ្មដែលនៅក្បែរនោះរួចវាយទាំងកម្រោលផ្ទួនៗបណ្តាលឱ្យបែកជាបំណែកៗ និងបាក់កព្រះកេសធ្លាក់ចុះមកដី។ព្រះពុទ្ធរូបដែលរងការបំផ្លាញនេះមានកម្ពស់ជាងកន្លះម៉ែត្រ សង់ពីថ្មកែវ ត្រូវបានគណ:កម្មការវត្តរៀបចំនៅក្រោមដើមពោធិ៍ជាទីសក្ការ:ដែលឧបត្តម្ភដោយព្រះសង្ឃមួយអង្គគង់នៅខេត្តព្រះវិហារ ទុកជាទីសក្ការ:គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរចំណុះជើងវត្តជិតឆ្ងាយ៕

ព័ត៌មានសង្គម វប្បធម៌

គ្រួសារមួយស្ម័គ្រចិត្តដណ្តឹងស្រីថ្មីមកសែនព្រេនឱ្យប្តីនិងឪពុក

កំពត៖គ្រួសារមួយនៅភូមិបឹងធំ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតបើកចិត្តយ៉ាងទូលាយដោយប្រពន្ធ,កូនបានដណ្តឹងស្រីថ្មីពីខេត្តព្រៃវែងរួចនាំមកសែនព្រែនបំពេញបំណងប្តីនិងឪពុកនៅផ្ទះផ្ទាល់ខ្លួន។ពិធីបំពេញកិច្ចតាមប្រពៃណីដែលមានអ្នកភូមិចូលរួមច្រើនកុះករនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០២២។លោកស្រីចាន់ ពៅ ជំទប់ទី១ឃុំអង្គសុរភីបានប្រាប់ឱ្យដឹងថា  គ្រួសារមួយរស់នៅក្បែរសាលាឃុំអង្គសុភី គឺស្ត្រីឈ្មោះសឺង ធី និងកូនៗបានរៀបចំពិធីសែនព្រេនប្តីនិងឪពុកជាមួយស្រីថ្មីនៅក្នុងផ្ទះរបស់ខ្លួន។ការបំពេញកិច្ចប្រពៃណីនេះគឺមានលោកអាចារ្យ និងអ្នកភូមិចូលរួមអធិកអធមគួរសម។លោកស្រីជំទប់ឃុំបានបន្តថា ទាំង២នាក់ប្តីប្រពន្ធមានកូនធំៗអស់ហើយ។កន្លងទៅ ប្តីប្រពន្ធនេះធ្លាប់បែកបាក់គ្នាមួយរយ:ដោយប្រពន្ធមានប្តីថ្មី។ប៉ុន្តែក្រោយមកបានត្រឡប់មកជួបជុំគ្នាវិញរហូតដល់សព្វថ្ងៃ។ស្រាប់តែថ្មីៗនេះប្រពន្ធបានទៅដណ្តឹងស្រីម្នាក់នៅខេត្តព្រៃវែង រួចនាំមកសែនព្រេនក្នុងផ្ទះតែម្តង។លោកស្រី ចាន់ ពៅបានបញ្ជាក់ថា ប្រសិនបើមានការស្នើសុំនិងប្រពន្ធដើមបានផ្តិតមេដៃនោះអាជ្ញាធរនឹងចុះលិខិតអាពាហ៍ពិពាហ៍ជូនប្តីប្រពន្ធថ្មីនេះ៕ដោយ៖សុខឌីណា    

Featured ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ អប់រំ

កូនៗឈ្លោះវាយតប់គ្នាដណ្ដើមសពម្តាយខណៈផ្តាំផ្ញើកូនពៅតែបងៗមិនព្រម

ខេត្តព្រះសីហនុ៖រឿងរ៉ាវដ៏កម្រសឹងមិនដែលមានពេលម្ដាយស្លាប់កូនៗបានឈ្លោះរហូតវាយតប់គ្នាដណ្ដើមសពខណៈកូនពៅធ្វើតាមបណ្តាំម្តាយរីឯបងៗមិនព្រមក៏កើតជម្លោះផ្អើលខេត្តព្រះសីហនុ។អ្នកចូលរួមបុណ្យសពបាននិយាយថា នៅស្រុកស្ទឹងហាវបុរសម្នាក់ដែលបានមើលថែទាំម្តាយជិត១០ឆ្នាំ រហូតម្តាយស្លាប់ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេងដែលខុសពីបណ្តាំម្តាយកាលនៅរស់។ចុងក្រោយអ្នកចាត់ចែងតម្កល់សពបាននាំគ្នាលីសែងមញ្ឈូសដាក់លើឡានដើម្បីហែរយកទៅបញ្ចុះនៅកន្លែងផ្សេង។ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ ឈ្មោះស៊ុន វន្នី និង ស៊ុន វណ្ណាកំពុងមានជម្លោះជាមួយបុរសស៊ុន ជីវលី ត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ចំណែកបុរសស៊ុន ជីវលី ដែលអះអាងជាកូនពៅក្នុងគ្រួសារបានឱ្យអ្នកសារព័ត៌មានដឹងថា ​ខ្លួនគេជាអ្នកនៅមើលថែម្ដាយរហូតមុនពេលម្ដាយស្លាប់។ក្នុងនោះម្ដាយក៏បានឱ្យមេធាវីធ្វើលិខិតបណ្ដាំមរតក និងបណ្ដាំជាសំឡេងផងដែរ។“ប៉ុន្តែអ្វីៗគឺមិនមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញាតិមកចោមរោមសំឡុតគំរាមកំហែងវាយដំមកលើរូបខ្ញុំឱ្យព្រមប្រគល់សពម្តាយឱ្យពួកគាត់តាមសម្រួល នៅពេលរៀបបញ្ជូនសពម្តាយចេញខ្ញុំមិនព្រមពួកគាត់ក៏បានវាយធ្វើបាបខ្ញុំ” ។ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀនអាយុ ៧៦ឆ្នាំនៅផ្ទះជិតគ្នាបានប្រាប់ថា កូនប្រុសពៅនេះហើយគឺជាអ្នកនៅមើលថែទាំម្ដាយរហូតដល់ថ្ងៃម្ដាយលាចាកលោកខណៈបងស្រីទាំង២នាក់យូរៗបានឃើញមុខម្ដងប៉ុណ្ណោះ៕

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពិធីអុំទូកនៅខេត្តបាត់ដំបងមានភ្ញៀវទេសចរជាង៦ម៉ឺននាក់មកលេងកម្សាន្ត

បាត់ដំបង៖ថ្ងៃដំបូងក្នុងឱកាសអុំទូក-បណ្តែតប្រទីប-សំពះព្រះខែនៅខេត្តបាត់ដំបងមានភ្ញៀវទេសចរជាង៦ម៉ឺននាក់មកលេងកម្សាន្តនិងអបអរសាទរក្នុងពីធីនេះ។លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលានេះថា អ្នកមកកម្សាន្ត ក្នុងពិធីអុំទូកចេញព្រះវស្សាតាមស្ទឹងសង្កែក្នុងក្រុងបាត់ដំបងនាថ្ងៃទី១ ត្រូវនឹងថ្ងៃទី៩ ខែតុលានេះភ្ញៀវទេសចរមានចំនួន ៦១.២៧៨នាក់។ក្នុងចំណោមភ្ញៀវទេសចរជាង៦ម៉ឺននាក់នោះមានភ្ញៀវទេសចរជាតិចំនួន ៦១.១៨៩ នាក់និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៩នាក់។លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការរៀបចំក៏ដូចជាការចូលរួមរបស់ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងពិធីនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡា ។ជាមួយនោះជាការលើកស្ទួយវប្បធម៌ កេរដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាពហើយបានផ្សារភ្ជាប់ទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌នៃពលរដ្ឋខ្មែរក្នុង និងក្រៅខេត្តបានយ៉ាងល្អ ៕

ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ

ចាប់នេន៣អង្គស្លៀកពាក់ស៊ីវិលចេញប្លន់ទូរសព្ទiphone និងលុយ

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកបសេដ្ឋបានចាប់នេន៣អង្គបន្ទាប់ពីស្លៀកពាក់ជាពរដ្ឋរួចចេញប្លន់យកទូរសព្ទម៉ាក iphone និងលុយខ្មែរ២ម៉ឺនរៀលពីសង្ឃមួយអង្គបានសម្រេច។ករណីនេះបានកើតឡើងនៅវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសីខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១ ខែតុលាឆ្នាំ២០២២។លោក ចន សុភិត អធិការ នគរបាលស្រុកបសេដ្ឋ​បានឱ្យដឹងថា មានសង្ឃមួយអង្គព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានមកដាក់ពាក្យបណ្តឹងថា​ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញាមានជនសង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរសព្ទម៉ាក iphone​ និងលុយខ្មែរ២ម៉ឺនរៀល ពេលដែលព្រះអង្គនិមន្តចេញពីវត្តទៅរកទិញបារី។ព្រះអង្គត្រូវបានគេវាយបណ្តាលឱ្យប៉ោងមុខ​ និងជាំភ្នែក។ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងជំនាញក៏បានស្រាវជ្រាវឈានដល់ចាប់ខ្លួនគឺមាននេន៣អង្គយកទៅសាកសួរ​។ក្នុងនោះ១-នាម ផុន មករា ព្រះជន្ម១៦ព្រះវស្សា-នាម ឌឿន វណ្ណដេតព្រះជន្ម១៦វស្សានិង-នាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សាគង់បួសរៀននៅវត្តខាងលើ។លោកអធិការបានបន្តថា ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញនេនទាំង៣អង្គនេះបានសារភាពថា ពិតជាបានក្លែងខ្លួនស្លៀកពាក់ជាពលរដ្ឋប្លន់ព្រះសង្ឃ វ៉ាត សុខវៀត នោះមែន ហើយក៏វិលចូលវត្តវិញគ្រងស្បង់ធម្មតា។​ កម្លាំងជំនាញក៏បានបញ្ជូនទៅមន្ទីរធម្មការ​ និងសាសនា​ ដើម្បីផ្សឹក​ ហើយបន្តនីតិវិធី៕

Featured ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ

ផ្សឹកសង្ឃ​​​១អង្គរឿងរំលោភស្ត្រីម្នាក់ឱ្យមានផ្ទៃពោះ៤ខែរួចបញ្ជូនទៅតុលាការ

កំពង់ស្ពឺ​៖ក្រោយពីចាប់ផ្សឹកអតីតសង្ឃមួយអង្គករណីរំលោភសេពសន្ទវៈលើស្ត្រីម្នាក់ឱ្យមានផ្ទៃពោះ៤ខែនោះមកសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅតុលាការ។ អ្នកភូមិបានឱ្យដឹងថា ក្រោយផ្ទុះរឿងអាស្រូវសង្ឃមួយអង្គនៅវត្តឥសីគិរីជុំករណីរំលោភសេពសន្ថវៈបណ្តាលឱ្យស្ត្រីម្នាក់មានផ្ទៃពោះ៤ខែនោះមកគណៈសង្ឃនៃថេរសភាសង្ឃខេត្តកំពង់ស្ពឺបានសម្រេចចាប់ផ្សឹកធ្វើឡើងកាលពីរសៀលថ្ងៃទី៦ កក្កដា២០២២ នៅវត្តដំណាក់ត្រាច ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បុគ្គលនេះត្រូវបានគេ​ស្គាល់ឈ្មោះម៉ៅ​ សៀវ​បុត្រា​ថា​នុ​ន ​អាយុ៤១វស្សានៅ​វត្ត​ឥសី​គិរី​ជុំ ហៅ​វត្ត​ត្រពាំង​ប្ញស្សី​ ស្ថិត​ក្នុង​ឃុំ​ទឹកល្អក់ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​បន្ទាប់ពីចាប់ផ្សឹកអតីត​​សង្ឃ​ដែល​ល្បី​ឆាន់​ស្រី​រហូត​មាន​ផ្ទៃពោះនេះ​​សមត្ថកិច្ច​និង​មន្ត្រី​មន្ទីរធម្មការ​បាន​កសាងសំណុំរឿងបញ្ជូន​​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​​ច្បាប់៕

ព័ត៌មានសង្គម វប្បធម៌

វត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបង្ហាញការលើកទឹកចិត្តដល់សមណនិស្សិតនិងនិស្សិត ក្រីក្រ

កំពង់ចាម៖ លោកអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២ ខែឧសភាឆ្នាំ២០២២បានអញ្ជើញចូលរួម ក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវការ អាគារ សិក្សា អាគារ រដ្ឋបាល។ជាមួយនោះប្រគេន – ប្រគល់សញ្ញាបត្រ ជូនសមណ និស្សិត និស្សិត ថ្នាក់ បរិញ្ញាបត្រ នៃ ពុទ្ធិក សាកលវិទ្យាល័យ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ក្រោម អធិបតីភាពឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ា ណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ពិធីនេះប្រព្រឹត្តទៅនៅវត្ត សុទស្សនារាមជ្រោយ ថ្ម សង្កាត់ បឹង កុក ក្រុង កំពង់ចាម។ លោកអ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម […]

Featured ព័ត៌មានសង្គម វប្បធម៌

សម្តេចតេជោ សាទរបងប្អូនអ៊ិស្លាមបញ្ចប់ពិធីបួសខែរ៉ាម៉ាទនប្រកបដោយជោគជ័យ

ភ្នំពេញ៖តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយប់ថ្ងៃទី១ ខែឧសភាឆ្នាំ២០២២បានសរសេរឱ្យដឹងយ៉ាងដូច្នេះថា“ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយា​សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ។ ជូនដល់បងប្អូនសាសនិកខ្មែរអ៊ិស្លាមកម្ពុជាក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកអ៊ិស្លាមនៅទូទាំងសាកលលោកផងដែរ ។ ដែលបានបញ្ចប់នូវពិធីបួសខែរ៉ាម៉ាទនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី នៅថ្ងៃចន្ទ​ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤៣​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹង ថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២២​។ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរអ៊ិស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ​ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដែលយើងទទួលបានជោគជ័យដ៍ធំធេង។ សូមបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នុងការចាក់វ៉ាក់សាំងដូសទី៣ ,ដូសទី៤ និង អាចទៅ ដូសទី៥ ដើម្បីប្រឆាំងជំងឺកូវីដ-១៩​ដើម្បីបងប្អូន គ្រួសារបងប្អូននិងជាតិរបស់យើងឱ្យបានគ្រប់ៗគ្នា” ៕សហការី

ព័ត៌មានសង្គម វប្បធម៌

ប្រគល់កុលាលភាជន៍បុរេប្រវត្តិចំនួន៦ឱ្យអាជ្ញាធរជាតិអប្សរា

សៀមរាប៖ពលរដ្ឋមួយគ្រួសាររស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាបកាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០២២បានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ជូនអាជ្ញាធរជាតិអប្សរាដើម្បីឱ្យយកទៅសម្អាតជួសជុល និងអភិរក្សថែរក្សាទុក ទៅតាមបច្ចេកទេសបុរាណវិទ្យា ។   អ្នកស្រី ភឿង ផាវី ដែលជាម្ចាស់វត្ថុបុរាណនោះបានឱ្យដឹងថា កុលាលភាជន៍ចំនួន៦នេះគឺបានយកមកថែរក្សាទុកអស់រយៈពេល៣ឆ្នាំមកហើយ។ អ្នកស្រីបានយកកុលាលភាជន៍ទាំង៦នោះ ពីប្រជាពលរដ្ឋនៅតំបន់ភ្នំដងរែកនៃខេត្តឧត្តរមានជ័យ ដែលកាលណោះពួកគេរក្សាទុកមិនបានត្រឹមត្រូវហើយប្រឈមនឹងការខូចខាតផង។ អ្នកស្រី ភឿន ផាវី បានបន្តថា ដោយសារតែទឹកចិត្តស្រឡាញ់វត្ថុវប្បធម៌ទាំងនោះ អ្នកស្រីក៏សម្រេចចិត្ត ប្រគល់ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅថែរក្សាទុកតាមបច្ចេកទេស។អ្នកស្រី ភឿន ផាវី បង្ហាញអារម្មណ៍ក្នុងពេលប្រគល់កុលាលភាជន៍ជូនអាជ្ញាធរអប្សរានោះថា គាត់ពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយដែលបានចូលរួមថែរក្សា អភិរក្ស និងប្រគល់វត្ថុបុរាណទាំងនោះជូនទៅអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរាជាស្ថាប័នជំនាញ ក្នុងការថែរក្សា អភិរក្សវត្ថុទាំងនោះ ព្រមទាំងសំណូមដល់ប្រជាពលរដ្ឋ ដទៃទៀតថា បើសិនជាបានប្រទះឃើញវត្ថុបុរាណដោយប្រការណាមួយ សូមរាយការណ៍ទៅឱ្យស្ថាប័នពាក់ព័ន្ធ កុំមានគំនិតយកវត្ថុបុរាណខ្មែរទាំងឡាយ ទៅលក់ឬចែកចាយឡើយ។ លោក វង្ស សាវុទ្ធី មន្រ្តីបច្ចេកទេសនៃសារមន្ទីរកុលាលភាជន៍អង្គរ ភូមិតានីរបស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កុលាលភាជន៍ទាំង៦ដែលអ្នកស្រី ភឿន ផាវី យកមកជូននេះ ជាកុលាលភាជន៍សម័យបុរេប្រវត្តិ ដែលជាប្រភេទភាជន៍ផុយ។ លោក វង្ស សាវុទ្ធី សន្និដ្ឋានជាបឋមថា […]