ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបកន្លែងស្តុកគ្រឿងសម្អាង-អាហារបំប៉នជិត៦តោន។មុខទំនិញទាំងនោះបានហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត ហើយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់យកទៅសាកសួរ ពេលនេះកំពុងបន្តនីតិវិធី។សមត្ថកិច្ចក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកម្លាំងជំនាញ-មន្ត្រីតុលាការ និងផ្នែកក្រសួងសុខាភិបាល បានចុះឆែកឆេរទីតាំងមួយ ដែលស្តុកផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ។ការបង្ក្រាបធ្វើឡើងនៅផ្ទះលេខ BA១១+BA១២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខមានទម្ងន់៥.៦៤១គីឡូក្រាម ដែលនាំចូលគ្មានប្រភពច្បាស់លាស់។ក្នុងនោះអត់មានច្បាប់ចំនួន២៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍តែហួសសុពលភាពចំនួន៩មុខ និងមានច្បាប់ចំនួន១០មុខ។មន្ត្រីដដែលបានបន្តថា ក្រោយពីត្រួតពិនិត្ វត្ថុតាងត្រូវបានដកហូត ហើយខាងមន្ត្រីតុលាការសម្រេចបិទផ្លុំបេទីតាំងនោះ និងបាននាំខ្លួនម្ចាស់យកទៅសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអនុវត្តតាមច្បាប់៕
សេដ្ឋកិច្ច
“ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍”
ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ថា “ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ”។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ជាផ្លូវអាស៊ានហាយវ៉េលេខ១ មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះមានចំណុចចាប់ផ្ដើមពីស្ពានព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានបែងចែកចេញជា៣កំណាត់គឺ។-កំណាត់ផ្លូវភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម ប្រវែង១៣៥,២៥គីឡូម៉ែត្រ ចាប់ផ្ដើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់។កំណាត់ផ្លូវភាគកណ្តាល ធ្លាម្អម-បាត់ដំបង ប្រវែង១១០,៩០គីឡូម៉ែត្រចាប់ផ្ដើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។កំណាត់ផ្លូវភាគខាងជើង បាត់ដំបង-សិរីសោភ័ណប្រវែង៨៤,៧៤គីឡូម៉ែត្រ ចាប់ផ្ដើមពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវភាគកណ្តាល និងភាគខាងត្បូង តភ្ជាប់នឹងកំណាត់ផ្លូវភាគខាងជើង។ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែន។ក្នុងពិធីនេះដែរ សម្ដេចមហាបវរធិបតី ក៏បានប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ […]
នាយករដ្ឋមន្ត្រីកម្ពុជា ជួបសំណេះសំណាលជាមួយកម្មករ ប្រមាណជិត២ម៉ឺននាក់ក្នុងខណ្ឌកំបូល
ភ្នំពេញ៖ព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិកចំនួន១៨.១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។ រោងចក្រសហគ្រាសទាំង ១៣នេះ មានកាត់ដេរសម្លៀកបំពាក់ចំនួន១០ ដេរស្បែកជើងចំនួន២ និងផលិតផលធ្វើដំណើរនិងកាបូបចំនួន១ ។ពេលនេះជាជំនួបលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣នេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិក តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា។បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតឡើងភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់កម្មវិធីចុះជួបកម្មករ និយោជិកតាមរោងចក្រជាបន្តបន្ទាប់។ក្នុងជំនួប១០លើកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ១៧២.៣៥០នាក់ មកពីរោងចក្រ សហគ្រាសសរុបប្រមាណ១៨៩។ជំនួបលើកទី១-ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិកចូលរួមចំនួន១៨.០១៣នាក់។ទី២-ថ្ងៃទី១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិកចូលរួម១៨.២៨៩នាក់។ទី៣-ថ្ងៃទី៩ ខែកញ្ញានៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិកចូលរួម១៨.២៦៥នាក់។ទី៤-ថ្ងៃទី១៩ ខែកញ្ញាក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករនិយោជិកចូលរួម១៨.១០៤នាក់។ទី៥-ថ្ងៃទី៣ ខែតុលានៅខណ្ឌដង្កោ មានកម្មករនិយោជិកចូលរួមចំនួន១៨.០៩៩នាក់។ទី៦-ថ្ងៃទី២៥ […]
ស្ពានឆ្លងកាត់កោះនរា-កោះពេជ្រ នឹងសម្ពោធឱ្យប្រើប្រាស់នាថ្ងៃទី១៥ ខែវិច្ឆិកា
ភ្នំពេញ៖ស្ពានខ្សែកាបឆ្លងពីកោះនរាមកកោះពេជ្រ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ។តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានខ្សែកាបតភ្ជាប់ពីតំបន់កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ។ស្ពាននេះស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលពិធីសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងបញ្ចៀសនូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ស្ពានខ្សែកាបនេះ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីម៉ោង២៤យប់ចូលថ្ងៃទី១៥ ខែវិច្ឆិការហូតដល់បញ្ចប់កម្មវិធី។ គួរបញ្ជាក់ថា ស្ពានខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប៨២៤ម ទទឹង២៤,៥មជាស្ពានចរាចរណ៍ទ្វេរទិស។មានគន្លងសម្រាប់រថយន្តចំនួន២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង៣,២៥ម និងមានគន្លង សម្រាប់ទោចក្រយានយន្ត១ទៅ និងគន្លង១មកមានទទឹង១,២៥ម សងខាង។ការសាងសង់ស្ពាននេះចំណាយថវិកាចំនួន៣៨.០០០.០០០ដុល្លារ រយៈពេលសាងសង់ ៣៥ខែ គិតពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC៕
ការឃាត់ខ្លួនឧត្ដមសេនីយ៍ទោ វ៉ាន់កុសល និងបក្ខពួកអាចពាក់ព័ន្ធ ករណីកំហែងយក
ភ្នំពេញ៖ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក៤នាក់ទៀតមិនជាប់ករណីគ្រឿងញៀនទេ។តែអាចពាក់ព័ន្ធបទល្មើសកំហែងយក។នាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ លោកម៉ក់ ជីតូ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានឱ្យអ្នកសារព័ត៌មានដឹងថា ការឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់កុសល និងបក្ខពួក៤នាក់ទៀតមិនមានពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ។តែអាចពាក់ព័ន្ធបទល្មើសកំហែងយក។នាយឧត្ដមសេនីយ៍បានបន្តថា អំឡុងខែ តុលាឆ្នាំ២០២៣ ឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នើសុំគោលការណ៍ លោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។នៅពេលឃាត់ខ្លួនជនជាតិចិនទាំងនោះ គ្មានភស្តុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ។ បន្ទាប់ពីឆែកឆេរគ្មានភស្តុតាង លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍ពីលោកប្រធានដើម្បីអនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញ។ប្រធានមន្ទីរបានឯកភាពតាមការស្នើសុំ តែមិនបានឱ្យលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល យកលុយពីជនជាតិចិននោះឡើយ។ចំណែកលោក វ៉ាន់ កុសល បានទាមទារលុយពីចិនទាំងនោះចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ដោយទៅយកលុយដល់ធនាគារថែមទៀតផង។ក្រុមចិនទាំងនោះបន្ទាប់ពីប្រគល់លុយឱ្យទៅលោកវ៉ាន់ កុសល និងបក្ខពួករួចហើយ ពួកគេក៏ប្ដឹងទៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីទាមទាររកយុត្តិធម៌។ដូច្នេះករណីឃាត់ខ្លួនឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្ខពួក៤នាក់មិនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ។ តែពាក់ព័ន្ធបទល្មើសកំហែងយក។ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា តំណាងអយ្យការ តុលាការរាជធានីភ្នំពេញកំពុងបន្តនីតិវិធី៕
ជំនាញជលផលព្រៃវែងចុះបង្ក្រាប និងដិតបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់
ភ្នំពេញ៖កម្លាំងរដ្ឋបាលជលផលព្រៃវែង កាលពីថ្ងៃទី៣ ខែវិច្ឆិកាបានចុះប្រតិបត្តិការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅ២ទីតាំងផ្សេងគ្នា និងបានកាប់ រុះរើរួចដុតបំផ្លាញចោលនូវសម្ភារបទល្មើសជាច្រើន។លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី៤ ខែវិច្ឆិកានេះថា ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះទប់ស្កាត់បទល្មើសនេសាទនៅម្តុំស្ថានីយបូមទឹកខ្សាច់ស ភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ក្នុងនោះមានឧបករណ៍នេសាទខុសច្បាប់ដូចជា លូស្បៃមុង២២មាត់-របាំងព្រួលស្បៃមុងប្រវែង១.១០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន៦០៥ដើម។កម្លាំងជលផលក៏រុះរើ និងកាប់បំផ្លាញចោល ហើយបានលែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញប្រមាណ១០គីឡូក្រាម។លោក អូន ស៊ីណាត បានបន្តថា នៅថ្ងៃដដែលផ្នែករដ្ឋបាលជលផល កំពង់លាវក៏បានចុះទប់ស្កាត់បទល្មើសនេសាទនេះដែរ នៅម្តុំបើកឆ្នុក ភូមិថ្មី ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង។ជាមួយនោះរកឃើញ លូស្បៃមុង១៩មាត់-របាំងព្រួលស្បៃមុងប្រវែង១.១៤០ម៉ែត្រ និងបង្គោលចម្រឹង៣៨០ដើម។កម្លាំងបានរុះរើកាប់បំផ្លាញចោល តែរក្សាទុកស្បៃមុងដែលមានគុណភាពប្រវែង១៥០ម៉ែត្រ ហើយចាក់លែងកូនត្រីចម្រុះ ប្រមាណជិត២០គីឡូក្រាម ចូលបឹងធម្មជាតិវិញ៕
ជួសជុលឡើងវិញ ផ្លូវប្រវែងជាង៥០គីឡូម៉ែត្រ ដែលខូចខាតដោយជំនន់ទឹកភ្លៀង
ព្រះវិហារ៖មន្ទីរសាធារណការខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកាបានបន្តជួសជុល និងផ្តើមថែទាំឡើងវិញ កំណាត់ផ្លូវប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ព្រំដែនឡាវ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ក្រុមការងារផ្នែកថែទាំផ្លូវថ្នល់បានបន្តសកម្មភាពជួសជុល និងផ្តើមថែទាំកំណាត់ផ្លូវជាតិលេខ៩៤ប្រវែង៥៤,៩០គីឡូម៉ែត្រ។ផ្លូវនេះចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅ១ ព្រំប្រទល់កម្ពុជា-ឡាវ។ការងារត្រូវបានចាក់ថែមដីល្បាយថ្ម រួចកៀរសម្រួលកិនបង្ហាប់ដើម្បីឱ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។កំណាត់ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ទីរួមស្រុកឆែប ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍ជាប់ព្រំដែនកម្ពុជា-ឡាវ៕សៅវ៉ាន់ឌី
មិនតម្រូវឱ្យយកភាស៊ីពីការលក់ដូរតិចតួច តាមកញ្ច្រែង-ល្អី-កញ្ជើនិងចល័ត
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំស្តីពីការមិនឱ្យយកភាស៊ី និងបង់ថ្លៃផ្សេងៗ ចំពោះអ្នកលក់ដូរតាមកញ្ច្រែង-កញ្ជើ-ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ។ តាមសេចក្តីណែនាំបានបញ្ជាក់ថា កន្លងមកដោយមានការយកចិត្តទុកដាក់ ពីជីវភាពរស់នៅប្រជាពលរដ្ឋ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរចុះថ្ងៃទី៩ ខែធ្នូឆ្នាំ២០១៦។សារាចរបានសម្រេចលុបការបង់ភាស៊ី និងបង់ថ្លៃផ្សេងៗទៀត ចំពោះពលរដ្ឋលក់ដូរតាមកញ្ច្រែង-កញ្ជើ-ល្អី-និងចល័តគ្រប់ប្រភេទនៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។ជាមួយនេះកាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យអនុវត្តនូវសារាចរណែនាំខាងលើ ឱ្យបានម៉ឺងម៉ាត់បំផុត នាឱកាសសម្តេចជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅភ្នំពេញ។ បទបញ្ជានេះដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាស ដើរប្រមូលថវិកាក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង-កញ្ជើ-ល្អី និងការលក់ដូរចល័តពីអាជីវករ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌ-សង្កាត់-គណៈកម្មការផ្សារ-ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងអាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។ ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត សារាចរនៃរាជរដ្ឋាភិបាល ស្ដីពីការលុបការបង់ថ្លៃចំពោះពលរដ្ឋលក់ដូរតាមកញ្ច្រែង-កញ្ជើ-ល្អីនិងចល័តឱ្យមានប្រសិទ្ធភាព។ សេចក្តីណែនាំដដែលបានបញ្ជាក់ថា ក្នុងករណីមានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាព អាជីវករទាំងឡាយអាចរាយការណ៍ ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុតឬ Hotline 1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្កបានទាន់ពេលវេលា៕
ព្រមានលុបអាជ្ញាបណ្ណ ចំពោះប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះបញ្ជីតែមិនដំណើរការ
ភ្នំពេញ៖ដោយបានសុំគោលការណ៍ពីរាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលមានខ្លឹមសារថា៖ទី១-ណែនាំឱ្យម្ចាស់អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលកំពុងដំណើរការដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញាតប្រកបអាជីកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល៣ខែ។ផុតរយៈពេលកំណត់បុគ្គលណាដែលធ្វើអាជីវកម្មផ្សព្វផ្សាយ ដោយគ្មានច្បាប់អនុញាតត្រូវប្រឈមចំពោះមុខច្បាប់។ ទី២-អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័រមាននិងក្រមសិលធម៌ វិជ្ជាជីវៈដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ករណីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈមិនព្រមអនុវត្តតាមការណែនាំក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។ទី៣-លុបអាជ្ញាបណ្ណអាជីកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មានដែលបានចុះបញ្ជីហើយតែមិនដំណើរការក្នុងរយៈពេល១ឆ្នាំ។ដោយឡែកសម្រាប់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទទុកលទ្ធភាពជូនរយៈពេល៣ឆ្នាំ ដោយសារប្រើទុនវិយោគច្រើននិងត្រូវសិក្សារយៈពេលយូរ៕ ហូសាន់
អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងមានសក្តានុពលខ្លាំង សម្រាប់វិស័យទេសចរណ៍
ភ្នំពេញ៖សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងលើបណ្តាញសង្គមនានាថ្ងៃទី៣១ ខែតុលានេះ ថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប” ។អាកាសយានដ្ឋាននេះគ្របដណ្តប់លើផ្ទៃដីប្រមាណ៧០០ហិកតា មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ“វប្បធម៌ធម្មជាតិ និងភាពឆ្លាតវៃ”។សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ចុះចតបាននិងអាចមានលទ្ធភាព ទទួលអ្នកដំណើរចំនួន៧លាននាក់ ក្នុងមួយឆ្នាំ។សម្រាប់ផែនការរយៈពេលខ្លីនិង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង”។ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា “កាលានុវត្តភាពថ្មីនេះនឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេសនិយាយជារួម។ការនេះនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ” ។សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាក់ថា“ផ្លូវអាកាសគឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២។ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិកដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ”៕ដោយ៖សហការី