មុខម្ហូប

​ប្រហិត​រុំ​អំពៅ​

គ្រឿងផ្សំ​៖- បង្គា​៤០០​ក្រាម (​បក​ឱ្យ​ស្អាត​)- សាច់គោ​(​សាច់​សុទ្ធ​) ៤០​ក្រាម ចិញ្ច្រាំ ឬ​កិន​ឱ្យ​ហ្មត់​ល្អ​
– សាច់​ត្រី​ស្លាត ៤០​ក្រាម ហាន់​ជា​ដុំៗ​ខ្លាញ់គោ​៤០​ក្រាម ហាន់​ជា​ដុំ​តូចៗ​- គល់​ស្លឹក​ខ្ទឹម ២០​ក្រាម ហាន់​ល្អិត​- អំបិល ១​ស្លាបព្រា​កាហ្វេ​- ស្ករស ២​ស្លាបព្រា​កាហ្វេ​- ទឹកត្រី ១​ស្លាបព្រា​បាយ​-​ម្រេច​ហ្មត់ ១/២​ស្លាបព្រា​កាហ្វេ​- ម្សៅ​ស៊ុប​ខ្នរ ១/២​ស្លាបព្រា​កាហ្វេ​- ស៊ុត (​យកតែ​ពណ៌​ស កន្លះ​គ្រាប់​)-​ប្រេង​សម្រាប់​បំពង​- អំពៅ។

​វិធី​ធ្វើ​៖​សកសំបក​អំពៅ​ឱ្យ​ស្អាត កាត់​ជាដើម​តូចៗ​ល្មម​សម្រាប់​រុំ ប្រវែង​ប្រហែល ៧-១០​សង់ទីម៉ែត្រ​-​យក​បង្គា​ដាក់​អំបិល​ចូល ១​ស្លាបព្រា​កាហ្វេ ប្រឡាក់​ឱ្យ​សព្វ រួច​យក​ទុក​ក្នុង​ទូរ​ទឹកកក​ប្រហែល ១​ម៉ោង​- យក​ខ្លាញ់គោ​ដាក់​ស្ករស​ចូល ១​ស្លាបព្រា​កាហ្វេ ច្របល់​ឱ្យ​សព្វ ទុក​មួយ​ឡែក​ប្រហែល ៣០​នាទី​- បន្ទាប់មក​យក​បង្គា​ដាក់ចូល​ម៉ាស៊ីន ដាក់​គល់​ស្លឹក​ខ្ទឹម​ចូល កិន​ចូលគ្នា​ឱ្យ​ហ្មត់​ល្អ ។​

​រួច​ដាក់​សាច់គោ​និង​សាច់​ត្រី​ចូល កិន​ចូលគ្នា​ឱ្យ​ហ្ម​ត​ហើយ​ដាក់​ខ្លាញ់គោ​, ស៊ុត​ពណ៌​ស​, ស្ករស ១​ស្លាបព្រា​កាហ្វេ​, ម្សៅ​ស៊ុប​ខ្នរ​, ម្រេច​ហ្មត់ និង​ទឹកត្រី​ចូល កិន​ចូលគ្នា​ឱ្យ​សព្វ​ល្អ​- រួចរាល់​អស់ហើយ​យក​អំពៅ​មក​រុំ​សាច់​ដែល​កិន​ហើយ រុំ​ល្មម​តាម​ចំណូលចិត្ត រួច​យកទៅដាក់​ចំហុយ​ប្រហែល ៥​នាទី (​ដើម្បីឱ្យ​សាច់​ឆ្អិន​បន្តិច​)​។​យកទៅដាក់​បំពង​ឱ្យ​ក្រៀម​ល្មម​តាម​ចំណូលចិត្ត​ជាការ​ស្រេច​៕​ប្រភព​: ហ្វេ​ស​ប៊ុ​ក​

rsc

Leave a Reply

Your email address will not be published. Required fields are marked *