កំពង់ចាម៖រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានឈ្មោះ“ជាំងស៊ូ”នៅផ្លូវជាតិលេខ៦ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈ្មោះ “ជាំងស៊ូ”នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ។គម្រោងនេះនឹងអាចស្រូបកម្លាំងពលកម្មប្រមាណ៥ម៉ឺន នាក់នាពេលខាងមុខ។លោកបណ្ឌិតដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងឱ្យកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ ហៅវត្តចាស់ ក្នុងស្រុកកងមាស និងនៅចំពោះមុខប្រជាពលរដ្ឋចូលរួមប្រមាណជាង៦.០០០ នាក់កាលពីថ្ងៃទី ២២ ឧសភា។លោកបណ្ឌិតបានបន្តថា បច្ចុប្បន្នគម្រោងពង្រីកផ្លូវជាតិលេខ៧ បាននិងកំពុងដំណើរការ។ ប៉ុន្តែនៅពេលខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស“ជាំងស៊ូ”នៅផ្លូវជាតិលេខ៦ ក្នុងស្រុកជើងព្រៃ នឹងបង្កើតនូវឱកាសឧស្សាហកម្មរោងចក្រ សហគ្រាសផ្សេងៗ។ក្នុងនោះនឹងបង្កើតជារោងចក្រកាត់ដេរ ដែលមានគុណភាពកម្រិតខ្ពស់ រោងចក្រដំឡើងរថយន្ត រោងចក្រផលិតអគ្គិសនី រោងចក្រផ្សេងៗ ជាច្រើនទៀត… ដែលអាចស្រូបយកកម្លាំងពលកម្មប្រមាណ៥ម៉ឺននាក់ ជាពិសេសស្រូបយកអ្នកខេត្តកំពង់ចាមនេះច្រើនជាងគេ៕ដោយ៖សម្បត្តិ
នយោបាយ
ខេត្តកំពង់ចាមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំរៀបចំប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០យាងចូល៧១ព្រះវស្សានៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដាបានអានសារលិខិតថ្វាយព្រះពរ “ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកំពង់ចាម ជាកូនចៅ។ សូមព្រះបរមរាជាអនុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ។ប្រកបដោយ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ឈ្លាសវៃ និងព្រះរាជសកម្មភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជាជន ព្រមទាំងកិច្ចការបរទេសរបស់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ […]
លិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារកិត្តិយស និងសញ្ញាបត្របណ្ឌិតកិត្តិយស
ភ្នំពេញ៖ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមសូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបាន គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក “មនុស្សសាស្ត្រ និងសាមគ្គីភាព” កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ដែលសម្តេចតេជោទទួលបានដោយអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នៅពេលនេះគឺជាការទទួលស្គាល់ការលះបង់ពេញមួយជីវិតរបស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។សញ្ញាបត្របណ្ឌិតកិត្តិយស “មនុស្សសាស្ត្រ និងសាមគ្គីភាព” ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានដោយសាកលវិទ្យាល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ីនៅពេលនេះ ។ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ […]
គោរពជូនពរឯកឧត្តមហ៊ុន ម៉ាណែត ដែលបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍
កំពង់ចាម៖អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដានិងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលទើបតែទទួលបានការបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍។ពិធីបំពាក់ឋានន្តរស័ក្តិ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាពស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកង យោធពលខេមរភូមិន្ទ ។ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។យើងខ្ញុំសូមបង្ហាញជំហរគាំទ្រឯកឧត្តមបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត។សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ […]
អបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិជា “នាយឧត្តមសេនីយ៍”
ភ្នំពេញ៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា “នាយឧត្តមសេនីយ៍”។ការដំឡើង ឋានន្តរស័ក្តិថ្នាក់ “នាយឧត្តមសេនីយ៍” នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃសមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្តមបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតផងដែរ។ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព […]
នឹងជួបជុំរវាងសម្តេចតេជោ ហ៊ុនសែន ជាមួយអ្នកសារព័ត៌មានលើកទី៥នៅខែមករាឆ្នាំ២០២៣
ភ្នំពេញ៖សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានថ្ងៃទី២៩ ខែវិច្ឆិកានេះបានបញ្ជាក់ថា នឹងមានពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ។សេចក្តីជូនដំណឹងនោះស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ឆ្នាំ២០២៣។រាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥។យោងលិខិតលេខ ៨៦១សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ក្រសួងព័ត៌មានសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់មានបំណងចូលរួមពិធីខាងលើ។សូមចាត់តាំង តំណាង១រូប ដើម្បីទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែកអំពីការចុះឈ្មោះចូលរួមពិធីខាងលើ ដែលមានបញ្ជាក់ពីឈ្មោះនិងទំនាក់ទំនងទូរសព្ទតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៕
នាវាស្វ័យការពារជប៉ុនចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងន័យរឹតចំណងសាមគ្គីភាព
ខេត្តព្រះសីហនុ៖មន្ត្រីកងទ័ពជើងទឹកកម្ពុជាបានដឹងថា នាវាស្វ័យការពារ ជប៉ុន០១គ្រឿង នឹងចូលចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២២ ។នាវានេះក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា និងមានធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកកម្ពុជាផងដែរ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា២០២២នេះ បានបញ្ជាក់ថា នាវាឈ្មោះ JS HARUSAME DD-102 ប្រភេទ នាវាពិឃាដ មានបណ្ដោយ១៥១ម៉ែត្រ និងទទឹង ១៧,៤ម៉ែត្រ ជម្រៅ ទឹក៥,២ម៉ែត្រមានទម្ងន់ផ្ទុក ៤.៥៥០តោន មាននាវិកសរុបចំនួន ២០៥នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក KUDO MASANORI។មន្ត្រីកងទ័ពជើងទឹកកម្ពុជាដដែលបានបន្តថា នេះជាដំណើរទស្សនកិច្ចធម្មតា របស់កងនាវាយោធា ពីបណ្តាប្រទេសនានាមកកាន់ប្រទេសកម្ពុជា ដែលមានជាបន្តបន្ទាប់កន្លងមក ក្នុងនយ័រឹតចំណងសាមគ្គីភាព មិត្តភាព៕
សម្តេចតេជោ ហ៊ុន សែន តេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារតាមផេកហ្វេសបុកផ្លូវការឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០២២ថាសម្តេច ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ -១៩ នៅឥណ្ឌូនេស៊ី។សម្តេចបានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំតេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី។ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។ អ្វីដែលនឹងអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ។“ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ” ៕ដោយៈតារារិទ្ធ
ចិនផ្តល់រថយន្ត១៥០គ្រឿងនិងសម្ភារការិយាល័យដល់ក្រសួងការពារជាតិកម្ពុជា
ភ្នំពេញ៖ក្រសួងការពារជាតិចិនព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះផ្តល់ជូនរថយន្តចំនួន១៥០គ្រឿងនិងសម្ភារការិយាល័យដល់ក្រសួងការពារជាតិកម្ពុជានៅវិមានឈ្នះឈ្នះ។សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលរថយន្ត១៥០គ្រឿងនិងសម្ភារជាច្រើនទៀត។ នេះគឺជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនោះលោក វ៉ាង វិនធាន បានថ្លែងថា កងទ័ពកម្ពុជា-ចិនជាបងប្អូនស្គាល់ចិត្តស្គាល់ថ្លើមនិងរួមសុខ រួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែ ធ្វើច្រើន។ ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន១៥០គ្រឿង និងសម្ភារការិយាល័យដល់ក្រសួងការពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ចិនក៏សង្ឃឹមថា កម្ពុជាកាន់តែដើរតួនាទីកាន់តែសកម្ម និងសកម្មលើកិច្ចសន្តិសុខក្នុងតំបន់។សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ ខណៈដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់សម្ភារជាជំនួយឥតសំណង ដល់ក្រសួងការពារជាតិកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា “សម្រាប់ខ្ញុំ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព […]