សន្តិសុខ

ដេក​ហាលថ្ងៃ​ស្លាប់​លើចិញ្ចើមផ្លូវមិនទាន់ដឹងមូលហេតុ

​ភ្នំពេញៈ​បុរស​ដែល​គេ​ដឹង​ជា​ជនអនាថា​ម្នាក់​បាន​ដេក​ហាលថ្ងៃ​ស្លាប់​មុខផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​តាម​ចិញ្ចើមផ្លូវ​៧០​កែង​ផ្លូវកា​៥​ក្នុងភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​រសៀល​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០​។​

ពលរដ្ឋ​បានឱ្យដឹងថា​នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​២១​ខែមេសា​ឆ្នាំ​២០២០​មាន​យុវជន​ម្នាក់​ជា​បុគ្គលិក​កា​រ៉ា​ស់​សាំ​បានឃើញ​ជនរងគ្រោះ​ដេក​ហាលថ្ងៃ​នៅ​កន្លែងកើតហេតុ​។​សព​ជន​នោះ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ស្លៀកខោ​ខ្លី​ពណ៌​ខ្មៅ​អត់​ពាក់អាវ​។​ដោយ​មិនដឹងថា​ជនរងគ្រោះ​មាន​បញ្ហា​ឬ​ឈឺ​អ្វី​នោះទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅពិនិត្យ​និង​រៀបចំ​យកទៅ​តម្កល់​ក្នុង​វត្ត​ទួល​សង្កែ​ដើម្បី​បូជា​ពេល​ក្រោយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *