ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

អាជ្ញាធរ​​ពង្រាយ​កម្លាំង​៥​គោលដៅ​ដាក់​បំរាម​មិនឱ្យ​ពលរដ្ឋ​ចេញចូល​ការពារ​ជំងឺ​កូវីដ១៩

ប៉ៃលិន​៖​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​ប៉ៃលិន​អនុវត្ត​បទបញ្ជា​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​៥​គោលដៅ​នៅ​រវាង​ព្រំប្រទល់​ខេត្ត​និង​ខេត្ត​ដាក់​បំរាម​មិនឱ្យ​ពលរដ្ឋ​ចេញចូល​ដើម្បី​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

លោក​ផាន់​ចាន់ណា​រ៉ា​ស្នងការរង​ទទួល​ផែន​បង្ការ​បង្ក្រាប​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា​ក្រោយ​ទទួលបាន​នូវ​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តម្រូវឱ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ដែល​កំពុង​រស់នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​។​ត្រូវ​ផ្អាក​មិនឱ្យ​មានការ​ធ្វើដំណើ​រឆ្ល​ង​កាត់​ទៅមក​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។

​ជាពិសេស​អំឡុង​ពេលវេលា​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​រដ្ឋ​បាន​លុបចោល​កម្មវិធី​ជួបជុំគ្នា​មួយចំនួន​ជា​បណ្តោះអាសន្ន​ដោយ​ចាប់​អនុវត្ត​ចាប់ពី​ម៉ោង​២៤.០០​នាទី​ថ្ងៃទី​៩​ដល់​វេលា​ម៉ោង​២៤.០០​នាទី ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ទើប​បញ្ចប់​បំរាម ហើយ​បើក​ឱ្យ​ចរាចរណ៍​ធម្មតា​ឡើ​វិញ​បាន ។​

លោក​ផាន់​ចាន់ណា​រ៉ា​បន្តថា​ចំពោះមុខ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ក្រុង​និង​ខេត្ត​ប៉ៃលិន​កំពុង​បន្ត​ដាក់ពង្រាយ​នៅតាម​គោលដៅ​នីមួយៗ​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ខេត្ត​ប៉ៃលិន នឹង​ខេត្តបាត់ដំបង ដើម្បី​ត្រួតពិនិត្យ​និង​ហាមឃាត់​មិន​ឱ្យមាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ពី​ទីកន្លែង​ធ្វើការ​ទៅកាន់​ស្រុកកំណើត​។​ឬ​ពី​ស្រុកកំណើត​មកកាន់​ទីប្រជុំ​ជន​ខេត្ត​ពីមួយ​ទៅមួយ​លើកលែងតែ​ករណី​ចាំបាច់​មានធុរៈ​មិនអាច​ខ្វះ​បាន​ដូចជា​ត្រូវបញ្ជូន​អ្នកជំងឺ​ធ្ងន់ធ្ងរ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​ឬ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ជាដើម​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *