Featured នយោបាយ ព័ត៌មានសង្គម សុខាភិបាល

សម្តេច​តេ​ជោ​ហ៊ុនសែន​អរគុណ​បងប្អូន​ពលករ​ដែល​បានដាក់​ខ្លួន​ឱ្យនៅ​ដោយឡែក​ពី​ក្រុមគ្រួសារ​១៤​ថ្ងៃ

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អរគុណ​បងប្អូន​និង​កូនក្មួយ​ពលករ​ដែល​ទើបបាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​និង​ពី​ប្រទេស​ដទៃៗ​ទៀត​ដែល​យល់ដឹង​ពី​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩​។​ដោយបាន​ដាក់ខ្លួន​និង​ក្រុមគ្រួសារ​ឱ្យនៅ​ដាច់ដោយឡែក​ចំនួន​១៤ ថ្ងៃ ក្នុងពេលដែល​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​សុខភាព ។​

​នៅក្នុង​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​កាលពី​រសៀល​ថ្ងៃទី ៦ ខែមីនា ២០២០​សម្តេច​តេ​ជោ ហ៊ុន សែន​បានសរសេរថា​៖«​អរគុណ​បងប្អូន​និង​កូនក្មួយ​ពលករ​ដែល​ទើបបាន​វិល ត្រឡប់​មកពី​ប្រទេស​ថៃ​និង​ពី​ប្រទេស​ដទៃៗ​ទៀត​ដែល​យល់ដឹង​ពី​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩​។​ដោយបាន​ដាក់ខ្លួន​និង​ក្រុមគ្រួសារ​ឱ្យនៅ​ដាច់ដោយឡែក​ចំនួន​១៤ ថ្ងៃ ក្នុងពេលដែល​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​សុខភាព »​។​

សម្តេច​បាន​បន្តថា​៖ «​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ជា​បណ្តោះអាសន្ន​មួយរយៈ​នេះ​គឺ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​ផង​និង​ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​ពី​គេ​មក​យើង​ផង នឹង​ពី​យើង​ទៅ​គេ​ផង » ។​សូម​បន្ត​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សហការ​ជាមួយ​មន្ទីរពេទ្យ​ក្នុងករណី​មានការ​សង្ស័យ​ណាមួយ​សូម​ទូរស័ព្ទ​ទៅ​លេខ ១១៥ ៕​រ​.​រិ​ទ្ធ

rsc

Leave a Reply

Your email address will not be published. Required fields are marked *