ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ចំនួន​៧​រូប​ស្ម័គ្រចិត្ត​ចូល​វិភាគទាន​ថវិកា​បៀវត្សរ៍​

ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​ក​សិ​​កម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហារបានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់ខ្លួន​ចំនួន​៤០០.០០០​ម៉ឺន​រៀល​ក្នុង​មួយខែ​រយៈពេល​៦​ខែ​ចាប់ពី​ខែឧសភា​រហូតដល់​ខែតុលា​ឆ្នាំ​២០២០​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ខេត្ត​។​
​ជាមួយគ្នានេះ​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ចំនួន​៧​រូប​បាន​ស្ម័គ្រចិត្ត​ចូល​វិភាគទាន​ពី​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ដូច​មាន​ក្នុង​តារាង​ជូន​ភ្ជាប់​មកចាមួយជូន​គណៈកម្មាធិការ​ថ្នាក់ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩​។​

អាស្រ័យ​ដោយបាន​ជំរាបជូន​សូមឱ្យ​លោក​វេជ្ជបណ្ឌិត​សាស្ត្រ​ចា​រ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មេត្តា​ជ្រាប​និង​ជួយ​ប​ញ្ជូ​ល​បៀវត្សរ៍​របស់ខ្ញុំ​បាទ​ទៅក្នុង​គណនី​របស់​គណៈ​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយ​សេចក្តី​អនុគ្រោះ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *