Featured ព័ត៌មានអន្តរជាតិ

គេ​ថា​៖​គីម​ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​ងាប់​ខួរក្បាល​ដោយ​ការវះកាត់​បេះដូង​ថ្លោះធ្លោយ​?

​ព័ត៌មាន​អន្តរជាតិ​៖​គីម ជុង​អ៊ុន​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​បាន​ស្លាប់​?​នេះ​បើតាម​ការផ្សាយ​របស់​ប្រភពព័ត៌មាន​មិន​ផ្លូវការ​ជាច្រើន ទោះជា​យ៉ាងណា​ស្ថានភាព​សុខភាព​និង​ទីកន្លែង​ស្នាក់នៅ​របស់​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​នៅ​នៅតែ​មិន​ច្បាស់​។​ដោយសារតែ​ការរក្សា​ការសម្ងាត់​កំពូល​រដ្ឋ​ឯកោ​នេះ​។​

​បើតាម​សារព័ត៌មាន​express​របស់​អង់គ្លេស សារព័ត៌មាន​ចិន​និង​ជប៉ុន​ក៏បាន​ផ្សាយ​ថា​មេដឹកនាំ​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​ស្លាប់​។​ប្រភព​ផ្សេងទៀត បាន​និយាយថា​លោក​បាន​ស្ថិតនៅលើ​គ្រែ​មរណៈ​ដោយសារ​ខួរក្បាល​លែង​ដំណើរការ​(​ងាប់​) និង​គ្មាន​សង្ឃឹម​អាច​សង្គ្រោះ​បានទេ បន្ទាប់ពី​ការវះកាត់​បេះដូង​ថ្លោះធ្លោយ​មួយ​។​

ដោយសារតែ​ការរក្សា​ការសម្ងាត់​បំផុត​នៅ​កូរ៉េខាងជើង ការបញ្ជាក់​ថា​លោក​គីម ជុង​អ៊ុន​ស្លាប់ ឬ​នៅមាន​ជីវិត វា​ពិបាក​ធ្វើឡើង​ណាស់​នៅមុន​ការប្រកាស​ផ្លូវការ​ណាមួយ​។​តែ​អនុប្រធាន​ស្ថានីយទូរទស្សន៍​មួយ​នៅ​ហុងកុង​ដែល​អះអាងថា​ជា​ក្មួយ​របស់​រដ្ឋមន្ត្រីការបរទេស​ចិន បានប្រកាសថា​«​ប្រ​ព័ត៌មាន​រឹងមាំ​មួយ​»​បាន​ប្រាប់​លោក​ថា លោក​គីម ជុង​អ៊ុន បាន​ស្លាប់​។

​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​និយាយថា ក្រុមគ្រូពេទ្យ​ចិន​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​របស់​កូរ៉េខាងជើង ហើយ​ប៉ុន្មាន​ម៉ោង​មុន ។​កាសែត​ជប៉ុន​Shukan Gendai បាន​អះអាងថា មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង បាន​ស្ថិតក្នុង​សភាព​ខួរក្បាល​លែង​ដំណើរការ បន្ទាប់ពី​ការវះកាត់​បេះដូង​។​

​មនុស្ស​៣​នាក់​ដែល​ដឹង​រឿងនេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា គណៈប្រតិភូ​ពេទ្យ​ចិន​សម្រាប់​កូរ៉េខាងជើង បាន​ចាកចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​ពួកគេ​រួមមាន​វេជ្ជបណ្ឌិត​និង​មន្ត្រី​បក្ស​កុំម្មុយនិស្ត​។​វេជ្ជបណ្ឌិត​ម្នាក់ ដែល​គេ​ជឿថា​ស្ថិតក្នុង​ក្រុម​នេះ បាន​និយាយថា ការពន្យារ​ដំណើរការ​វះកាត់​បេះដូង បាន​បណ្តាលឱ្យ​មេដឹកនាំ​នេះ​ធ្លាក់ខ្លួន​ឈឺ​កាន់តែ​ធ្ងន់​។​

​របាយការណ៍​អំពី​មរណភាព​របស់លោក​គីម ជុង​អ៊ុន​កើតឡើង​ចំពេល​រូបភាព​ផ្កាយរណប​បង្ហាញ​រថភ្លើង​ផ្ទាល់ខ្លួន​របស់លោក​គីម ត្រូវបាន​គេ​ថត​ឃើញ​នៅ​ទីក្រុង​វ៉ុ​ន​សាន ។​វី​ល រី​ប​ផ្លី នៅ​សារព័ត៌មាន​CNN​បាន​និយាយថា រូបភាព​រថភ្លើង​នៅក្រៅ​អាគារ​មេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់ថា​មានរឿង​អ្វី​ធំ​នៅ​ខាងក្នុង​។​ឪពុក​គាត់​ត្រូវគេ​ជឿថា​បាន​ស្លាប់​នៅលើ​រថភ្លើង​របស់លោក​។​ច្បាស់​ណាស់​មាន​អ្វី​ធំ​កើត​នៅក្នុង​កូរ៉េខាងជើង ។​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ស្ងាត់ស្ងៀម​អស់​ប៉ុន្មាន​ថ្ងៃ​មកហើយ​»​។​

​ចំណែក មន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន Newsweek វត្តមាន​រថភ្លើង​នៅ​វ៉ុ​ន​សាន និង​អវត្តមាន​របស់​គីម​នៅក្នុង​ពិធី​កាលពីពេល​ថ្មីៗ​កាន់តែ​ពង្រឹង​លើ​ការអះអាង​អំពី​សុខភាព​មិនល្អ​របស់​គីម​។​គេ​និយាយថា រូបភាព​ចុងក្រោយ​នេះ​អាច​បង្ហាញថា កូរ៉េខាងជើង​កំពុង​រៀបចំ​ពិធី​បុណ្យសព នៅពេល​ប្រទេស​នេះ​ពន្យា​ពេល​ប្រកាស​ការស្លាប់​របស់លោក ដើម្បី​ធានា​សន្តិសុខ​៕Rasmei news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *