ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​អាចធ្វើ​ដំណើរដោយ​សេរី​រវាង​ជ​ធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​

ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​ដោយ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ អាចធ្វើ​ចរាចរ​ដោយ​សេរី​បាន​រវាង​ភូមិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

បើតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​បានសម្រេច​ចាត់ទុក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ជា​តំបន់​តែមួយ​ដែល​មិន​ស្ថិតនៅក្រោម​វិសាលភាព​នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅមក​នោះទេ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា​៖​ក្នុងន័យនេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​អាចធ្វើ​ចរាចរ​និង​ធ្វើដំណើរ​ទៅមក​រវាង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ភូមិសាស្ត្រ​ខេត្តកណ្តាល​។ក៏ដូចជា​អាចធ្វើ​ចរាចរ និង​ធ្វើដំណើរ​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ពី​សង្កាត់​មួយ ទៅ​សង្កាត់​មួយ ពី​ខណ្ឌ​មួយ ទៅ​ខណ្ឌ​មួយ​នៃ​រាជធានី​ភ្នំពេញ​។

​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ព្រមទាំង​ពី​ភូមិ​សង្កាត់​ខណ្ឌ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទៅកាន់​ភូមិ​ឃុំ​សង្កាត់​ស្រុក​ក្រុង​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ដោយ​គ្មាន​ការហាមឃាត់ ឬ​រឹតត្បិត​នៃ​ការធ្វើដំណើរ​ឡើយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *