សន្តិសុខ

​ទាស់សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​ប្អូន​កាប់​បងថ្លៃ​បី​កាំបិត​ផ្តាច់ជីវិត​

ខេត្តតាកែវ​៖​ផឹកស៊ី​ទាស់​ពាក្យសម្ដី​គ្នា​ប្អូនថ្លៃ​ចិត្ត​ក្តៅ​ហ៊ាន​លើកដៃ​កាប់​បងថ្លៃ​វ័យ​ជាង​៥០​ឆ្នាំ​បី​កំបិត​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​តា​ស្រែ​ន​ឃុំ​ខ្វាវ​ស្រុក​ទ្រាំង​ខេត្តតាកែវ​កាលពី​យប់​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ករណី​ឃាត​កម្មនេះ​គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​យន់​រង្សី​ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​មុខ​របបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវជា​ប្អូនថ្លៃ​។​បាន​យក​កាំបិត​តាំង​តោ​កាប់​ចំនួន​៣​កាំបិត​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​សោ​ធី​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​មុខ​របបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ជាមួយគ្នា​បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែង​។​

សាក្សី​បានឱ្យដឹងថា​បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​ហើយ​បញ្ហា​បង្ក​ហិង្សា​រហូតដល់​បាត់បង់​ជីវិត​ជនរងគ្រោះ​នេះ​កើតឡើង​ដោយសារ​ផឹកស៊ី​ក្លែមសម្តី​ឌឺដង​ដាក់គ្នា​ទើប​កើតជា​ការកាប់សម្លាប់​គ្នា​បែបនេះ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *