ព័ត៌មានសង្គម សន្តិសុខ

​រដ្ឋបាលខេត្ត​ព្រះវិហារ​យក​អំណោយ​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​

ព្រះវិហារ​៖​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០២០​បាន​យក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​។​ពួកគាត់​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២០​នៅ​ភូមិ​កោង​យោង ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ។​

​នៅក្នុង​ឱកាស​នោះដែរ​លោកស្រី​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាល​ធ្វើឱ្យ​ខូចខាត​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត​។​

​លោកស្រី​បាន​បន្ថែមថា​សម្ភារ​ដែល​បានផ្តល់​ជូន​នាពេលនេះ​គ្រាន់តែ​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​មួយគ្រា​ប៉ុណ្ណោះ​។​ជាមួយនេះ​លោកស្រី​ក៏បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​ថែរ​រក្សា​សុខភាព​អនុវត្តតាម​ការនែនាំរ​បស់​ក្រសួងសុខាភិបាល​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​។​សម្ភារ​ផ្តល់ជូន​មាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹក​ស៊ី​អី​វ​,​តង់​,​និង​ថវិកា​មួយចំនួន​៕ប៊ូរ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *