Featured ប្លែកៗ ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ

ឪពុក​ម្តាយ​កូនភ្លោះ​៩​នាក់​រីករាយ​ជា​ខ្លាំង​ដែល​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​

អន្តរជាតិ៖ ឪពុក​ម្តាយ​របស់​ទារ​ក​ភ្លោះ​៩​នាក់​បំបែក​ឯតទគ្គ​កម្ម ត្រូវ​គេ​និយាយថា “​រីករាយ​ជា​ខ្លាំង​”​ដែល​ទីបំផុត​បាន​ត្រឡប់មកផ្ទះ​វិញ​បន្ទាប់ពី​ចំណាយ​ពេល​​រស់នៅ​ជុំវិញ​គ្លីនិក​ថែទាំ​ពិសេស​អស់​រយៈពេល​១៩​ខែ​។​ម្តាយ​ឈ្មោះ ហា​មី​ម៉ា ស៊ី​ស​សេ (Halima Cissé) អាយុ ២៧ ឆ្នាំ និង​ប្តី​របស់​នាង​ឈ្មោះ អាប់ឌែល​កាដឺ អាប៊ី (Abdelkader Arby) អាយុ ៣៦​ឆ្នាំ​មក​ពី​ប្រទេស​ម៉ាលី។​កាលពី​ថ្ងៃ​អង្គារ៍ទី១៣ ខែធ្នូឆ្នាំ២០២២បាន​ត្រៀម​ខ្លួន​ជួបជុំ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​នៅ​រដ្ឋធានី​បា​ម៉ាកូ (Bamako)​របស់​ប្រទេស ហើយ​ពួកគេ​នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ទី​ម​ប៊ុក​ទូ (Timbuktu)​។​វា​មាន​រយៈពេល​ជិត​២​ឆ្នាំ​នៅ​ឯ​គ្លីនិក​ឯកទេស Ain Borja ក្នុង​ទីក្រុង​កា​សា​ប្លង់​កា (Casablanca) ប្រទេស​ម៉ារ៉ុក បន្ទាប់​ពី​កំណើត​កូនក្រៅស្បូន​ទាំង​៩​នាក់​របស់​ពួកគេ​ក្នុង​ខែ​ ឧសភាឆ្នាំ២០២១​។​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​នៅ​ប្រទេស​ម៉ាលី​បាន​ប្រាប់ Mail Online ថា “​វា​ជា​ការរង់ចាំ​យ៉ាងយូរ ជាមួយ​ការ​សម្រក់​ទឹកភ្នែក​យ៉ាងច្រើន ។ប៉ុន្តែ​ទារក​ឥឡូវ​នេះ​មាន​ភាពរ៉ឹងមាំ​ហើយ​គ្រប់គ្នា​រីករាយ​​ដែល​បាន​ត្រឡប់មកផ្ទះ​វិញ​”​។​“​ពួកគេ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​រដ្ឋាភិបាល​ម៉ាលី ហើយ​ឥឡូវ​នឹង​រីករាយ​នឹង​ផ្ទះ​ថ្មី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​នៅ​ទីក្រុង​ធី​ប៊ុក​ទូ​”៕ប្រែសម្រួលដោយ៖ សំណាងរស្មីកម្ពុជា

Featured កម្សាន្ត ប្លែកៗ ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ

ធាត់​ពេក​គេ​មិន​ឱ្យ​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​ប្រេ​ស៊ីល​របស់​នាង​វិញ​

​ អន្តរជាតិ៖តារា​បង្ហាញ​ម៉ូត​មាឌធំ​ដែល​ខឹងសម្បា​ម្នាក់ បាន​និយាយថា នាង​ត្រូវបាន​ឃាត់​មិន​អោយ​ឡើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways​ទៅកាន់​​ប្រទេស​កំណើត​ប្រេ​ស៊ីល​របស់​នាង ដោយសារតែ​នាង​ធាត់​ពេក​អង្គុយ​លើ​កៅអី​របស់​គេ​មិន​បាន​ទេ​។​

Featured ប្លែកៗ ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

សត្វខ្ទីង១ក្បាលទម្ងន់ប្រមាណជាង១តោនងាប់ពេលធ្លាក់ចូលរណ្តៅដី

ឧត្តរមានជ័យ៖ពលរដ្ឋប្រទះឃើញសត្វខ្ទីងឈ្មោល១ក្បាលចេញពីព្រៃទម្ងន់ប្រមាណជាង១តោនធ្លាក់ចូលរណ្តៅដីរហូតដល់ងាប់ខណៈអាជ្ញាធរខំជួយតែមិនអាចសង្គ្រោះបាន។សត្វខ្ទីងឈ្មោលប្រទះរកឃើញក្នុងរណ្ដៅអណ្ដូងចាស់នោះនៅក្បែរដីចម្ការមួយកន្លែងម្តុំជប់ត្រកួន ក្នុងដែនព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៤ ខែតុលា ។មេភូមិអូរតាម៉េង លោក រ៉ុន រឹត បានឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលាថា មានសត្វខ្ទីង​ឈ្មោលមួយក្បាល​បានចូលទៅក្នុងភូមិដេញវ័ធក្មេងៗ។ ពេលនោះអ្នកភូមិ-ប្រជាការពារ និងមន្រ្តីបរិស្ថាន​ដែលប្រចាំការទីនោះ បាននាំគ្នាដេញបង្អើលឱ្យចូលទៅក្នុងព្រៃអភិរក្សគូរព្រហ្មទេព ហើយសត្វខ្ទីង​នោះបានរត់គេចចូលទៅក្នុងព្រៃវិញ។មេភូមិបន្តថា លុះដល់រសៀលថ្ងៃដដែលពលរដ្ឋប្រទះឃើញសត្វខ្ទីងមួយក្បាល​នោះកំពុងធ្លាក់ក្នុងរណ្តៅចាស់ដែលគេជីកយកទឹកប្រើជាច្រើនឆ្នាំនៅក្នុង​ចម្ការ​ចេកមួយ។ ភ្លាមៗនោះកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមកជួយសង្គ្រោះអូសសត្វខ្ទីងនោះចេញពីរណ្តៅ។ប៉ុន្តែ​ដោយ​សារសត្វខ្ទីងនោះ វាមានទម្ងន់ប្រមាណជាង១ពាន់គីឡូក្រាម មិនអាចជួយ​សង្រ្គោះបានបណ្តាលឱ្យសត្វនោះងាប់តែម្តង៕

ប្លែកៗ ព័ត៌មានសង្គម សន្តិសុខ

ពស់ថ្លាន់​ចាប់​រិ​ត​មេឆ្កែ​ឱ្យងាប់នៅជិត​មាត់​រូងភ្នំ​ក្រពើផ្អើល​ព្រះសង្ឃ​ចេញ​​ជួយសង្គ្រាះ

កំពត៖ពស់ថ្លាន់ដ៏ធំ១ក្បាលបានចាប់រិតមេឆ្កែនៅជិតមាត់រូងភ្នំក្រពើក្នុងស្រុកកំពង់ត្រាចផ្អើលព្រះសង្ឃចេញទៅជួយសង្គ្រាះតែយឺតពេលបន្តិចសត្វឆ្កែបានងាប់បាត់ទៅហើយ។ ព្រះតេជ្ជគុណគង់នៅវត្តភ្នំក្រពើមានសង្ឃដីកាឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលព្រះសង្ឃក្នុងវត្តកំពុងតែរៀនធម៌ស្រាប់តែឮសំឡេងឆ្កែស្រែករំពងភូមិនៅជិតមាត់រូងភ្នំ។ពេលនោះឆ្កែ​មេ​មួយ​ក្បាលត្រូវ​បាន​ពស់ថ្លាន់​​ទម្ងន់​ប្រហែល​១៥​គីឡូក្រាមបានចាប់​រួម​រិ​ត​យ៉ាង​ខ្លាំងធ្វើ​ឱ្យសត្វ​ឆ្កែ​ទន់​ឆ្អឹង​ងា​​ប់​​នៅ​ជិត​មាត់​រូងភ្នំ​ក្រពើស្ថិត​ក្នុងភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ​ ភ្លាម​ៗ​នោះ ព្រះសង្ឃ​ក៏​និមន្ត​មក​ជុំ​គ្នា ហើយ​ក៏​បាន​​ចុះ​តាម​កាំជណ្ដើរទៅ​កាន់​មាត់​រូង​នោះ ស្រាប់តែ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​យ៉ាង​ធំ កំពុង​តែ​រួមរឹត​មេ​ឆ្កែនោះងាប់បាត់ទៅហើយ​។ដោយ​ឃើញ​ហេតុការណ៍​ដ៏​កម្រ​នេះ ព្រះសង្ឃ​ក៏​បាន​យក​ដើម​ឬ​ស្សីបុក​សត្វ​ពស់ថ្លាន់​ដែល​កំពុង​រួមរឹត​​ឆ្កែ​នោះ។​មិនយូរ​ប៉ុន្មាន ពស់ថ្លាន់​ក៏​បាន​លា​ពី​ការ​រួមរឹត​ឆ្កែ​ហើយ​ពស់ថ្លាន់​បាន​លូន​ចូល​ទៅក្នុង​រូងភ្នំ​វិញ​បាត់​​៕

Featured ប្លែកៗ ព័ត៌មានសង្គម សេដ្ឋកិច្ច

ដើមខ្ជែង មានគុណ​ប្រយោជន៍ សម្រាប់​យក​ស្លឹក និង​ធាង​មក​កែច្នៃ​ប្រើប្រាស់​

ស្ទឹងត្រែង៖​ដើម​ខ្ជែង គឺជា​រុក្ខជាតិ​ព្រៃ​សន្ដាន​ត្នោត មានគុណ​ប្រយោជន៍ ដែល​គេ​អាច​យក​ធាង និង​ស្លឹក របស់​វា​មក​កែច្នៃ បានជា​ច្រើន​មុខ​ដើម្បី​ប្រើប្រាស់​។​រុក្ខជាតិ​ព្រៃ​ប្រភេទ​នេះ គេ​ប្រទះឃើញ មាន​ដុះ​នៅតាម​ព្រៃរបោះ​ក្នុង​ខេត្តព្រះវិហារ​, ស្ទឹងត្រែង​, រតនៈគីរី និង​ក្រចេះ​។ ដើម​ខ្ជែង​នេះ មាន​កម្ពស់ មិន​លើសពី ១០ ម៉ែត្រ​ហើយ​ចេញ​ផ្កា​ផ្លែ ក្នុង​មួយ ជីវិត​មានតែ​ម្តងគត់​រួច ក៏បាន​ងាប់​ទៅវិញ មាន​អាយុកាល​លើសពី​មនុស្ស​យើង​។​ សហគមន៍​ជនជាតិដើម នៅ​ភូមិ​សង្កែ ឃុំ​ឆែប ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ចង​ជា​ក្រុម​យក​ទ្រាំង​ដែល​កើតចេញពី​ធាង​ដើម​ខ្ជែង មក​កែច្នៃ​ឱ្យទៅជា​ផលិតផល​អាច​លក់បាន​នៅលើ​ទីផ្សារ ដើម្បី​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ ស្លឹក​របស់​វា ត្រូវបាន​គេ​ប្រើ សរសេរ​ជា​ស្ត្រា​ស្លឹករឹត យក​ស្លឹក​មក​ប្រក់ផ្ទះ ត្បាញកន្ទេល​ កា​រ៉ុង និង​សម្ភារៈ​ដងទឹក​ជាដើម​។ ទ្រនុង ធាង​ប្រើ​ជា​កន្លាស់​។ រីឯ គែម សងខាង​នៃ​ធាង​ចាស់​រឹងមាំ​ហៅថា ទ្រាំង ធ្វើជា​រនាប​គ្រែ ឈើច្រត់ ដំបង ព្រួញ ស្នា ទ្រូ វែក​កូ​បាយ វែក​ឆា ចង្កឹះ និង​សម្ភារៈប្រើប្រាស់​ច្រើន​មុខ​ទៀត​។ តាម​តំបន់​ខ្លះ​គេ​យក​ទ្រាំង​ដាក់​នៅក្នុង​ផ្ទះ​លើ​ក្បាល​ដំណេក សម្រាប់​បណ្ដេញ​ព្រាយ​បិសាច​នឹង​នាំមក​នូវ​សុខ​សប្បាយ​ដល់​ក្រុមគ្រួសារ​។​ ខ្នង​នៃ​ធាង​ខ្ជែង​គេ​យកមក​ត្បាញ​ជា​កន្ទេល​ទង​សម្រាប់​ប្រើប្រាស់​។ […]

ប្លែកៗ

ពស់ថ្លាន់​អ្នកជិតខាង​លូន​តាម​លូ មក​ខាំ​លិង្គ​បុរស​ម្នាក់​ដល់​ក្នុង​បង្គន់​

បរទរស៖ បុរស​អូទ្រីស​ម្នាក់​ត្រូវបាន​ពស់ថ្លាន់​ចិញ្ចឹម​របស់​អ្នកជិតខាង​ខាំ “​លិង្គ​” របស់គាត់ បន្ទាប់​ពី​ពស់​នោះ​បាន​គេចខ្លួន​តាម​លូ​ហើយ​ទីបំផុត​ចូលមក​ដល់​បង្គន់​របស់គាត់​។​បុរស​អាយុ ៦៥ ឆ្នាំ​មក​ពី​ទីក្រុង​ហ្គ្រា​ស ភាគខាងត្បូង ត្រូវ​បាន​ពស់​ខាំ​លិង្គ​នៅ​ម៉ោង​ប្រហែល ៦ ព្រឹក​ថ្ងៃ​ចន្ទ​ទី​៥​កក្កដា២០២១នេះ នៅ​ពេល​គាត់​ចូល​បង្គន់​ក្នុងផ្ទះ​ល្វែង​របស់​គាត់​។ ប៉ូលិស​និយាយថា បុរស​នោះ​គ្រាន់​តែ​ដាក់​គូទ​អង្គុយ​ភ្លាម​ក៏​មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ “​ច្បិច​” លើ​ក្បាល​លិង្គ​របស់គាត់ ហើយ​ពេល​ងើបឈរ ស្រាប់តែ​ឃើញ​ពស់ថ្លាន់​ប្រវែង ១,៥ ម៉ែត្រ​កំពុង​សំឡឹងមើល​មក​គាត់​។​បុរស​នោះ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស ដែល​បាន​មកដល់​ជាមួយ​អ្នកជំនាញ​សត្វ​ល្មូ​ន​ម្នាក់​ដើម្បី​យក​ពស់​នេះ​ចេញពី​បង្គន់​។​ក្នុងពេល​ជាមួយគ្នា​ដែរ បុរស​នោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល “​របួសស្រាល​” ។​ វេជ្ជបណ្ឌិត​និយាយថា សំណាង​ល្អ​ពស់ថ្លាន់​មិន​មាន​ពិស ប៉ុន្តែ​វា​មាន​ហានិភ័យ​ឆ្លង​មេរោគ​ពី​ក្នុង​បង្គន់​។​អ្នកជំនាញ​ឈ្មោះ វើន​ន័​រ ស្តា​ន់​ហ្គិល និយាយ​ថា ​ពស់ថ្លាន់​នេះ​ក៏​មិន​មាន​របួស​នោះ​ដែរ​ហើយ​បន្ទាប់​ពី​ត្រូវបាន​សម្អាត​រួច​ត្រូវបាន​ប្រគល់​ជូន​ម្ចាស់​អាយុ ២៤ ឆ្នាំ​របស់​វា​វិញ ដែលជា​អ្នកជិតខាង​របស់​ជន​រងគ្រោះ​៕ប្រែសម្រួល : កញ្ញាដាលីស

ប្លែកៗ

កញ្ចាញ់ចេក​កម្ជិល​ឡើង​ជិះ​ខ្នង​អណ្តើក​ធ្វើ​ជា​តាក់ស៊ី​!

តោះ​មើល​ទិដ្ឋភាព​គួរឱ្យ​អស់សំណើច កញ្ចាញ់ចេក​កម្ជិល​ទម្ងន់ ៨៥ ក្រាម​សម្រេចិត្ត​ឡើង​ជិះ​លើ​ខ្នង​អណ្តើក​ធ្វើ​ជា​តាក់ស៊ី​។រូបថត​ជាច្រើន​បានបង្ហាញ​កញ្ចាញ់ចេក​ហាក់​កំពុង​ញញឹម ខណៈ​វា​ហាក់ដូច​កំពុង​ប្រាប់​កូនអណ្តើក​ឱ្យ​ងើបឡើង ដឹក​វា​ចេញ​ទៅ​មុខ​។ រូប​មួយទៀត​បង្ហាញ​អណ្តើក​ទម្ងន់​២,២​គីឡូក្រាម​នេះ​កំពុង​លៀន​ជើង​ទប់​នឹង​ដី ខណៈ​វា​កំពុង​ប្រឹង​វារ​ទៅ​មុខ​ជាមួយ​កញ្ចាញ់ចេក​ទុំ​លើ​ខ្នង​។រូបភាព​មិន​គួរឱ្យ​ជឿ​ទាំងនេះ​ត្រូវបាន​ថត​នៅ​ទីក្រុង​ផា​ដាំ​ង ប្រទេស​ឥណ្ឌូនេស៊ី​៕ប្រែសម្រួល : កញ្ញាដាលីស ៖

ប្លែកៗ ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ទំនួញទន្សោងខ្មែរ

  និពន្ធដោយលោក​ ស៊ាន​ យឿម​ -រូបំទុក្ខំទុក្ខអើយទុក្ខខ្លាំងទុក្ខពន់ប្រមាណប្រឹងរស់លាក់ខ្លួន  ម្តេចគ្មានសុខសាន្ត​ មនុស្សលោករំខានគ្មានក្តីមេត្តា។ -ជើងជាប់អន្ទាក់ ទឹកភ្នែកហូរធ្លាក់ ឈឺចាប់ខ្លោចផ្សាដោយដៃមនុស្សព្រាន គ្មានក្តីករុណា ច្បាប់ហាមយ៉ាងណាគេនៅបំពាន។-បើព្រានជាសត្វ គេចាប់ចងកាត់ វះស្បែកពោះវៀនយកធ្វើអាហារ តាមចិត្តគេឃ្លាន តើអស់ជាតិព្រានឈឺចាប់យ៉ាងណា?-កាលស្រុកសង្គ្រាម  សល់ឆ្អឹងបាត់ឈាម  ព្រាត់គូសង្សាខំប្រឹងគេចគ្រាប់. ការពារសង្ខារ  សាន្តត្រាណហើយណាម្តេចជួបកម្មទៀត? -ជាតិមនុស្សជាព្រាន  លបលួចបំពាន  ប្រើគ្រប់ល្បិចស្នៀតឆក់បាញ់សម្លាប់  តាមចិត្តពិឃាដ មិនចោលមារយាទជាតិព្រានឃាតកម្ម។-ឱព្រានឬស្សា ចាំដល់ពេលណា ទើបអ្នកចេះចាំ? បញ្ញត្តិច្បាប់ខ្មែរ ដែលបានចែងផ្តាំ អ្នកត្រូវតែចាំហើយជួយការពារ។-សង្វេគពេកក្តាត់ បើទោះជាសត្វ  ចេះឈឺដូចគ្នាពិសេសជាសត្វ  ដែលត្រូវការពារ រក្សាពូជវាឱ្យគង់វង្សនៅ៕ពីផេកក្រសួងបរិស្ថាន    

Featured ប្លែកៗ

មនុស្សម្នាក់ដេកស្រាតចំកណ្តាលវង់ មនុស្សជាង៣០នាក់

ប្លែកៗ មនុស្សម្នាក់ដេកស្រាតចំកណ្តាលវង់ មនុស្សជាង៣០នាក់ជុំវិញឱ្យពួកគេគូររូបខ្លួន។ ទីបញ្ចប់ រូបគំនូរ ដែលចេញមកពីការគូរទាំងអស់សុទ្ធតែខុសគ្នា ព្រោះតែអ្នកគូរទាំងឡាយអង្គុយមើលពីជ្រុងផ្សេងៗគ្នា។ ដូចគ្នានេះដែរមនុស្សទាំងឡាយនៅជុំវិញយើង ហើយដែលគេកំពុងមើលមករូបយើង ពួកគេប្រាកដជាវាយតម្លៃយើងផ្សេងៗគ្នាតាមតែអ្វីដែលពួកគេមើលឃើញ មិនគ្រប់ជ្រុងជ្រោយ។ ហេតុដូច្នេះចូរយើងកុំយកចិត្តទុកដាក់ចំពោះការវិនិច្ឆ័យរបស់ពួកគេ ។ បើមិនដូច្នោះទេយើងអាចនឹងឆ្កួតក៏ព្រោះតែការវាយតម្លៃរបស់ពួកគេ។ ចូររស់នៅជាបុគ្គលខ្លួនយើង ៕ ប្រភពហ្វេសប៊ុក

ប្លែកៗ

​ក្រពើ​ស៊ី​ក្រពើ​

​រូបភាព​គួរឱ្យ​តក់ស្លុត​ជាច្រើន​បានបង្ហាញ​ពី​ក្រពើ​ទម្ងន់​ប្រមាណ​ជាង​៥៤៤​គីឡូក្រាម​ស៊ី​កូន​ក្រពើ​ក្រោយ​ពន្លិច​ចង្កូម​ស្រួច​ទាំង​បួន​របស់​វា​ទៅលើ​ដងខ្លួន​កូន​ក្រពើ​នោះ​។​ក្រពើ​ឈ្មោល​ស្ទាវ​ពេញកម្លាំង​នេះ​ត្រូវបាន​ថត​ជាប់​ពេល​កំពុង​វាយប្រហារ​កូន​ក្រពើ ដែល​ស្រែក​ទាំងអស់​សង្ឃឹម​។ ខណៈ​វា​ត្រូវបាន​ខាំ​គ្រវាត់​ឡើងលើ រួច​ស៊ី​ទាំង​រស់​។​ ​អ្នក​ថតរូប​ឈ្មោះ ជេន បាត់​ធឺ អាយុ ៦៩ ឆ្នាំ​មកពី​ទីក្រុង​អាំ​ស្ទើ​ដាំ ប្រទេស​ហូ​ឡង់ បាន​ថតរូប​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ​នៅ​ឧទ្យាន​ជាតិ​គ្រូ​ជើ ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​លោក​ជេន​និយាយថា​”​រំពេច​នោះ​យើង​ឃើញ​ក្រពើ​ធំ​ខាំ​ក្រពើ​តូច​។ ត្រឹម​១​នាទី វា​ចាប់​អូស​ចំណី​ពីលើ​គោក​ចុះទៅ​ស៊ីក្នុង​ទឹក​ដោយមាន​ចំណី​ក្នុង​មាត់​ស្រាប់ វា​បាន​ហែល​ទឹក​ចេញទៅ​បាត់​តែម្តង​”៕​រស្មី​កម្ពុជា​