Featured ព័ត៌មានអន្តរជាតិ

​អាមេរិក​នឹង​ចាញ់​ចិន​បើ​ផ្ទុះ​សង្គ្រាម​នៅ​ប៉ាស៊ីហ្វិក​!​ហើយ​មិនអាច​ការពារ​តៃវ៉ាន់​ថែមទៀត​

​អន្តរជាតិ​៖​ប្រភពពី​មន្ទីរ​បញ្ច​កោណ​ព្រមាន​ថា អាមេរិក​នឹង​ចាញ់​សង្គ្រាម​ជាមួយ​ចិន​និង​មិនអាច​ការពារ​កោះ​តៃវ៉ាន់​ពី​ការឈ្លានពាន​ណាមួយ ហើយក៏​បារម្ភ​ថា​កោះ​ហ្កាំ​ដែលជា​មូ​ដ្ឋា​ន​យោធា​អាមេរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ក៏​ប្រឈម​ហានិភ័យ​ដែរ​។​

​ប្រភព​ដដែល​បាន​និយាយថា សមយុទ្ធ​«​បើកភ្នែក​» របស់​ក្រសួងការពារជាតិ​អាមេរិក​(​មន្ទីរ​បញ្ច​កោណ​)​បានបង្ហាញ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ចំពោះ​ការដែល​កងកម្លាំង​អាមេរិក​ងាយ​នឹងរង​ការ​គំរាម​ពី​ចិន​និង​ថា​ការវាយប្រហារ​ណាមួយ​នឹង​នាំ​ដល់​ការខាតបង់​ធំ​ដំ​ខាង​អាមេរិក​។​

​ការព្រមាន​នេះ​កើតឡើង​ចំពេល​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​នឹង​គ្នា បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​វាយប្រហារ​រិះគន់​លើ​ការដោះស្រាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​អំពី​ជំងឺឆ្លង​កូ​វីដ​១៩​និង​អះអាង​ម្តង​ហើយ​ម្តង​ទៀយ​ថា ចិន​បិទបាំង​វិសាលភាព​នៃ​វិបត្តិ​សុខភាព​នេះ​និង​វីរុស​ឆ្លង​នេះ​មាន​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​ចិន​មួយ​។​

​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Ronald Reagan​បង្ហាញខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ប្រភព​ការពារជាតិ​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន The Times​ថា ព្រាង​សមយុទ្ធ​មួយ​នៅ​ឆ្នាំ​២០៣០​នៅពេល​ចិន​មាន​នាវាមុជទឹក​ប្រយុទ្ធ​ថ្មី នាវា​ដឹក​យន្តហោះ​និង​នាវា​ពិឃាត​បន្ថែម​នោះ កងកម្លាំង​អាមេរិក​នឹងត្រូវ​សន្ធប់​លើ​ដោយ​កងកម្លាំង​ចិន​។​

 

​សមយុទ្ធ​ក្លែងក្លាយ​នេះ​បង្ហាញថា ទោះជា​យ៉ាងណា ការ​គំរាម​នេះ​ហាក់​លឿន​ជាង​ឆ្នាំ​២០៣០ ដោយ​តំបន់​បញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក​ប្រឈម​នឹង​ការវាយប្រហារ​ដោយសារ​ចិន​បង្កើន​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​។​កោះ​ហ្កាំ ដែលជា​មូលដ្ឋាន​យោធា​អាមេរិក ជាការ​ព្រួយបារម្ភ​ជាងគេ​។​

​ប្រភពព័ត៌មាន​បាន​ប្រាប់​The Times​ថា ចិន​មាន​កាំជ្រួច​ផ្លោង​ប្រឆាំង​នាវា​ចម្ងាយ​ឆ្ងាយ និង​កាំជ្រួច​លឿន​ជាង​សំឡេង​៥​ដង​។​ពេលនេះ​កោះ​តៃវ៉ាន់​កាន់តែ​មើលឃើញ​ខ្លួនឯង​ជាប់​នៅ​កណ្តាល​ល្បែង​នយោបាយ​រវាង​មហាអំណាច​ទាំងពីរ​។​នៅពេល​ពួក​ជាតិនិយម​ចិន​ប្រើ​បណ្តាញ​សង្គម​ទាមទារ​ឱ្យ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ប្រែក្លាយ​សម្តី​ទៅជា​សកម្មភាព​ដោយ​ប្រើ​កម្លាំង​ចាប់យក​តៃវ៉ាន់ មក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់​ចិន នៅពេល​ពិភពលោក​ជាប់រវល់​នឹង​ជំងឺឆ្លង​។​

​ពួក​មេដឹកនាំ​ចិន​កុំម្មុយនីស្ត​តែងតែ​និយាយ​អំពី​ការបង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ឱ្យ​យ​ក្លាយជា​ចិន​តែមួយ​ក្នុង​លោក ដោយសារតែ​កោះ​សេរីនិយម​នេះ​ជា​ខេត្ត​មួយ​របស់​ចិន​។​ប្រធានាធិបតី​ស៊ី កាលពី​ឆ្នាំមុន​បាន​មានប្រសាសន៍ថា​« យើង​មិនបាន​បដិសេធ​ការប្រើ​កម្លាំង​ឬ​រក្សា​ជំរើស​នៃ​ការចាត់វិធានការ​ចាំបាច់​នានា​»​ដើម្បី​នាំ​កោះ​បំបែក​ខ្លួន​នេះ​មក​នៅក្រោម​ការគ្រប់គ្រង​របស់​ចិន​៕Rasmei news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *