សន្តិសុខ

​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បាន​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​យុវជន​២​នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់​ផ្លូវបំបែក​តាម​បណ្ដោយ​ផ្លូវ​ដួង​ងៀប​កែង​និង​ផ្លូវ​ប្រឡាយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០២០ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ិន សឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ។ ចំណែក​ជនរងគ្រោះ​២​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ នោះទេ​។​តែ​ដឹងថា​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ C125​ស៊េរី​ឆ្នាំ​២០១៩​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HR.8272​។​ចំណែកឯ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ពណ៌​ក្រហម លា​យស ពាក់​ស្លាក លេខ​ភ្នំពេញ​5A.1737 ៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *