Featured ព័ត៌មានអន្តរជាតិ

​៦២​ប្រទេស​សុំ​ស៊ើបអង្កេត​ជំងឺ​កូ​វីដ​១៩​តែ​ចិន​ថា​មិនទាន់​ដល់ពេល​

អន្តរជាតិ​៖​ក្រុមចម្រុះ​មួយ​ដែលមាន​៦២​ប្រ​ទស គាំទ្រ​ការអំពាវនាវ​របស់​នា​យក​រដ្ឋមន្ត្រី​អូស្ត្រាលី​ឱ្យ​​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ចម្លើយ​តប​ចំពោះ​ជំងឺឆ្លង​កូ​វីដ​១៩​។​តែ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​ឧសភា​ឆ្នាំ​២០២០​បាន​និយាយថា វា​លឿន​ពេក​ក្នុងការ​ចាប់ផ្តើម​ស៊ើបអង្កេត​អំពី​វីរុស​កូ​រ៉ូ​ណា​និង​ការដោះស្រាយ​ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​ដែល​បានសម្លាប់​មនុស្ស​ជាង​៣០០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​អ្នកនាំពាក្យ​ក្រសួង លោក​ចាវ​លី​លៀន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុងអំឡុង​ពេលធ្វើ​សន្និសីទកាសែត​​មួយ​ថា​ប្រទេស​ភាគច្រើន​នៅក្នុង​លោក​ជឿថា​ជំងឺឆ្លង​នេះ​មិនទាន់​ចប់​នៅឡើយ​ទេ​។​ម្យ៉ាង​លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​កំពុង​ប្រជុំ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​។​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស​ក៏​ធ្លាប់បាន​និយាយថា​វា​មិនទាន់​ដល់ពេល​ធ្វើការ​ស៊ើបអង្កេត​បែបនេះ​នៅឡើយ​ទេ​។​គេ​គួរ​យកចិត្តទុកដាក់​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​សកល​នេះ​វិញ​។​

​ចិន​ត្រូវបាន​អាមេរិក​និង​សម្ពន្ធមិត្ត​ចោទប្រកាន់​បិទបាំង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​បន្ទាប់ពី​វា​លេចឡើង​ភ្លាម ជាហេតុ​នាំឱ្យ​ពិភពលោក​បាត់បង់​ការត្រៀមខ្លួន​។​មន្ត្រី​អាមេរិក​ក៏បាន​ចោទប្រកាន់ថា​វីរុស​កូ​រ៉ូ​ណា​មាន​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​មួយ​របស់​ចិន​នៅ​ក្រុង​វូ​ហាន​។​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​គាំទ្រ​សំណើ​របស់​អូស្ត្រាលី​។​

​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​ដែលមាន​២៧​ប្រទេស នូ​វែ​ល​សេ​ឡង់ ឥណ្ឌូនេស៊ី ជប៉ុន​អង់គ្លេស​កាណាដា រុស្ស៊ី ម៉ិ​ក​ស៊ិ​ច​និង​ប្រេ​ស៊ី​ល​។​សេចក្តីសម្រេចចិត្ត​នេះ​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​ឯករាជ្យ​អំពី​ការឆ្លើយតប​អន្តរជាតិ​ចំពោះ​ជំងឺ​នេះ និង​ចំណាត់ការ​របស់​អង្គការ​សុខភាព​ពិភពលោក​។​វា​នឹងត្រូវ​ដាក់ឱ្យ​សន្និបាត​អង្គការ​សុខភាព​ពិភពលោក​(​រដ្ឋ​ជា​សមាជិក​១៩៤)​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ទី​១៩​ឧសភា​។


​លោក តេ​ដ្រូ​ស ហ្គេ​ប្រេ​យេស៊ូ​ស ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ការស៊ើបអង្កេត​ណាមួយ​នឹង​ពិនិត្យមើល​ចម្លើយ​តប​របស់​អង្គការ​សុខភាព​ពិភពលោក ។​រួមទាំង​អគ្គនាយក​របស់​អង្គការ​នេះ​លោក តេ​ដ្រូ​ស ហ្គេ​ប្រេ​យេស៊ូ​ស តែ​មិនបាន​និយាយ​អំពី​ចិន​និង​ទីក្រុង​វូ​ហាន​កន្លែង​ដែល​ជំងឺឆ្លង​នេះ​ត្រូវបាន​គេ​គិតថា​បាន​ផ្ទុះឡើង​ដំបូង​គេ​ទេ​។​តាមពិត​អាមេរិក​បាន​ជំរុញ​ឱ្យប្រើ​ភាសា​ខ្លាំងៗ​ដោយ​សុំឱ្យ​មានការ​ស៊ើ​ង​អង្កេត​ថា​តើ​វា​បានចាប់ផ្តើម​របៀប​ណា​នៅ​ក្រុង​វូ​ហាន​។​

​សេចក្តីសម្រេចចិត្ត​ព្រាង​នេះ ទាម​តារ​ឱ្យ​ពិនិត្យមើល​ឡើងវិញ​បទពិសោធន៍​ទទួលបាន​និង​មេរៀន​បានមកពី​ចម្លើយ​តប​សុខភាព​អន្តរជាតិ ក្រោម​ការសម្របសម្រួល​របស់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​កូ​វីដ​១៩៕Rasmei news​

​មន្ទីរពិសោធន៍​P4​នៅ​វិទ្យាស្ថាន​វីរុស​វិទ្យា​វូ​ហាន ត្រូវបាន​អាម៉េរិក​ចោទប្រកាន់ថា​បាន​ធ្វើអោយ​លេច​ធ្លាយ​វីរុស​កូរ៉ូណា តែ​ក្នុង​ពង្រាង​សេចក្តីសំរេចចិត្ត​របស់​អូស្ត្រាលី មិន​បាន​បញ្ចូល​វា​ទេ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *