ព័ត៌មានសង្គម សន្តិសុខ

បើក​សាវ​នា​ការ​ករណី​ម្ចាស់​ក្រុមហ៊ុន​អ៊ី​ណា​រីតា​បោក​លុយ​អតិថិជន​ប្រមាណ​៣០០​លាន​ដុល្លារ​

សៀមរាប​៖​តុលាការខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​នេះ​បាន​បន្ត​បើក​សាវ​នា​ការ ពាក់ព័ន្ធ​ករណី​លោក​ឌឹ​ម​សួន​ណាត​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​(Enarita)​ដែល​ត្រូវ​អតិថិជន​របស់ខ្លួន​ប្រមាណ​១.០០០​នាក់​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​ពីបទ​ឆបោក​លុយ​ជាង​៣០០​លាន​ដុល្លារ​។​ក្នុងនោះ​តារាចម្រៀង​អ្នកនាង​ខាត់​សុ​ឃីម​និង​ស្វាមី​រួមជាមួយ​អ្នក​តវ៉ា​ប្រមាណ​ជា​១.០០០​នាក់​បាននាំគ្នា​ទាមទារ​ឱ្យ​តុលាការ​ខេត្តសៀមរាប ដោះលែង អគ្គនាយក​ក្រុមហ៊ុន​នេះ​។​

​ប្រភព​បានឱ្យដឹងថា​លោក​ឌឹ​ម​សួន​ណាត​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​Enarita​បាន​លក់​ដី​ឡូ​តិ៍​ពុះ​លក់​ខ្យល់​,​វិនិយោគ​ដាក់​លុយ​បាន​ប្រាក់ចំណេញ​២០​ភាគរយ​ចាយ​សែក​ប្រាក់​និង​របរ​ជាច្រើន​ទៀត​។​ប្រ​ភណ​បន្តថា​បន្ទាប់ពី​មាន​បណ្តឹង​របស់​កូនបំណុល​រហូតដល់​ជាង​១.០០០​នាក់​រួចមក​សមត្ថកិច្ច​ក៏បាន​ស៊ើបអង្កេត និង​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​មក​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​គាំទ្រ​លោក​ឌឹ​ម​សួន​ណាត​គឺ​អ្នកនាង​ខាត់​សុ​ឃីម​បាន​ប្រមូលផ្តុំ​អ្នក​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​នេះ​ដោយបាន​លើកឡើងថា សុំឱ្យ​ស្ថាប័ន​តុលាការ​ដោះលែង​លោក ឌឹ​ម សួន​ណាត​។​អ្នកនាង​ខាត់​សុ​ឃីម​និង​ក្រុមអ្នកតវ៉ា​បាន​បន្ត​ថាបើ​គ្មាន​ការដោះលែង​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​Enarita​រូបនេះ​ទេ​ការបង់​ខាត​របស់​គ្រួសារ​រាប់ពាន់​គ្រួសារ​ក៏​គ្មាន​ដំណោះស្រាយ​។​

​ដើម្បី​កុំឱ្យ​លោក​បន្ត​ជាប់ឃុំ​និង​អាចឱ្យ​លោក​មករក​ស៊ី​ដោះស្រាយ​បំណុល​កូនក្រុម​ទាំងអស់​ដែល​បានដាក់​ហ៊ុន​មុនពេល​តុលាការ​ធ្វើការ​ចោទប្រកាន់​។​ក្រោយ​ការតវ៉ា​មួយ​ព្រឹក​ខាង​អយ្យការ​តុលាការខេត្ត​សៀម​សៀម​បាន​ហៅ​តំណាង​៣​នាក់​ឱ្យចូល​ច​ចារ​ដោយ​ខាង​តុលាការ​សន្យា​រថា​នឹង​ជួយ​រក​ដំណោះស្រាយ​។​

សូម​រំលឹកថា​កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​ចៅក្រម​ស៊ើបសួរ​លោក​ជូ​លឹម​ហ៊ាង​បានចេញ​ដីកា​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ​ឌឹ​ម​សួន​ណាត​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​(Enarita)​ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទម្ងន់ទោស​។​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​និង​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត​កាលពី​អំឡុង​ឆ្នាំ​២០០៩​ដល់​បច្ចុប្បន្ន​៕Skay news

rsc

Leave a Reply

Your email address will not be published. Required fields are marked *