អន្តរជាតិ៖តារាស្រីចិនតៃវ៉ាន់ម្នាក់បានល្បីលើសារព័ត៌មាននៅប្រទេសថៃក្នុងសប្តាហ៍នេះបន្ទាប់ពីនាងបានអះអាងថាត្រូវប៉ូលិសថៃបង្ខំឱ្យបង់ប្រាក់សំណូកអំឡុងពេលនាងទៅលេងទីក្រុងបាងកកកាលពីដើមខែមករា។
កម្សាន្ត
ភរិយា”ជីងចក់”ប្រកាសទំនាស់ជាមួយប្ដីជាលើកទី២
ភ្នំពេញ៖ភ្ញាក់ផ្អើលទៀតហើយ ភរិយាអ្នកនិយាយកីឡាបាល់ទាត់ Admin “ជីងចក់” បានទម្លាយពីវិវាទគ្រួសារជាលើកទី២ ដោយម្ដងនេះខុសពីលើកមុន ដែលនិយាយហែកហួរគ្នារឿងលើគ្រែ។តែលើកនេះស្រីស្អាត ទ្រិញផល្លារ បានប្រកាសយ៉ាងច្បាស់ថាៈ ប្ដីរបស់ខ្លួន លួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ ហើយពេលនេះកំពុងរត់គេចខ្លួនទៀតផង និងប្រកាសផ្ដល់រង្វាន់១០.០០០ដុល្លារបើចាប់ខ្លួនប្ដីបាន។
តារាបណ្តាញសង្គម ដែលប៊ិះស្លាប់ពេលវះកាត់ពង្រីកទ្វារមាសឱ្យធំនោះ ចាត់ទុកខ្លួននាងជាប្រុសនិងចង់វះកាត់ដាក់ស៊ីលីកូនឱ្យមានសាច់ដុំជើងធំៗដូចប្រុស
ដេល្លីម៉េល៖ តារាបណ្តាញសង្គមងប់នឹងការវះកាត់កែសម្ផស្ស ដែលអួតថា “មានទ្វារមាសធាត់បំផុតក្នុងពិភពលោក” បានលាតត្រដាងថា នាងជាបុរសខ្ទើយឈ្មោះ សេបាស្ទាន ភីកកល់ (Sebastian Pickles) ។ តារាបង្ហាញម៉ូតក្នុងបណ្តាញ OnlyFans ឈ្មោះ ម៉ារី ម៉ាកដាលីន (Mary Magdalene) រូបនេះបានគាស់កកាយអំពីអត្តសញ្ញាណភេទពិតរបស់នាងក្នុងអំឡុងវគ្គសួរនិងឆ្លើយសំណួរ (Q&A) មួយនៅលើ Instagram កាលពីថ្ងៃអង្គារទី២២កុម្ភៈ ហើយនាងក៏បាននិយាយដែរថានាងកំពុងពិចារណាវះកាត់ដាក់ស៊ីលីកូននៅលើជើងរបស់នាងដើម្បីទទួលបានរូបរាងសាច់ដុំកាន់តែច្រើនជាងមុន។
កញ្ញាប៉ូគីមថេង សុតធីតា បញ្ចេញសារអធ្យាស្រ័យចំពោះទស្សនិកជនដែលរងការរិះគន់មួយចំនួនជុំវិញរូបភាពសិចស៊ីខ្លាំង
ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះលេចចេញការបញ្ចេញមតិព្រោងព្រាត ពេញបណ្តាញសង្គមក្រោយពីរូបថតសិចស៊ីប៉ុន្មានសន្លឹកដែលត្រូវបាននាងបញ្ចេញកាលពីពេលថ្មីៗនេះ។ រូបថតនេះបង្កើតឱ្យមានការវែកញែកច្រើនបើទោះបីជាវាមិនមែនលើកដំបូងសម្រាប់នាងក្នុងការបញ្ចេញរូបថតសិចស៊ីនោះក៏ដោយ។ រូបថតដែលត្រូវបាននាងស្លៀករ៉ូបពណ៌ទឹកមាសអមដោយការឌិតភ្លឺផ្លេក។ ប៉ុន្តែហាក់បង្ហាញទម្រង់ដើមទ្រូងទ្រលុកទ្រលន់ចេញមកនេះបានក្លាយជាប្រធានបទក្នុងការវែកញែក ក៏មានអ្នកគាំទ្រនាងជាច្រើនបានបញ្ចេញសារកោតសរសើរអំពីរូបរាងដ៏ល្វតល្វន់សាកសមទៅនឹងឈុតដែលនាងបានស្លៀក។គេចាំបានថា រូបថតនេះត្រូវបានបញ្ចេញកាលពីសប្តាហ៍មុននេះនៅPage Facebookផ្លូវការរបស់នាងភ្ជាប់ដោយសារថាក្ដីស្រមៃអាចនឹងក្លាយជាការពិត បើយើងជំនះឧបសគ្គដែលតែងតែកើតមានឡើង នៅលើផ្លូវទៅកាន់ភាពជោគជ័យនោះ ។
មូលហេតុចម្បងដែល ប៉ូ គឹមថេងសុទ្ធធីតា អាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ភ្នំពេញ៖
ភ្នំពេញ៖កញ្ញាឯកកម្ពុជា Miss GrandCambodia2021កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានធ្វើដំណើរមកដល់មាតុប្រទេសវិញហើយកាលពីថ្ងៃត្រង់ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។ នាងបាននាំមកនូវមោទនភាពសម្រាប់ជាតិមាតុភូមិក្រោយពីនាងអាចឈានជើងចូលដល់វគ្គ១០នាក់ចុងក្រោយ។បើទោះបីជានាងមិនបានតំណែងឬម្ចាស់មកុដក៏ដោយក៏ពលរដ្ឋជាច្រើនបានថ្លែងការសាទរទៅកាន់នាង។ មុនពលេនាងសម្រេចបានសមទ្ធផលនេះនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការតស៊ូច្រើនលើវិស័យកញ្ញាឯក។ក្រឡេកមើលពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់នាងគឺច្បាស់ណាស់នាងពិតជាតស៊ូ ប្រឹងប្រែង និងប្រឡូកយ៉ាងជោគជាំជាមួយវិស័យមួយនេះមុនពេលនាងសាងភាពលេចធ្លោរលើឆាកប្រកួតសម្បើមមួយនេះ។
កញ្ញាងិន ម៉ារ៉ាឌី ចាកចេញពីកម្ពុជាទៅចូលរួមប្រកួតឆាកអន្តរជាតិ
ភ្នំពេញ៖កញ្ញាឯកចក្រវាឡកម្ពុជា២០២១ ងិន ម៉ារ៉ាឌីបានចាកចេញពីកម្ពុជាទៅចូលរួមប្រកួតឆាកអន្តរជាតិលើកទី៧០នៅទីក្រុងEilatប្រទេសអ៊ីស្រាអែល កាលពីថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះក៏មានការចូលរួមជូនដំណើរពីក្រុមអ្នកគាំទ្រមួយចំនួនដែរ ក្រោយពីកញ្ញាឯករូបនេះបានគ្រងមកុដប្រមាណជិត១ខែកន្លងមកនេះ។ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ គឺក្រោយពីកម្មវិធីប្រកួតផ្តាច់ព្រ័ត្ររបស់កម្មវិធី Miss Grand International 2021 មួយសប្តាហ៍ប៉ុណ្ណោះ។
សឿ សុធារ៉ា សុំទោសក្រោយចោទប្រកាន់ថាខ្ញុងជំពាក់ប្រាក់ជិត១ម៉ឺនដុល្លារ
ភ្នំពេញ៖ រឿងរ៉ាវជំពាក់លុយតុងទីនរហូតលេចចេញរឿងចម្រូងចម្រាសរវាងតារាសម្តែង សឿ សុធារ៉ា និងនាងខ្ញុងនោះ បានសម្រេចបញ្ចប់គ្នាហើយ ដោយអ្នកនាងសឿ សុធារ៉ាចេញមុខសុំទោសខ្ញុងជាសាធារណៈ ។ អ្នកនាង សឿ សុធារ៉ាបានបញ្ជាក់លើបណ្តាញសង្គមថា៖ “សូមជំរាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី៦ ខ្ញុំបានផុសហ្វេសបុកនិយាយអំពីការលេងតុងទីនជាមួយអ្នកនាង ស្រេងសុកាន់ដា (ហៅស្រីញ៉ុង) ឱ្យបងប្អូនបានឃើញទាំងអស់គ្នា.នាងខ្ញុំសូមជម្រាបថា គាត់បានទូទាត់ឱ្យនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។