កម្សាន្ត

មាន សូ​នី​តា មួយរយៈ​ចុងក្រោយ​នេះ​សម្បូរ​រូប​គួរឱ្យ​ទាក់​អារម្មណ៍​

ភ្នំពេញ​៖​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តារា​សម្តែង​កញ្ញា មាន សូ​នី​តា​បន្ត​បញ្ចេញ​រូបថត​ជា ច្រើន​សន្លឹក​ជា​បន្តបន្ទាប់​។​សំខាន់​បណ្តា​រូបថត​ទាំងនោះ​បង្ក​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយ សារ​កម្រ​បានឃើញ​តារា​ស្រី​រូបនេះ​បង្ហាញ​បែបនេះ​។​កញ្ញា មាន សូ​នី​តា បានបង្ហាញ​រូបភាព​ក្នុង​ឈុត​ហែល​ទឹក​ឬ​ឈុត​វាល​ខ្នង​ជា​បន្តបន្ទាប់​។ អ្នកគាំទ្រ និង​ប្រុសៗ​នាំគ្នា​បើកភ្នែក​ធំៗ​នៅពេល​ឃើញ​រូបភាព​នេះ​។​ទន្ទឹម​គេ​ក៏​សង្កេតឃើញ​មាន​សារ​រិះគន់​ខ្លះៗ​លើ​តារា​ស្រី​រូបនេះ​ចំពោះ​រូបភាព​ទាំង​នោះដែរ​។​

​តារា​រូបនេះ​បាន​បញ្ចេញ រូបថត​សិច​ស៊ី​ដ៏​កម្រ​ជាច្រើន​សន្លឹក ដែល​បង្ហាញ​ពី​រូបរាង​ដ៏​ស្រ​ឡូ​ន​រួម ទាំង​ដើមទ្រូង​បែប​ធម្មជាតិ​លើ​បណ្តាញ​សង្គម​ពេញនិយម​ហ្វេ​ស​ប៊ុ​ក​( Facebook) និង​អ៊ី​ន​ស្តា​ក្រាម (Instagram) ។ រូបភាព​ដែល​ផុស​ត្រដែត​ពី​សាច់​ខ្នង​សក្បុស​របស់​តារា​ស្រី​បាន​នាំឱ្យ​មានការ សរសើរ​ខ្លះ និង​រិះគន់​ខ្លះ​។ រិះគន់​ព្រោះតែ​តារា​ស្រី​រូបនេះ​បាន​ប្រែខ្លួន​ពី​ការលេង​ឈុត​បែប សុភាពនារី​មកជា​ភាព​សិច​ស៊ី​ប្លែក​។​

​ជាមួយគ្នា​នោះ នាង​បញ្ចេញ​ទស្សនៈ​ថា “​តើ​មាន​អ្វី​ជា​ភាព​អមតៈ​? តែ​រឿង​ដែល​សំខាន់​ក្នុង​ជីវិត យើង ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ថា​ខ្លួនឯង​ជា​អ្នកណា … មែន​អត់ …”​។​តាមរយៈ​ការបញ្ចេញមតិ​របស់​នា​ង​កន្លងទៅ​លើកឡើងថា​ការ​ស្លៀកពាក់​របស់​នាង​មិន​ជំរុញឱ្យមាន ករណី​រំលោភ​កើនឡើង​នោះទេ​។ នាង​ថា​មនុស្ស​ប្រុស​មាន​ភាព​សិច​ស៊ី​បែប​មនុស្ស​ប្រុស​។​មនុស្ស​ស្រី​ក៏មាន​ភាព​សិច​ស៊ី​បែប​មនុស្ស​ស្រី គឺមាន​សិទ្ធិ​ដូចគ្នា ។​


​តារា​ស្រី​រូបនេះ​ក៏បាន​ស្នើឱ្យ​អ្នក​រិះគន់​ធ្វើការ​ពិចារណា​ឱ្យបាន​វែងឆ្ងាយ​បន្តិច​មុនពេល​រិះគន់​នាង​។​បើទោះបីជា​ទទួល​ការរិះគន់​ខ្លះ​ក្តី​ក៏​តារា​ស្រី​រូបនេះ​នៅតែ​ឈរ​ក្នុង​តំណែង​ជួរមុខ​ម្នាក់​ក្នុងចំណោម​តារា​ស្រី​ល្បី​នៅ​កម្ពុជា​។

នាង​ទើបនឹង​ទទួលបាន​ការងារ​ជា​តារា​តំណាង​ផលិតផល​ម៉ាក​សញ្ញា​ល្បីៗ​ដូចជា​ផលិតផល​គ្រឿង អេឡិចត្រូនិក​, គ្រឿងសម្អាង​, និង​ផលិតផល​ថែរក្សា​សម្រស់​។ ការងារ​នេះ បន្ថែម​ពីលើ​មុខ​ជំនួញ​ការទិញ​លក់ ច្នៃ​ផលិតផល​ពី​ក្រមា​ខ្មែរ និង​ការងារ​សម្តែង ដែលមាន​ស្រាប់​៕​បូ​រិ​ន​


rsc

Leave a Reply

Your email address will not be published. Required fields are marked *