ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជុំវិញបរិវេណ​អង្គភាព

ភ្នំពេញ​៖​នៅក្នុង​ឱកាស​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី ១៣-១៦ ខែ មេសា​២០២០​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​បំពេញការងារ​ជាធម្មតា​គ្រប់ៗ​គ្នា​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​។​បើទោះបីជា​មិនបាន​ឈប់សម្រាក​ទៅ​ស្រុកកំណើត​ជួបជុំ​គ្រួសារ​តែ​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​មោទនភាព​ក្នុងការ​បំពេញ​បំពេញ​តួនាទី បង្កា បង្ក្រាប សង្គ្រោះ បម្រើ​ពលរដ្ឋ​។​
​ពួកគាត់​បាន​ចូលរួម​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល​ក្រសួង​សុខា​ភិ​បា​ក៏ដូចជា​បទបញ្ជា​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុងការ​ការពារ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​ឆ្ល​កូ​វីដ​១៩​ដោយ​មិន​ធ្វើដំណើរ​ចល័ត​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព​នៅ​ទីកន្លែង​មាន​មនុស្ស​ច្រើន​។​រក្សា​អនាម័យ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ឬ​អាកុល​ឬ​ជែ​ល​សម្លាប់​មេរោគ​ប្រើប្រាស់​ម៉ាស់​ឱ្យបាន​ញឹកញាប់​និង​គ្រប់ពេលវេលា​និង​វិធានការ​សុវត្ថិភាព​ផ្សេងៗ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ព្រមជាមួយ​គ្នា​នោះ​ផងដែរ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ថ្ងៃ​ដំបូង​នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានរៀបចំ​គ្រឿង​ដ​ង្វា​យ សែន​ទទួល​ទេវតា និង បានធ្វើ​អនាម័យ​បរិស្ថាន បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ ទូទាំង​បរិវេណ​អង្គភាព ទុកដូចជា​ការបណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ថ្មី​ឱ្យចេញ​ឆ្ងាយ​ពី​អង្គភាព​។​ដោយមាន​ប្រើប្រាស់​សម្លៀក​បំពាក់​ការពារ​មេរោគ​ដែល​ទទួលបាន​ពី​ការឧបត្ថម្ភ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​១៥០​កំ​ផ្លេ​។​

ក្នុងនោះ​ទទួល​ពី​បញ្ជាការដ្ឋាន​យោធា​ក្រុង​ហូជីមិញ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ដែលជា​ដៃគូ​សម្ព័ន្ធមេត្រី​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នូវ​សម្លៀកបំពាក់​ការពារ​មេរោគ​ចំនួន​១៥០​កំ​ផ្លេ​ព្រមជាមួយ​សម្ភារ​ការពារ​ជំងឺឆ្លង​ជាច្រើន​ផ្សេងទៀត​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *