ព័ត៌មានសង្គម សុខាភិបាល

បុគលិកធនាគារកសិករ​​ជាង​១០០​នាក់​​សាខា​សៀមរាប​ស្ម័គ្រចិត្តផ្តល់​ឈាម​

សៀមរាប​: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​លីមីត​ធី​ត​សាខា​ខេត្តសៀមរាប​ប្រមាណ ជាង​១០០​នាក់​បាន​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​និយាយថា​ការផ្តល់​ឈាម គឺ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​និង​ផ្តល់​សេចក្តីស្រឡាញ់​។​លោក​បាន​បន្តថា​សកម្ម​ភាព​ការងារ​របស់​មជ្ឈមណ្ឌល​ផ្តល់​ឈាមមាន​ការកើនឡើង​រហូត​ដល់​ទៅ​៤​ដង​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥​ដែលជា​ឆ្នាំមុន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ​ឡើង​។

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឱ្យដឹងថា​ធនាគារ​ឈាម​របស់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ពុំមាន​ដាច់​ស្តុក​ទៀត​ទេ​រាល់​ករណី​នៃ​ការប្រើប្រាស់​ឈាម​របស់​មន្ទីរពេទ្យ​ពុំមាន​ការលក់ដូរ​នោះឡើយ​។​ឆ្នាំ​២០១៩​នេះ​ការប្រមូល​ឈាម​បាន​ចំនួន​ជាង​៤​ពាន់​ប្លោក​ច្រើនជាង​ឆ្នាំ​២០១៨​ដែល​ប្រមូល​បានត្រឹមតែ​ជាង​៣​ពាន់​ប្លោក​ប៉ុណ្ណោះ ។
​​
​លោក​កៅ​គី​វុ​ធ​នាយក​សាខា​ហត្ថា​កសិករ​ប្រចាំ​ខេត្តសៀមរាប​លើកឡើងថា​នេះ​គឺជា​ការចូល​រួមមួយ​ក្នុង​សកម្ម ភាព​សង្គម របស់​ហត្ថ​កសិករ ក្រោម​ប្រធានបទ ផ្តល់​ឈាម ដើម្បី​ជួយ សង្គ្រោះ​ជីវិត​មនុស្ស និ ង​ផ្តល់​សេចក្តីស្រឡាញ់​។​

មាន​ប្រាក់​មិនអាច​ទិញ​ជីវិត​មនុស្ស​បានទេ​តែ​ឈាម​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ហើយ​ការផ្តល់​ឈាម​គ្មាន​កត្តា​ណាមួយ​ដែល​ត្រូវ​ព្រួយបារម្ភ​នោះឡើយ​។​តែ​ឈាម​ដែល​មិនអាច​ផ្តល់​បាន ឬ​ឈាម​ដែល​គ្រូពេទ្យ​បដិសេធ​មិន​ទទួលយក​នោះទេ ដែលជា​កត្តា​ត្រូវ​ព្រួយបារម្ភ​នោះ​។​

ការផ្តល់​ឈាម​វា​ជួយ​ឱ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង​បន្ថយ​ការឡើង​ទម្ងន់​ជួយ​ជំរុញ​ការបង្កើត​គ្រាប់​ឈាម​ថ្មី ។ ជាមួយនឹង​ការផ្តល់​ឈាម​នេះដែរ គឺ​ទទួលបាន​នូវ​ការធ្វើ​តេស្ត​ឈាម​ដោយ​សម្ងាត់ និង ឥតគិតថ្លៃ រីករាយ​ក្នុង​ការផ្តល់​រង្វាន់​ជីវិត​គឺ​សុខភាព​កាន់តែ​ប្រសើរឡើង​ទាំងនេះ​គឺជា​ការបង្ហាញ​ណែនាំ របស់​មជ្ឈមណ្ឌល​ផ្តល់​ឈាម ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *