សន្តិសុខ

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ករណីពាក់ព័ន្ធគ្រឿងញៀន​

បាត់ដំបង​៖​កម្លាំងនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​​។​ជននេះ​ត្រូវបាន​កម្លាំង​ឃាត់​ខ្លូន​បាន​​នៅ​ចំណុច​ក្រុមទី​៥​ភូមិ​អូរ​អន្លក់​ឃុំ​តា​សែន​ស្រុក​កំរៀង​ខេត្តបាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០។​


មន្ត្រីនគរបាល​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​មេ​ត​ក្តាម​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​វត្ថុតាង​ដែល​ចាប់យក​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​១,១៨​ក្រាម​និង​ទូរស័ព្ទដៃ​ចាស់​១​គ្រឿង​។​សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ICE​ចំនួន​៧​ថង់​ទម្ងន់​៣៤,០៦​ក្រាម​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​១​និង​សម្ភារ​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់​មូ​យ​ចំនួន​៕


rsc

Leave a Reply

Your email address will not be published. Required fields are marked *