(Skay news)៖កាប៉ាល់ទីតានិចឬ RMS Titanic គឺជាកប៉ាល់ទេសចរណ៍ដ៏ប្រណីត និងធំជាងគេ របស់ក្រុមហ៊ុនWhiteStarLineដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២ខែមេសាឆ្នាំ១៩១២។តែគួរឱ្យស្ដាយវាបានលិចបាត់នៅមហាសមុទ្រអាត្លង់ទិក នៅវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១២ខែមេសាឆ្នាំ ១៩១២។ ករណីលិចកប៉ាល់ទីតានិចគឺជាសោកនាថកម្មដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយបានសម្លាប់មនុស្សច្រើនជាង១.៥០០នាក់ត្រឹមតែរយៈពេល២ម៉ោងហើយភាគច្រើនជនរងគ្រោះសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមកពីគ្រួសារអភិជន។ ការលិចកប៉ាល់ទីតានិច នេះត្រូវបានផលិតករភាពយន្តជនជាតិកាណាដា ដ៏ល្បីល្បាញគឺលោក ជេម កាម៉ារូនបានដកស្រង់យកមកផលិតជាភាពយន្តបែបមនោសច្ចេតនារ៉ូមែនទិកមានចំណងជើងថា “ទីតានិច”។ ភាពយន្តនេះបាន ចេញផ្សាយក្នុងឆ្នាំ ១៩៩៧ ហើយបានទទួលជោគជ័យយ៉ាងខ្លាំង ដោយរកចំណូលបានជាងពីរពាន់លានដុល្លារខណៈដែលថ្លៃដើមផលិតត្រឹមអស់តែពីររយលានដុល្លារប៉ុណ្ណោះ។ រឿង”ទីតានិច”មិនត្រឹមតែបង្ហាញពីសោកនាថកម្មលិចកប៉ាល់ទីតានិចប៉ុណ្ណោះទេក្នុងនោះក៏បានបង្កប់នូវសាច់រឿងស្នេហាដ៏កំសត់និងផ្អែមល្ហែមរបស់តួអង្គឯកប្រុសស្រីមួយគូឈ្មោះនាងរ៉ូសដេវីតប៊ូគ័រនិងលោកជេកដាវសុន។សំនួរសួរថាតើមនុស្សពីរនាក់នេះពិតជាមានវត្តមាននៅក្នុងហេតុការណ៍លិចកប៉ាល់ទីតានិច ពិតមែនដែរឬទេ? មានតួអង្គមួយចំនួនដូចជា លោកស្រី ម៉ាការ៉េត ក្រោន, កាពីទែន អ៊ីដវើដ ស្មីត, លោក ប្រ៊ូជ អាយស្មាយ,លោកស្រីលូស៊ីឌូសកាដុន…សុទ្ធតែបញ្ជាក់ថាជាមនុស្សពិតស្ថិតនៅក្នុងហេតុការណ៍លិចកប៉ាល់ទីតានិច។ តែចំពោះតួអង្គ ជេក និង រ៉ូស គ្រាន់តែជាតួអង្គប្រឌិត បញ្ចូលក្នុងរឿងប៉ុណ្ណោះ។ ទន្ទឹមគ្នានេះដែរក៏មានប្រភពមួយចំនួនបាននិយាយថាតួអង្គរ៉ូសគឺជាមនុស្សពិតស្ថិតនៅក្នុងហេតុការណ៍លិចកប៉ាល់ទីតានិកប្រាកដមែនហើយប្រភពទាំងនោះថែមទាំងមានរូបថតមកបញ្ជាក់ផងដែរ។ តាមការស្រាវជ្រាវជាក់ស្ដែងបានឱ្យដឹងថាៈតួអង្គរ៉ូសនៅតែមិនមែនជាមនុស្សពិតស្ថិតនៅក្នុងហេតុការណ៍លិចកប៉ាល់ទីតានិចឡើយ។ក៏ដឹងទៀតថា តួអង្គ រ៉ូស នេះ គឺបង្កើតឡើងដោយ លោកស្រី បៀទ្រិក វូដ ដែលជាអ្នកសិល្បៈរៀបចំបង្កើតតួសម្ដែង ដ៏ល្បីឈ្មោះជនជាតិអាមេរិក។ លោក […]
ទស្សនៈ
តាមពិតបុព្វបុរសពិតប្រាកដរបស់មនុស្សមានមុខបែបហ្នឹងទេ?
វិទ្យាសាស្ត្រស្រាវជ្រាវៈមនុស្សត្រូវបានគេចាត់ទុកថាជាសត្វម្យ៉ាងដែលមានប្រាជ្ញាឆ្លាតវៃជាងសត្វដទៃលើពិភពលោកព្រមទាំងអាចមានសមត្ថភាពអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅលើផែនបានផងដែរ។លើកលែងតែអាកាសធាតុនិងបាតុភូតធម្មជាតិប៉ុណ្ណោះ។ប៉ុន្តែគេអាចទាយដឹងមុននិងមានវិធានការដើម្បីទប់ស្កាត់។ មនុស្សឬសត្វមនុស្សនេះមានកំណើតនៅផែនដីតាំងពី៣លានឆ្នាំមុនមកម្ល៉េះ។ចាប់តាំងពីជាន់លើផែនដីភ្លាម ពួកមនុស្សតែងតែមានគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីដោះស្រាយជីវិតរស់នៅប្រចាំថ្ងៃ ដោយសារតែភាពឆ្លាតវៃនេះទើបមនុស្សអាចឆ្លងកាត់យុគធំទាំង៤បាន។ដោយក្នុងនោះមានដូចជា៖ ១, សត្យយុគ ឬ យុគមាស (មានកំណត់ត្រឹម ១.៧២៨.០០០ឆ្នាំ។ យុគនេះមនុស្សមានអាយុវែង និងមានសេចក្ដីសុខច្រើន), ។ ២,ត្រេតាយុគឬយុគប្រាក់(មានកំណត់ត្រឹម១.២៩៦.០០០ឆ្នាំ។ពួកមនុស្សក្នុងយុគនេះមានអាយុវែងមធ្យមទាំងសេចក្ដីសុខក៏មធ្យមដែរ),៣ទ្វាបរយុគ(មានកំណត់ត្រឹម៨៦៤.០០០ឆ្នាំ។យុគនេះមនុស្សមានអាយុខ្លី ហើយសេចក្ដីសុខក៏មិនសូវមានដែរ) និងទី ៤គឺកលិយុគ (យុគបច្ចុប្បន្ន កំណត់ត្រឹម ៤៣២.០០០ឆ្នាំ។មនុស្សរស់នៅក្នុងយុគនេះ មានអាយុខ្លីណាស់ សេចក្ដីសុខក៏កម្រមាន។ ជាយុគមួយប្រកបដោយជម្លោះ និងប្រកបដោយទោស)។ យោងតាមការសិក្សាទៅលើហ្វូស៊ីល បានបង្ហាញថា បុព្វបុរសរបស់មនុស្សឈ្មោះថា Homo habilis ដែលកើតមុនគេបង្អស់ ព្រោះហ្វូស៊ីលមួយនេះ មានអាយុកាលចាស់ជាងគេបំផុតរហូតដល់ ១.៩ លានឆ្នាំ។Homohabilisមានខួរក្បាលតូចតែសមត្ថភាពខួរក្បាលខ្លាំងដែលគេជឿថាជាអ្នកមានគំនិតបង្កើតសម្ភារប្រើប្រាស់អំពីថ្ម។ គេបានបង្កើតពូជអម្បូររបស់គេទូទាំងទ្វីបអាហ្វ្រិកហើយរាលដាលដល់អាស៊ីនិងអ៊ឺរុប។Homohabilisត្រូវបានគេសន្មត់តាមរយៈហ្វូស៊ីលថា មានមាឌតូច កម្ពស់ពី ១ម៉ែត្រ ទៅ១.២ម៉ែត្រនិងមានទម្ងន់ពី២០ទៅ៣៧គីឡូក្រាមហើយអម្បូរនេះមានសមត្ថភាពអាចដើរបានឆ្ងាយបំផុត។ យោងតាមបំណែកឆ្អឹងដែលបានរកឃើញពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រដែលក្នុងនោះមានដូចជាឆ្អឹងដូចជាឆ្អឹងលលាដ៍ក្បាលឆ្អឹងថ្គាមដៃនិងជើងត្រូវបានគេយកមកធ្វើនៅក្នុងឧបករណ៍វិភាគបានបង្ហាញឱ្យឃើញថា Homo habilis ៕គេហទំព័រសា្កយញូរៈKS
ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការនិងភាពចង្អៀតណែនក្នុងពន្ធនាគារ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២០កិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងចូលរួមដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងមន្ត្រីជំនាញ។បានធ្វើឡើង ដើម្បីរកវិធីឈានទៅដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ និងភាពចង្អៀតណែន នៅក្នុងពន្ធនាគារ។ របាយការណ៍ បង្ហាញថា ក្នុងមួយឆ្នាំៗ មានសំណុំរឿងប្រមាណមួយម៉ឺនសំណុំរឿង បានកកស្ទះ នៅតាមសាលាដំបូងរាជធានីខេត្ត ហើយភាគច្រើន គឺជាសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាគ្រឿង ញៀន។ ក្នុងនោះ មួយឆ្នាំ ក៏មានសំណុំរឿងជាង ១ម៉ឺនសំណុំរឿង បានជំនុំជម្រះនៅសាលាដំបូង រាជធានីខេត្ត ផងដែរ។ រីឯចំនួនអ្នកជាប់ពន្ធនាគារ នៅទូទាំងប្រទេស សរុបមានប្រមាណ ៣៨.០០០នាក់។ អង្គប្រជុំ បានកត់សម្គាល់ថា ការកកស្ទះសំណុំរឿងនៅតុលាការ និងការចង្អៀតណែនអ្នកទោស នៅក្នុងពន្ធនាគារនេះកើតឡើងដោយសារកំណើនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលកើតមានក្នុងយុទ្ធនាការនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ យុទ្ធនាការនេះ សមត្ថកិច្ចបង្ក្រាបអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន បានជារៀងរាល់ថ្ងៃ និងមានចំនួនជនល្មើស កាន់តែច្រើនទៅៗ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំអន្តរក្រសួង បានឯកភាព គាំទ្រក្រសួងយុត្តិធម៌ បើកយុទ្ធនាការដោះ ស្រាយបញ្ហាកកស្ទះសំណុំរឿង និងការចង្អៀតណែននៅពន្ធនាគារក្រោមកិច្ចសហការជាមួយ ក្រសួងមហាផ្ទៃ។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង និងការចង្អៀតណែននៅពន្ធនាគារ […]
បទវិភាគ៖ខ្លាក្រដាស១ក្រុមកំពុងដំឡើងចង្កូមបន្លាចអ្នកភូមិបង្កការរិៈគន់ពេញហ្វេសប៊ុក
ភ្នំពេញ៖មហាជនមានការរិៈគន់នឹងភ្ញាក់ផ្អើលភ័យស្លន់ស្លោរចង់រត់ជាន់ជើងគ្នាបន្ទាប់ពីឃើញអ្នកនយោបាយក្មេងខ្ចីថ្មីថ្មោង មួយចំនួនតូច។បានបញ្ចេញសាច់ដុំ បង្អួតមហាជនអង្រួនទ្រូងអ្នកលេងហ្វេសប៊ុក ឡើងរញ្ជួយដីកក្រើកមេឃ។ដោយគេpostបង្ហាញបញ្ចេញចង្កូមស្បែកខ្លាថា៖ខ្លួនពិតជាខ្លាំងទាំងនៅលើឆាកនយោបាយ នឹងនៅលើវិស័យសារព័ត៌មាន។ ពួកគាត់ទាំងនោះសំអាងថា៖ខ្លួនជាឥស្សរជនជាន់ខ្ពស់ផុតលេខនៅកម្ពុជា។ដោយធ្វើនយោបាយខ្លាំងដ៏មហិមាគ្មានគូប្រៀប។នឹងមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានបណ្ដាលឱ្យពួកគាត់ក្លាយជាឥស្សរជនផ្នែកវិស័យព័ត៌មានទៀតផង ។ ឥស្សរជនជាន់ខ្ពស់ទាំងនោះមកពីគណបក្ស(កសិករ)ដែលកំពុងក្លាយជាឯកឧត្ដម-លោកជំទាវផ្នែកសារព័ត៌មាននៅកម្ពុជាដ៏ខ្លាំងក្លា។អាជ្ញាប័ណ្ណនោះមិនមែនឯកជនធម្មតាដូចគេនោះឡើយ។គឺសម្រាប់បក្សនយោបាយតែបម្រើសង្គមដូចគ្នាទៅនឹងអាជ្ញាប័ណ្ណ(វេបសាយ)ផ្សេងៗផងដែរ។ពួកខ្លួនអាចក្លាយជាឯកឧត្ដមទាំងហ្វូងបែបនោះក៏ព្រោះតែមានតួនាទីធំៗក្នុងជួរគណបក្ស(កសិករ)។