អន្តរជាតិ៖តារាស្រីចិនតៃវ៉ាន់ម្នាក់បានល្បីលើសារព័ត៌មាននៅប្រទេសថៃក្នុងសប្តាហ៍នេះបន្ទាប់ពីនាងបានអះអាងថាត្រូវប៉ូលិសថៃបង្ខំឱ្យបង់ប្រាក់សំណូកអំឡុងពេលនាងទៅលេងទីក្រុងបាងកកកាលពីដើមខែមករា។
ព័ត៌មានអន្តរជាតិ
ឪពុកម្តាយកូនភ្លោះ៩នាក់រីករាយជាខ្លាំងដែលបានត្រឡប់មកស្រុកកំណើតវិញ
អន្តរជាតិ៖ ឪពុកម្តាយរបស់ទារកភ្លោះ៩នាក់បំបែកឯតទគ្គកម្ម ត្រូវគេនិយាយថា “រីករាយជាខ្លាំង”ដែលទីបំផុតបានត្រឡប់មកផ្ទះវិញបន្ទាប់ពីចំណាយពេលរស់នៅជុំវិញគ្លីនិកថែទាំពិសេសអស់រយៈពេល១៩ខែ។ម្តាយឈ្មោះ ហាមីម៉ា ស៊ីសសេ (Halima Cissé) អាយុ ២៧ ឆ្នាំ និងប្តីរបស់នាងឈ្មោះ អាប់ឌែលកាដឺ អាប៊ី (Abdelkader Arby) អាយុ ៣៦ឆ្នាំមកពីប្រទេសម៉ាលី។កាលពីថ្ងៃអង្គារ៍ទី១៣ ខែធ្នូឆ្នាំ២០២២បានត្រៀមខ្លួនជួបជុំក្រុមគ្រួសារនិងមិត្តភក្តិនៅរដ្ឋធានីបាម៉ាកូ (Bamako)របស់ប្រទេស ហើយពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងទីមប៊ុកទូ (Timbuktu)។វាមានរយៈពេលជិត២ឆ្នាំនៅឯគ្លីនិកឯកទេស Ain Borja ក្នុងទីក្រុងកាសាប្លង់កា (Casablanca) ប្រទេសម៉ារ៉ុក បន្ទាប់ពីកំណើតកូនក្រៅស្បូនទាំង៩នាក់របស់ពួកគេក្នុងខែ ឧសភាឆ្នាំ២០២១។មិត្តភក្តិជិតស្និទ្ធម្នាក់នៅប្រទេសម៉ាលីបានប្រាប់ Mail Online ថា “វាជាការរង់ចាំយ៉ាងយូរ ជាមួយការសម្រក់ទឹកភ្នែកយ៉ាងច្រើន ។ប៉ុន្តែទារកឥឡូវនេះមានភាពរ៉ឹងមាំហើយគ្រប់គ្នារីករាយដែលបានត្រឡប់មកផ្ទះវិញ”។“ពួកគេទទួលបានការគាំទ្រច្រើនពីរដ្ឋាភិបាលម៉ាលី ហើយឥឡូវនឹងរីករាយនឹងផ្ទះថ្មីដ៏គួរឱ្យស្រឡាញ់នៅទីក្រុងធីប៊ុកទូ”៕ប្រែសម្រួលដោយ៖ សំណាងរស្មីកម្ពុជា
ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅប៉ាគីស្ថានមន្ត្រីយោធាជាច្រើននាក់បានស្លាប់
អន្តរជាតិ៖មន្ត្រីយោធាជាន់ខ្ពស់៦នាក់នៃកម្លាំងទាហានប៉ាគីស្ថានបានស្លាប់ក្រោយឧទ្ធម្ភាគចក្រដឹកពួកគាត់ជួបគ្រោះថ្នាក់ពេលកំពុងបំពេញការងារ។មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់គឺដោយសារតែអាកាសធាតុអាក្រក់ ។កម្លាំងទាហានប៉ាគីស្ថាន នៅថ្ងៃទី៣ខែសីហានេះបានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញបំណែកឧទ្ធម្ភាគចក្រ។លោក ឧត្តមសេនីយ៍ឯក Sarfraz Ali និងមន្ត្រីយោធា៥រូបទៀតស្ថិតនៅក្នុងចំណោមជនរងគ្រោះ ។ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ខាងលើកំពុងតែបំពេញបេសកកម្មជួយសង្គ្រោះពលរដ្ឋជួបគ្រោះទឹកជំនន់នៅក្នុងខេត្ត Balochistan។កម្លាំងទាហានប៉ាគីស្ថានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅជិតព្រំដែនប៉ាគីស្ថាន ។ យ៉ាងហោចណាស់ក៏មាននមនុស្ស ៤៧៨នាក់ស្លាប់ដោយគ្រោះទឹកជំនន់។ ក្នុងនោះមាន ១៣៦នាក់ នៅក្នុងខេត្ត Balochistan៕សហការី
ធ្លាក់ឧទ្ធម្ភាគចក្រយោធាថៃមួយគ្រឿងដោយសារបញ្ហាម៉ាស៊ីន
អន្តជាតិ៖យ៉ាងហោចណាស់មនុស្ស៦នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីឧទ្ធម្ភាគចក្រ Blackhawk របស់កងទ័ពថៃមួយគ្រឿងដែលកំពុងធ្វើដំណើរបានធ្លាក់ក្នុងចម្ការកៅស៊ូក្នុងស្រុក Thepa នៃខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២។ របាយការណ៍ដំបូងបង្ហាញថា ឧទ្ធម្ភាគចក្រនេះមានបញ្ហាម៉ាស៊ីន ដែលបង្ខំឱ្យអ្នកបើកយន្តហោះចុះចតជាបន្ទាន់។ក្រុមជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីកើតហេតុ ហើយបានយកអ្នករបួសទាំង៦នាក់ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។ ទោះជាយ៉ាងនេះក្តី ឧទ្ធម្ភាគចក្រមិនបានផ្ទុះឆេះនោះទេ។ ឧត្តមសេនីយ៍ឯក ប្រាម៉ោត ព្រហ្មអ៊ីន មេបញ្ជាការរងយោធភូមិភាគទី៤ មានប្រសាសន៍ថា ឧត្តមសេនីយ៍ឯក ក្រៀងក្រៃ រងរបួសស្រាលត្រង់ភ្លៅ ចំណែកជំនួយការរងរបួសបាក់ដៃ៕Derm rang
ឃាតករសារភាពថា “អង្កការពិសេស”បានកំណត់គោលដៅសម្លាប់ Shinzo Abe
អន្តរជាតិ៖ប៉ូលិសបាននិយាយថា ជនសង្ស័យជាឃាតករបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសារភាពថា “អង្កាការពិសេស” បានកំណត់គោលដៅលើអ្នកនយោបាយរូបនេះព្រោះតែមានការខឹងសម្បារចំពោះ Abe។ មន្ត្រីប៉ូលិសជាន់ខ្ពស់នៅតំបន់ភាគខាងលិចនៃទីក្រុង Nara ជាកន្លែងដែលឃាតកម្មបានកើតឡើងនោះ បានដាក់ឈ្មោះជនសង្ស័យកាលពីថ្ងៃសុក្រទី៨ខែកក្កដាឆ្នាំ២០២២ថា ជនសង្ស័យឈ្មោះ Tetsuya Yamagami អាយុ៤១ឆ្នាំជាជនអត់ការងារធ្វើ និងជាអតីតកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានប្រើកាំភ្លើងធ្វើដោយដៃ។ក្រោយកើតហេតុត្រូវបានចាប់ខ្លួននៅនឹងកន្លែង ។ នោះជាការ អះអាង របស់ ជនសង្ស័យហើយបានកំណត់ថា កាំភ្លើងគឺត្រូវបានផលិតដោយដៃយ៉ាងច្បាស់ណាស់ ។បើទោះបីជាការវិភាគរបស់យើងកំពុងតែបន្តក៏ដោយ។ប៉ូលីសបានបន្តថា “វាមិនច្បាស់ទេថាតើ “អង្គការពិសេស” ដែលបានលើកឡើងដោយជនសង្ស័យពិតជាមានមែនឬយ៉ាងណា ដោយបន្ថែមថាការស៊ើបអង្កេតកំពុងបន្ត។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយចំនួនបានពណ៌នាថា អង្គការនេះ ជាក្រុមសាសនាជ្រុលនិយមមួយ។ទន្ទឹមនិងនោះ មន្ត្រីប្រដាប់អាវុធជប៉ុនបានចាប់ផ្តើមឆែកឆេរផ្ទះជនសង្ស័យក្រោយម៉ោង៥ ល្ងាចហើយបានរឹបអូសវត្ថុប្រើប្រាស់ដូចកាំភ្លើងធ្វើដោយដៃជាច្រើនផងដែរ៕Derm Rang
សាំងឡើងថ្លៃ យុវជនថៃម្នាក់ជិះក្របីចូលផ្សារទិញអីវ៉ាន់
ថៃ៖យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Kapook បានឱ្យដឹងថា យុវជនម្នាក់ក្នុងគ្រាសម័យ ប្រេង ឥន្ទនៈឡើងថ្លៃបានជិះក្របីទៅទិញគ្រឿងទេសនិងភេសជ្ជៈ ជំនួសឱ្យការបើកបរ រហូតរូបភាពមានការចាប់អារម្មណ៍យ៉ាងច្រើន ។ អាចនិយាយបានថា ពេលនេះជាពេលដែលស្ថានភាពប្រេង ឥន្ទនៈឡើង ថ្លៃ ក្នុងប្រទេសថៃ ហើយបានឡើងថ្លៃខ្លាំង ប្រេងប្រភេទខ្លះបានហក់ឡើងដល់ជាង ៥០បាតក្នុងមួយលីត្រ រួចទៅហើយ ដែលធ្វើឱ្យអ្នកប្រើប្រាស់រថយន្តជាច្រើន មានការស្រង៉ាកចិត្ត ហើយអ្នកខ្លះស្ទើរតែមិនចង់ប្រើឡានទាំងអស់ ខណៈ អ្នកខ្លះទៀតសុខចិត្តជិះកង់ ។ ជាមួយនោះ កាលពីពេលថ្មីដើមខែមិថុនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ គណនីFacebook ឈ្មោះ Surawut Chaisaenrit របស់យុវជនម្នាក់ មកពីខេត្ត Nakhon Ratchasima បានបង្ហាញរូបភាពខ្លួនគាត់ជិះក្របីទៅទិញគ្រឿងទេស និងភេសជ្ជៈ។ដោយដាក់ Caption ថា សម័យ ប្រេង ថ្លៃ ត្រូវ យកវាមក ប្រើឱ្យមាន ប្រយោជន៍ រហូតមនុស្សជាច្រើន បាន ចូល មក បញ្ចេញ មតិ ថា […]
រូបថតពីអាកាសបង្ហាញយន្តហោះរាប់ពាន់គ្រឿងទុកចោលនៅវាលខ្សាច់រដ្ឋអារីហ្សូណា
ដេល្លីម៉េល៖ រូបថតពីលើអាកាសដ៏គួរឱ្យញាក់សាច់ពីកន្លែងដាក់យន្តហោះរបស់រដ្ឋអារីហ្សូណាបានបង្ហាញយន្តហោះលែងប្រើរាប់ពាន់គ្រឿងដាក់តម្រៀបជាជួរយ៉ាងមានរបៀបនៅក្នុងអ្វីដែលអាចជាកន្លែងសម្រាកចុងក្រោយរបស់ពួកវានៅលើវាលខ្សាច់។ អ្នកថតរូបជនជាតិអាល្លឺម៉ង់លោក បឺណាត ឡាង (Bernhard Lang)បានផ្តិតយកទិដ្ឋភាពមិនគួរឱ្យជឿនេះនៅឯក្រុមជួសជុលនិងថែទាំយន្តហោះលេខ៣០៩ 309th AMARG នៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងធូសសុន Tucson ។
យន្តហោះ Boeing 737 ដឹកអ្នកដំណើរ132 នាក់បានធ្លាក់ក្នុងប្រទេសចិន
អន្តរជាតិ៖អាជ្ញាធរអាកាសចរណ៍នៃប្រទេសចិនបាននិយាយថា យន្តហោះដឹកអ្នកដំណើរ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់ជាមួយនឹងមនុស្ស 132 នាក់នៅលើយន្តហោះ ។ក្នុងនោះអ្នកដំណើរ123 នាក់និងសមាជិកនាវិក 9 នាក់។ អាជ្ញាធរបាននិយាយថា ការទំនាក់ទំនងត្រូវបានបាត់ជាមួយនឹងជើងហោះហើរពីលើទីក្រុង Wuzhou ក្នុងតំបន់ Guangxi ។ វាត្រូវបានគេគ្រោងនឹងហោះហើរពីទីក្រុងគុនមីង ទៅកាន់ទីក្រុងក្វាងចូវ នៅភាគអាគ្នេយ៍នៃប្រទេស។ យោងតាមព័ត៌មាននៅលើ FlightRadar24 បានឱ្យដឹងថា ជើងហោះហើរ MU5735 បានចាកចេញពី Kunming នៅម៉ោង 1:11 រសៀល ម៉ោងក្នុងស្រុក ហើយគ្រោងនឹងទៅដល់គោលដៅរបស់ខ្លួនក្នុងរយៈពេលតិចជាងពីរម៉ោង។ ប៉ុន្តែយន្តហោះ Boeing 737-89P បានចាប់ទំនាក់ទំនងនៅម៉ោង 2:20 រសៀលម៉ោងក្នុងស្រុក។យ៉ាងណាមិញ ចំនួនអ្នកស្លាប់នៅមិនទាន់ដឹងនៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា លោក Xi Jinping ប្រធានាធិបតីចិន បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងអំពីឧបទ្ទវហេតុនេះ។ លោកបានណែនាំដល់ China […]
ឥណ្ឌា ថាខ្លួននឹងនៅតែបន្តទិញប្រេងពីរុស្ស៊ី
អន្តរជាតិ៖កាលពីថ្ងៃព្រហស្បតិ៍១៧ខែមីនាឆ្នាំ២០២២កន្លងទៅ ឥណ្ឌាបានប្រកាសថា ខ្លួននឹងបន្តនាំចូលថាមពលពីប្រភពណាក៏ដោយឱ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះ រួមមានទាំងពីរុស្ស៊ីផងដែរ។ យោងតាម Sputnik ក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌាដែល បានបញ្ជាក់ដូច្នេះថា “ការធ្វើប្រតិបត្តិការថាមពលស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ។ប្រទេសនីមួយៗមានឯករាជ្យភាព នៅក្នុងការនាំចូលប្រេង មិនថានាំចូលពីរុស្ស៊ីក៏ដោយ ក៏មិនគួរត្រូវបានដាក់កំហិតនោះដែរ”។ គួរបញ្ជាក់ថា ឥណ្ឌា ជាប្រទេសដែលប្រើប្រាស់ថាមពលធំជាងគេលំដាប់ទី៣ នៅពិភពលោក និងបានទិញប្រេងចំនួន ៣លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈរុស្ស៊ីបាន បញ្ចុះតម្លៃយ៉ាងច្រើន។ ថ្មីៗនេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានព្រមានថា ការទិញប្រេងពីរុស្ស៊ី មានន័យថា ជាការគាំទ្រប្រតិបត្តិការរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន តែលោកស្រីទទួលស្គាល់ថា ការទិញនេះនឹងមិនបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើរុស្ស៊ីទេ៕Derm rang