សន្តិសុខ

​ជិះ​ម៉ូតូ​លឿន​ទៅបុក​ខឿន​ផ្លូវ​ដួល​ចូល​ក្រោម​រថយន្ត​ធំ​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្រោយពេល​ជិះ​ម៉ូតូ​បុក​ខឿន​ចែកផ្លូវ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ត្រូវ​រថយន្ត​កិន​បែកក្បាល​។​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ចោមចៅ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បងជីវិត​មានឈ្មោះ​សុខ​ធី​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែ​មុខរប​ជាងកង់​ស្នាក់នៅ​ម្តុំ​ផ្សារ​អូ​ឬ​ស្សី​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​វាស់វែង​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​ក៏បាន​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *