ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

សមត្ថកិច្ច​ចាប់​ក្រុមជួញដូរ​,​ផលិត​គ្រឿងញៀន​និង​​វត្ថុតាង​ជិត​៦០​គីឡូក្រាម

ភ្នំពេញ​៖​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ក្រាប​បទល្មើស​កែច្នៃ​ជួញដូរ​គ្រឿងញៀន​និង​រឹបអូសវត្ថុតាងជាង​១​សែន​គ្រាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​អនុវត្ត​បញ្ជា​ដឹកនាំ​របស់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​។

​តាម​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់ របស់ នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​និង លោក​ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅវេលា​ម៉ោង​១៤​ម៉​៤០​នាទី ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

កម្លាំង​ជំនាញ​”​ក​១១”​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​ឧត្ដម​សេនិយ៍​ត្រី ស៊ី ផល្លា នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សាយ ណូ​រ៉ា​។

​បាន​ដំណើរការ​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន​។​ជា​លទ្ធផល :១, ឃាត់​:២​នាក់​ស្រី​ម្នាក់​ឈ្មោះ LEE KWAN FUK ភេទ​ប្រុស ជនជាតិ​ចិន​ហុងកុង​កាន់​លិខិត​ឆ្លង ដែន​លេខ​KJ06288571​។​


​ឈ្មោះ​THET THET HLAING​ភេទ​ស្រី ជនជាតិ​មី​យ៉ាន់​ម៉ា កាន់​លិខិតឆ្លងដែន​លេខ MA 030746 ។​២, ចាប់យក​វត្ថុតាង​៖​សារធាតុ​ញៀន​អិ​ច​ស្តា​ស៊ី ប្រមាណ ១៤០.០០០​គ្រាប់​(​ដប់​បួន​ម៉ឺន​គ្រាប់​) ទម្ងន់​: ៥៧​គ​ក្រ​.៣៨​។​ម៉ាស៊ីន​កែឆ្នៃ ២​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូនមក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​បន្ត​ការស៊ើបអង្កេត​តាម​ចាប់​មេខ្លោង និង​មុខសញ្ញា​ពាក់ព័ន្ធ​ទៀត ៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *