ព័ត៌មានសង្គម សន្តិសុខ

អនុវត្ត​អនុក្រឹត្យ​ដែល​ផាកពិន័យ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ផ្លូវគោក​

បន្ទាយមានជ័យ​៖​នៅ​ខេត្តបន្ទាយមានជ័យ​ក៏បាន​បង្កើន​ការផ្សព្វផ្សាយ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៣៩​ស្តីពី​ការផាកពិន័យ​អន្ត​ការ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​,​លោក​គង់​ប៊ុន​លឿ​ត អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍​សួន​នី​ប៉ូ​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានឱ្យដឹង​ក្នុង​កម្មវិធី​នា​ផ្លូវជាតិ​លេខ​៥៦​ក្នុង​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​ថា​៖​ក្នុង​ខេត្ត​នេះ​កាលពី​ឆ្នាំ​២០១៩​និង​ដើមឆ្នាំ​២០២០​នេះ​បរិមាណ​និង​ក​ម្រឹត​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​ច​រា​ចា​រណ៍​ក្នុង​ខេត្ត​មិនបាន​ថយចុះ​ទេ​។​នោះ​មកពី​កត្តា​មនុស្ស​និង​កត្តា​ផ្ដេ​ងៗ​ទៀត​ដែល​ចាំបាច់​ត្រូវតែ​រឹតបន្តឹង​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ហើយ​ផាកពិន័យ​លើ​អ្នក​ល្មើស​ច្រើន​ដងគុណ​នឹង​មុនៗ ។​

​លោក​គឹម​សុវណ្ណ​ប្រធាន​លេខាធិការដ្ឋាន​ឱ្យដឹងថា​៖​ប្រតិបត្តិការ​នេះ​បន្ទាប់ពី​អាសន្ន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​កំណើន​យ៉ាងគំហុក​កាលពី​ឆ្នាំកន្លងមក​។​ម្យ៉ាង​ការអនុវត្ត​រឹតបន្តឹង​នេះ​នឹងធ្វើ​ពីថ្ងៃ​ទី​១​ខែឧសភា​ឆ្នាំ​២០២០​តទៅ​។​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ថ្លែងថា​៖​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​កំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ជាង​ឆ្នាំមុនៗ ។​

​វិធានការ​នេះ​ដើម្បី​សេចក្ដីសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​។​លោក​បាន​បន្តថា​៖​បទល្មើស​ចរាចរណ៍​ផ្លូវគោក​នេះ​នឹង​ត្រូវបាន​បង្កើន​កម្រិត​ទឹកប្រាក់​ផាកពិន័យ​ទ្វេគុណ​។​សមត្ថកិច្ច​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នេះ​ទៅ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *