ព័ត៌មានសង្គម

គ្រឿងចក្រ​ជីក​យក​ដី​និង​ឈូសឆាយ​ព្រៃ​លិច​ទឹកមិនមានកំហុសទេបាន​ត្រឹម​ធ្វើ​កិច្ចសន្យា​

សៀមរាប​៖​ឈ្មួញ​ជើង​ខ្លាំង​ដែល​ហ៊ាន​យក​ឬ​គ្រឿងចក្រ​ចូលទៅ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ជីក​យក​អាចម៍ដី​លក់​ទទួលទោស​ពី​មន្ទីរជំនាញ​រ៉ែ​និង​ថាមពល​ត្រឹម​ធ្វើ​កិច្ចសន្យា​ក្រោមលេស​ស្តារ​ប្រឡាយ​ចាស់ និង​ស្តារ​ស្រះ​ចាស់​។​

កំណត់ហេតុ​របស់​ម​ន្ទ​រ​រ៉ែ​និង​ថាមពល​ខេត្ត សៀម រាប បង្ហាញថា ម្ចាស់​គ្រឿងចក្រ​ឈ្មោះ​វ៉ាន់​ណា​រ៉ា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ត្រូវ​ផ្អាក​សកម្មភាព​ឈូសឆាយ​ហើយ​ដក​គ្រឿងចក្រ​ចេញពី​ទីតាំង​។​ចំណែក​ឈ្មោះ​សុខ​លីន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ត្រូវ​ផ្អាក​សកម្មភាព​ហើយ​ដក​គ្រឿងចក្រ​ចេញពី​ទីតាំង​។​

​ការដែល​ឈ្មួញ​មានអំណាច​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ហើយ​ជីក​យក​អាចម៍ដី​លក់​នៅ​តំបន់ហាមឃាត់​ហើយ​បែ​ជា​ទទួលទោស​ត្រឹម​ធ្វើ​កិច្ចសន្យា​បែបនេះ​បានធ្វើអោយ​សមត្ថកិច្ច​ដែល​ចូលរួម​ទប់ស្កាត់​ឃាត់​គ្រឿងចក្រ​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​។​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ខំ​ចេញមុខ​ឃាត់​គ្រឿងចក្រ​បានលើកឡើង​ថា​ហួសចិត្ត​មិន​នឹកថា​គេ​ហៅ​ទៅ​គឺ​គ្រាន់តែ​សម្រាប់​អោយ​ឡើ​បេះ​ចឹ​ង​សោះ​។​

​ចំណែក​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ក៏បាន​លើកឡើងថា​អ្នកណា​ក៏​ហ៊ាន​ដែរ​ល្បែង​ដែល​លេង​ហើយ​មានតែ​ស្មើ​និង​ឈ្នះ មិន​ចាញ់​ចឹ​ង​នោះ​។​ចឹ​ង​ហើយ​បានជា​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​ព្រៃ​លិច​ទឹក​ចេះតែ​រលាយ ដល់ពេល​ដឹង​សុទ្ធតែ​កម្មសិទ្ធិ​របស់​អ្នកធំ​និង​ឧកញ៉ា​។​

​សូមបញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​នេះ​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន​ប៉ូលិស​មូលដ្ឋាន​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្វ​មន្ទីរ​បរិស្ថាន​មន្ទីរ​រ៉ែ​និង​ថាមពល​ជលផល​បាន​ចុះទៅ​ឃាត់​ឡាន​ដឹក​ដី​និង​គ្រឿងចក្រ ដែល​កំពុង​ជីក​កាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ​។​គ្រឿងចក្រ​ដែល​សមត្ថកិច្ច​ចុះទៅ​ឃាត់​នេះ រួមមាន​ឡាន​ដឹក​ដី​៤​គ្រឿង អេ​ស្កា​វា​ទ័​រ ២​គ្រឿង​និង​ឡាន​សម្រាប់​ដឹក​គ្រឿងចក្រ​មួយគ្រឿង​។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ដដែល ក៍បាន​ដោះលែង​ទៅវិញ​អស់​៕អង្គរតូច

rsc

Leave a Reply

Your email address will not be published. Required fields are marked *