ព័ត៌មានសង្គម មុខម្ហូប សេដ្ឋកិច្ច

មុខម្ហូបត្រីប៉ាខឹមពិសេសបែបឡាវក្នុងខេត្តស្ទឹងត្រែងនៅតែពេញនិយម

ស្ទឹងត្រែង៖មកដល់ពេលនេះមុខម្ហូបត្រីប៉ាខឹមចាត់ទុកថាជាមុខម្ហូបដ៏ពិសេសមួយប្រចាំខេត្តស្ទឹងត្រែងដែលបងប្អូនខ្មែរឡាវនៅតែពេញនិយមចូលចិត្តធ្វើទទួលទាន។ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រុកស្រែចម្ការធ្វើទទួលទានជាលក្ខណៈគ្រួសារនិងមួយចំនួនយកទៅលក់នៅទីផ្សារ។ មុខម្ហូបត្រីប៉ាខឹម ឈ្មោះជាភាសាឡាវតែបើបកប្រែជាភាសាខ្មែរមានន័យថាត្រីប្រៃ។ប៉ាខឹម ឬត្រីប្រៃគឺចាប់ផ្តើមធ្វើនៅក្នុងខែឧសភានិងមិថុនា នារដូវវស្សាចំពេលត្រីមានពង។ត្រីប៉ាខឹមគេយកតែប្រភេទត្រីរៀលល្អិតប៉ុណ្ណោះមកធ្វើហើយសាច់វានៅស្រស់ៗល្អ។តែបើត្រីអន់សាច់វិញនោះគេធ្វើមិនកើតទេ។ របៀបធ្វើប៉ាខឹមឬត្រីប្រៃ ដំបូងគេយកត្រីស្រស់ៗមកប្រឡាក់ជាមួយអំបិលច្របល់ចូលគ្នាឲ្យសព្វដើម្បីចូលជាតិសាច់ត្រីកុំឱ្យហើមស្អុយ។គេដាក់រំដេងដំឱ្យទក់ខ្លះដើម្បីកាត់ខ្លិនឆ្អាប។ គេយកទៅដាក់ក្នុងពាង ទុកឲ្យបានរយៈពេល១៥ថ្ងៃឬលើសពីនេះ។ក្រោយមកទៀតគេយកស្រូវលីងឲ្យឆ្អិនតិចៗមកច្របល់ចូលគ្នាម្តងទៀតដាក់ចូលក្នុងពាង,ធុងឬក្រឡ។លុះបានរយៈពេល១៥ថ្ងៃ ទៅ៣០ថ្ងៃក្រោយទើបគេអាចបរិភោគបាន។ ពេលបរិភោគត្រីប្រៃគេយកចេញពីក្នុងពាងមកបូតឱ្យជ្រុះគ្រាប់ស្រូវដែលគេបានលីងច្របល់ចូលគ្នានោះសម្អាតឱ្យជ្រះឬយកទៅលាងទឹកដើម្បីកុំឱ្យវាប្រៃពេក។អ្នកខ្លះគេនិយមបកស្បែកស្រកាត្រីចេញរួចដាក់ទៅក្នុងចានថែមគ្រឿងស្ករប៊ីចេងម្ទេសជីអាចទទួលទានបានហើយ។ចំពោះតម្លៃវិញនោះ គេអាចលក់ទីផ្សារស្ទឹងត្រែងក្នុង១គីឡូក្រាមពី២ម៉ឺនទៅ៣ម៉ឺនរៀល។ត្រីប៉ាខឹមឬត្រីប្រៃនេះគេអាចទុកក្នុងក្រឡបានរយៈពេលមួយឆ្នាំមិនខូចទេ៕ដោយ៖សុខុម

ព័ត៌មានសង្គម មុខម្ហូប វប្បធម៌

ក្រសួង​បរិស្ថាន៖​ សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង

ភ្នំពេញ​៖​ បើ​យោង​តាម​ការបញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២១កន្លងទៅនេះ​ បានឱ្យដឹងថា​ សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង​ នៅប្រទេសកម្ពុជាមានអាហារក្នុងស្រុកឆ្ងាញ់ៗ ជាច្រើនប្រភេទ ដែលបងប្អូនយើងនៅតាមតំបន់នីមួយៗ និយមរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់ វប្បធម៌សាសនា និងផ្អែកលើធនធានដែលមានស្រាប់នៅក្នុងតំបន់។ នៅបែកឦសាននៃប្រទេសកម្ពុជាដែលមានជនជាតិដើមភាគតិចជាច្រើនរស់នៅ មានវប្បធម៌ ទនៀមទម្លាប់ និងប្រពៃណី សំបូរបែប ហើយការរៀបអាហាររបស់បងប្អូនជនជាតិភាគតិច គួរឱ្យចាប់អារម្មណ៍ចង់ទទួលទាន។ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ កញ្ញា ទុំ ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក ខេត្តមណ្ឌល ជាសមាជិកបណ្តាញសហគមន៍តំបន់ការពារធម្មជាតិខាងកើតទន្លេមេគ្គង រៀបចំអាហារពិសសមួយទទួលភ្ញៀវទៅលេងផ្ទះ។ សម្លបុកត្រប់ ឬសម្លម្ទេសមានគឿងផ្សំដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្រាស់ ស្លឹកម្ទេស និងផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក ប្រហុក និងអំបិល។ សម្លនេះឆ្ងាញ់ មានរស់ជាតិពិសេស តែហិរបន្តិចសម្រាប់បងប្អូនយើងមួយចំនួន៕សហការី

មុខម្ហូប

បុក​ខ្យង​ពិសេស

គ្រឿងផ្សំ​៖-ខ្យង​ស្ងោរ១គីឡូកន្លះ- ប៉េងប៉ោះ ៥-៨ផ្លែ​ចិត​ជា​ចំណិត-សណ្តែកកួរ ៥កួរ​កាត់​ខ្លីៗ-ជីរ​ណា កាត់​ខ្លីៗ-ម្ទេស​ក្រៀម មួយ​ដៃ​(​ដាក់ ឬ​មិន​ដាក់​ក៏បាន​)-ម្ទេស​ស្រស់ ១០-១៣​គ្រាប់-ខ្ទឹម ៥-៦​កំពឹស-ក្រូចឆ្មារ ៣-៤ផ្លែ-ទឹក​កាពិ៤​ស្លាបព្រា​បាយ-ទឹកត្រី ២​ស្លាបព្រា​បាយ- ស្ករស១​ស្លាបព្រា​បាយ​ វិធី​ធ្វើ​៖-ខ្ទឹមស ម្ទេស​ក្រៀម និង​ម្ទេស​ស្រស់​ដាក់​បុក​ចូលគ្នា រួច​ដាក់​ទឹក​កាពិ ទឹកត្រី ស្ករស និង​ច្របាច់​ក្រូចឆ្មារ​ចូល​កូរ​ចូលគ្នា​ឱ្យ​សព្វ​។​បន្ទាប់មក​ដាក់​ប៉េងប៉ោះ សណ្តែកកួរ និង​ខ្យង​ចូល​ច្របល់​ចូលគ្នា​ឱ្យ​សព្វ រួច​ដាក់​ជីររណា​ចូល​ច្របល់​ចូលគ្នា រួច​ជាការ​ស្រេច​។ សម្រាប់​ម្ទេស និង​ក្រូចឆ្មារ​ដែល​ធ្វើ​ឱ្យ​រសជាតិ​ហឹរ​ជូរ អាច​ថែមថយ​តាម​ចំណូលចិត្ត​៕ប្រភព​:ហ្វេ​ស​ប៊ុ​ក​

មុខម្ហូប

បុក​ខ្យង​ពិសេស

  គ្រឿងផ្សំ​៖– ខ្យង​ស្ងោរ ១គីឡូកន្លះ– ប៉េងប៉ោះ ៥-៨ផ្លែ​ចិត​ជា​ចំណិត– សណ្តែកកួរ ៥កួរ​កាត់​ខ្លីៗ– ជីរ​ណា កាត់​ខ្លីៗ– ម្ទេស​ក្រៀម មួយ​ដៃ​(​ដាក់ ឬ​មិន​ដាក់​ក៏បាន​)– ម្ទេស​ស្រស់១០-១៣​គ្រាប់– ខ្ទឹម ៥-៦​កំពឹស– ក្រូចឆ្មារ៣-៤​ផ្លែ– ទឹក​កាពិ ៤ស្លាបព្រា​បាយ– ទឹកត្រី ២​ស្លាបព្រា​បាយ– ស្ករស ១ស្លាបព្រា​បាយ​ + វិធី​ធ្វើ​៖– ខ្ទឹមស ម្ទេស​ក្រៀម និង​ម្ទេស​ស្រស់​ដាក់​បុក​ចូលគ្នា រួច​ដាក់​ទឹក​កាពិ ទឹកត្រី ស្ករស និង​ច្របាច់​ក្រូចឆ្មារ​ចូល​កូរ​ចូលគ្នា​ឲ្យ​សព្វ​។​– បន្ទាប់មក​ដាក់​ប៉េងប៉ោះ សណ្តែកកួរ និង​ខ្យង​ចូល​ច្របល់​ចូលគ្នា​ឲ្យ​សព្វ រួច​ដាក់​ជីររណា​ចូល​ច្របល់​ចូលគ្នា រួច​ជាការ​ស្រេច​។ សម្រាប់​ម្ទេស និង​ក្រូចឆ្មារ​ដែល​ធ្វើ​ឲ្យ​រសជាតិ​ហឹរ​ជូរ អាច​ថែមថយ​តាម​ចំណូលចិត្ត​៕ប្រភព​:ហ្វេ​ស​ប៊ុ​ក​

Featured ព័ត៌មានសង្គម មុខម្ហូប សេដ្ឋកិច្ច

មុខម្ហូបត្រីប៉ាខិមឬត្រីប្រៃនៅតែពេញនិយមសម្រាប់ពលរដ្ឋខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ពលរដ្ឋខេត្តស្ទឹងត្រែងបានចាត់ទុកត្រីប៉ាខិមឬត្រីប្រៃជាមុខម្ហូបដ៏ពិសេសមួយដែលនិយមចូលចិត្តទទួលទាន។មុខម្ហូបប្រភេទនេះភាគច្រើនមាននៅដើមរដូវវស្សាកំឡុងខែមិថុនានិងកក្កដាក្នុងមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។ គេចាប់ផ្ដើមធ្វើត្រីប៉ាខិមឬត្រីប្រៃនៅក្នុងខែមិថុនានិងខែកក្កដាចំពេលត្រីមានពងពេញពោះហើយត្រីដែលគេអាចយកមកធ្វើបាននោះគឺជាប្រភេទត្រីរៀលតូចល្អិតប៉ុនម្រាមដៃដើម្បីឱ្យត្រីរៀលក្លាយជាត្រីប៉ាខិមឬត្រីប្រៃបានគេត្រូវយកត្រីរៀលស្រស់មកផ្សំគ្រឿង។បើសិនជាត្រីរៀលទន់សាច់ស្អុយគេក៏មិនអាចយកមកធ្វើត្រីប៉ាខិមបានដែរ។

មុខម្ហូប

បុក​កាពិ​បែប​ថៃ

គ្រឿងផ្សំ​៖បង្គា​អាំង ឬ ស្រុស កន្លះ​ខាំ​-កាពិ​អាំង​មិនសូវ​ប្រៃ ១​ស្លាបព្រា​បាយ​- ខ្ទឹមក្រហម ខ្ទឹមស៥​កំ​ពិស​-ស្ករត្នោត ឬ ស្ករស ៣​ស្លាបព្រា​បាយ​-ស្វាយ​ខ្ចី​ឆូ​ស​ជាស​សៃៗ ឬ ប្រើ​ទឹក​ក្រូចឆ្មា ៥​ស្លាបព្រា​បាយ​ក៏បាន​-ម្ទេស​ហិ​រ៨​ទៅ​១០​គ្រាប់​- ត្រប់ពុតលំញង ៥​ទៅ​៧​គ្រាប់​-ពង​ទា​ចៀន​ស្អំ​រសជាតិ​សាបៗ-ត្រី​ប្លាធូ​ចៀន​សាបៗ ២​ទៅ​៣​ក្បាល​- បន្លែ​អន្លក់​ចម្រុះ តាម​ចំណូលចិត្ត​ ​វិធី​ធ្វើ​៖-បកសម្បក​ខឹ្ទ​ម​ក្រហម ខ្ទឹមស​រួច​បុក​ចូលគ្នា​ឲ្យ​ម៉ត់​-ដាក់​ស្ករស​ចូល បុក​បន្តទៀត រួច​បន្ត​ដាក់​ម្ទេស​ហិរ បុក​ឱ្យហ្មត់ រួច​ដាក់​បង្គា​បុក​អោយ​ម៉ត់ ស្វាយ​ខ្ចី​ឆូ​ស​ហើយ​ចូល ឬ​(​ដាក់​ទឹកក្រូច​ឆ្មារ​ចូល​ក៏បាន)​ បុក​ឲ្យ​ចូល​សព្វជាតិ​គ្នា​- ភ្លក្សមើល ថែមថយ​រសជាតិ​តាម​ចូលចិត្ត​-ដួស​ដាក់​ចាន​ញ៉ាំ​ផ្ទាប់​ជាមួយ​អន្លក់ ចម្រុះ រួមមាន​បន្លែ​ឆៅ បន្លែ​ស្រុះ ត្រី​ប្លាធូ​ចៀន​សាប ពង​ទា​ចៀន​ស្អំ​រសជាតិ​សាប ៕ប្រភព​: Food Menu

មុខម្ហូប

ស៊ុប​ត្រាវ​អន្ទង់​

គ្រឿងផ្សំ–អន្ទង់កន្លះ​គីឡូ​– ត្រាវ ៣​មើម​– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​– ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​បាយ​– ប្រេងខ្យង ១​ស្លាបព្រា​បាយ​– ខ្ទឹមស ៥​កំពឹស​– ជីរ​ណា– ជី​នាងវង​– គល់​ស្លឹកគ្រៃ​៣​មើម​– ស្លឹក​ក្រូច​៥ សន្លឹក​– រំដេង វិធី​ធ្វើ​– លាង​អន្ទង់​ឲ្យ​ស្អាត​ ឲ្យអស់​រំអិល ហាន់​អន្ទង់​ជា​កង់​ធំៗ​, មើមត្រាវ​ចិត​សម្បក កាត់​ជា​ដុំៗ​ធំ​ល្មម​– ដាក់​កំដៅ​ឆ្នាំង​ឲ្យ​ក្ដៅសឹម​ចាក់​ប្រេងឆា​ចូល​បន្តិច​រួច​ដាក់​ខ្ទឹមស​ចូល កូរ​ឲ្យ​ឈ្ងុយ​បន្តិច បន្ទាប់មក​ដាក់​អន្ទង់​ចូល រួច​ដាក់​ទឹក​ប្រេងខ្យងម្សៅ​ស៊ុប​ខ្នរ ស្ករត្នោត ឆា​អន្ទង់​ឲ្យ​ឆ្អិន​សព្វ​សាច់​ល្អ រួច​ដួស​ទុក​មួយអន្លើ។​– បន្ទាប់មក​ដាក់​បំពង​ត្រាវ​ឲ្យ​ឆ្អិន​រួច​ដួស​ទុក​មួយអន្លើ – ដាក់​ឆ្នាំងសម្ល​ថ្មី​ដាក់​រំលីង​ស្លឹក​ក្រូច គល់ស្លឹកគ្រៃ និង​រំដេង​ឲ្យ​ឈ្ងុយ​រួច​ដាក់​សាច់​អន្ទង់​ដែលចម្អិនរួចចូល​កូរឲ្យ​សព្វ សឹម​ដាក់​ត្រាវ​បំពង​ចូល​កូរ​ឲ្យ​សព្វ​ម្ដងទៀត បន្ទាប់មក​ដាក់​ទឹក​​ឲ្យ​លិច​សាច់ និង​ត្រាវ​បន្តិច ទុក​ឲ្យ​ពុះ​រម្ងាស់​ឲ្យ​សាច់​អន្ទង់ និង​ត្រាវ​ផុយ បិទភ្លើងចង្ក្រានហាន់ជីដាក់​រួច​ជាការ​ស្រេច ៕​ ប្រភព: Marady Cooking

មុខម្ហូប

ស៊ុប​មាន់ម្រេច​ខ្ចី​

  គ្រឿងផ្សំ​-​សាច់មាន់ (​ហាន់​ជា​ដុំៗ​ធំ​ល្មម​)-ខ្ទឹមស គល់​ស្លឹកគ្រៃ ម្ទេស​ផ្អែម ៦០​ក្រាម (​ហាន់​បញ្ឆិតៗ​)-​ម្រេច​ខ្ចី ៣០​ក្រាម (​បុក​ម៉ត់​តិចៗ​)-​ការ៉ុត ៤០​ក្រាម (​ហាន់​ចំនិតៗ​)-​ទឹក ១​លីត្រ​ -​ម្សៅ​ស៊ុប ២០​ក្រាម​-​ប៊ីចេង កន្លះ​ស្លាបព្រា​បាយ​-​ម្សៅ​ផ្សំ​រសជាតិ ១​ស្លាបព្រា​បាយ​-​ទឹកត្រី ៣០​មី​លី​លីត្រ​-​ស្ករ កន្លះ​ស្លាបព្រា​បាយ​-​ម្រេច​ខ្ចី ៣០​ក្រាម (​គ្រាប់​)-ប្រេង​ស្វាយចន្ទី ៣០​មី​លី​លីត្រ​-ប្រេងឆា​-ពពុះសណ្តែក​បំពង​-បន្លែ (​ផ្សិត ត្រកួន ស្ពៃ ….)-នំ​បញ្ចុក​ +របៀប​ធ្វើ​-ដាំ​ខ្ទះ​ដាក់​ប្រេងឆា ខ្ទឹមស គល់​ស្លឹកគ្រៃ ម្ទេស​ផ្អែម ម្រេច​(​បុក​) ឆា​បួន​ប្រាំ​ត្រឡប់​សឹម​ដាក់​ការ៉ុត ឆា​ឆា​បួន​ប្រាំ​ត្រឡប់​ទៀត សឹម​ចាក់ទឹក​។​-​ដាក់​ម្សៅ​ស៊ុប ប៊ីចេង ម្សៅ​ផ្សំ​រសជាតិ ទឹកត្រី ស្ករ ម្រេច​(​គ្រាប់​) និង​ប្រេង​ស្វាយចន្ទី​ចូល​កូរ​អោយ​សព្វ​ទុកអោយ​ពុះ​។​-ពេល​ទឹក​ពុះ​ដាក់​សាច់មាន់ រំងាស​អោយ​ឆ្អឹ​ន​សឹម​ដាក់​បន្លែ ពពុះសណ្តែក ទុកអោយ​ពុះ​ជាកា​ស្រេច ។​ពេល​ទទួលទាន ដាក់​នំ​បញ្ចុក​ក្នុង​ចាន រួច​ដួស​ទឹក​ស៊ុប​ដាក់​ពីលើ​ជាការ​ស្រេច​៕​ ប្រភព:housewife  

មុខម្ហូប

ពង​ទាប្រៃ​ចំហុយ​សាច់​ចិញ្ច្រាំ​

+​គ្រឿងផ្សំ​– សាច់គោ​ចិញ្ច្រាំ ៣​ខាំ​– បង្គារ​ចិញ្ច្រាំ ៣​ខាំ​– ពង​ទាប្រៃ (​យកតែ​ផ្នែក​ក្រហម​) – ខ្ទឹមបារាំង ៤០​ក្រាម (​ហាន់​ល្អិតៗ​)– ខ្ទឹមស ឬ​ស​តាំងអោ ២០​ក្រាម (​បុក​ម៉ត់​)– ម្សៅ​ផ្សំ​រសជាតិ កន្លះ​ស្លាបព្រា​កាហ្វេ​– ម្រេច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​– ប្រេងខ្យង ២​ស្លាបព្រា​កាហ្វេ​។ +​របៀប​ធ្វើ​– លាយ​សាច់ជ្រូក បង្គារ ខ្ទឹមបារាំង ខ្ទឹមស ឬ​ស​តាំងអោ ម្សៅ​ផ្សំ​រសជាតិ ម្រេច​ហ្មត់ និង​ប្រេងខ្យង ច្របល់​ចូលគ្នា​ឱ្យ​សព្វ ផ្អាប់​ទុក ១៥​នាទី​។​– យក​សាច់​ទៅ​លុ​ញ​ឱ្យ​មូល ទំហំ​តាម​ការចូល​ចិត្ត​រួច​យក​ពង​ទា​សង្កាត់​ពីលើឱ្យ​ជាប់​។​– ដាំទឹក​អោយ​ពុះ រួច​ដាក់​សាច់​ចំហុយ​ឱ្យ​ឆ្អឹ​ន​ប្រហែល ២០​ទៅ​២៥​នាទី​ជាការ​ស្រេច​៕ ប្រភព​: housewifekh.com

មុខម្ហូប

ត្រី​ដុត​គ្រឿង​ពិសេស​

  +គ្រឿងផ្សំ​-ត្រី​ផ្ទក់ ឬ​ត្រី​ឌៀប ១ (​ធ្វើអោយ​ស្អាត​)-ម្ទេស ១០​ក្រាម (​ហាន់​ល្អិតៗ​) -ម្ទេស​ម៉ត់ ១០​ក្រាម​-អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​-ប៊ីចេង ១​ស្លាបព្រា​កាហ្វេ​-ម្រេច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​-ស្លឹក​ខ្ទឹម ១០​ក្រាម (​ហាន់​ល្អិតៗ​)-ជី​អង្កាម ១០​ក្រាម (​ហាន់​ល្អិតៗ​)-ជីប​ន្លា ១០​ក្រាម (​ហាន់​ល្អិតៗ​)-គល់​ស្លឹកគ្រៃ ១០​ក្រាម (​ហាន់​ល្អិតៗ​)-ខ្ទឹមក្រហម ១០​ក្រាម (​ហាន់​ល្អិតៗ​)-ខ្ទឹមស ១០​ក្រាម (​ហាន់​ល្អិតៗ​)-ប្រេងឆា ១​ស្លាបព្រា​បាយ​ វិធី​ធ្វើ​-ត្រី​ធ្វើអោយ​ស្អាត រួច​ប្រលាក់​ជាមួយ​គ្រឿងផ្សំ​ខាងលើ​អោយ​សព្វ ផ្អាប់​ទុក​១​ម៉ោង​-យក​ត្រី​ទៅ​ដុត​ក្នុង​ចង្ក្រាន​អគ្គីសនី​ដោយ​ប្រើ​ភ្លើង ២០០oC ៣០​នាទី​ជាការ​ស្រេច-បើ​អត់​ចង្ក្រាន​អគ្គីសនី យក​ត្រី​ទៅ​ខ្ចប់​ជាមួយ​ក្រដាស់​អា​លុយ​មី​ញូ​ម រួច​អាំង​អោយ​ឆ្អឹ​ន​៕ប្រភព: housewifekh.com