Featured នយោបាយ

សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្តីពី​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ​

ភ្នំពេញ៖​តប​តាម​ការអញ្ជើញ​របស់លោក​ង្វៀន​សួន​ហ្វុ​ក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម​ដែលជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

រួមជាមួយ​ថ្នាក់ដឹកនាំ​របស់​អាស៊ាន​និង​ប្រទេស​បូក​បី​ផ្សេងទៀត​បាន​ឯកភាព​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស​ស្តីពី​កូ​វីដ​-១៩​តាមរយៈ​ប្រព័ន្ធ​វីដេអូ​(VideoConference)​។​នៅ​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០២០​ដែល​រៀបចំឡើង​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​។​

​អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​កូ​វីដ​-១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​ចំនួន​២​ស្តីពី​ផលប៉ះពាល់​នៃ​កូ​វីដ​-១៩​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​និង​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​

ព្រមទាំង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​កូ​វីដ​-១៩​ទៅលើ​សន្តិសុខ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​កិច្ចការ​សង្គម​ជារួម​ដែល​ទាមទារ​កិច្ចប្រឹងប្រែង​រួមគ្នា​ជា​អន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធិភាព​និង​ទាន់ពេលវេលា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នៃ​កូ​វីដ​-១៩​នេះ​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​ទាំងពីរ​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បន្ថែមទៀត​ដែល​ឆ្លុះបញ្ចាំង​អំពី​ការរួបរួម​របស់​អាស៊ាន​តាមរយៈ​សកម្មភាព​រួម​នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ការលើកកម្ពស់​ការឆ្លើយ​តប​ដោយ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ការគ្រប់គ្រង​ជំងឺ​និង​ការពង្រឹង​ភាពរឹងមាំ​របស់​តំបន់​ស្របពេល​ជាមួយ​ការត្រៀម​លក្ខណៈ​រួចជាស្រេច​។

​ក្នុងការ​រិះរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​ក្នុងការ​លើកកម្ពស់​ការ​ត្រៀមខ្លួន​ជាស្រេច​និង​វិធានការ​ឆ្លើយតប ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *