កម្សាន្ត

​រាជិនី​ក្រមា​មាន​សូ​នី​តា​ប្ដូរ​ស្ទីល​តុបតែង​ខ្លួន​សិច​ស៊ី​មាន​ភាព​ទាក់ទាញ​

​ភ្នំពេញ​(Skaynews)៖​រាជិនី​ក្រមា​មាន​សូ​នី​តា​មួយរយៈ​ចុងក្រោយ​នេះ​ត្រូវបាន​មហាជន​កត់សម្គាល់ឃើញ​ថា​នាង​ប្ដូរ​ស្ទីល​តុបតែង​ខ្លួន​ខុស​ពីមុន​ស្ទើរតែ​១៨០​ដឺ​ក្រេ​ពី​ការ​ស្លៀកពាក់​ឈុត​ដែល​ច្នៃ​ចេញពី​ក្រមា​សូត្រ​បែប​ស្រគត់ស្រគំ មកជា​ស្ទីល​តែងខ្លួន​ញាក់សាច់​បែប​សិច​ស៊ី​កាចៗ​ដូច​នារី​អ៊ឺរ៉ុប​វិញ​ម្ដង​។​

​ខុសប្លែក​ពី​តារា​ស្រី​មួយចំនួន​ដែល​សម្រុក​លក់​ផលិតផល​តាម​អន​ឡាយ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​មិន​សម្បូរ​ការងារ​នេះ​បែរជា​មាន​សូ​នី​តា​ផ្ទុយ​ពី​គេឯង​ស្រឡះ​គឺ​នាង​យក​ពេលវេលា​នេះ​ប្រឹង​ហាត់ប្រាណ​សម្រក​រាង​និង​ទៅ​កម្សាន្ត​កន្លែង​ផ្សេងៗ​រួច​ថតរូប​បែប​សិល្បៈ​សិច​ស៊ី​ទាក់ទាញ​កំលោះៗ​ឱ្យ​ជ្រួលជ្រើម​មិនធម្មតា​នោះទេ​។

​ប៉ុន្តែ​បើទោះបីជា​តារា​រូបនេះ​មិនសូវ​ខ្វល់ខ្វាយ​ក្នុងការ​រកលុយ​ពី​ក្រៅ​សិល្បៈ​ក៏ពិតមែន​ក៏​នាង​នៅតែមាន​ជីវភាព​មួយ​យ៉ាង​ហ៊ឺហា​ព្រោះថា​ជានិច្ចកាល​ស្រី​ស្រស់​រូបនេះ​តែងតែ​ទទួលបាន​ការងារ​ជា​អ្នក​ផ្ស​ព្ច​ផ្សាយ​ស្ព​ត​ឱ្យ​ផលិតផល​ធំៗ​មួយចំនួន​ដែល​នេះ​ជា​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​តារា​ស្រី​រូបនេះ​។​

​ចង់ដឹងថា មាន សូ​នី​តា ប្ដូរ​ស្ទីល​តុបតែង​ខ្លួន​សិច​ស៊ី​មាន​ភាព​ទាក់ទាញ​កម្រិតណា​នោះ សូម​ទស្សនា​កម្រង​រូបភាព​ខាងក្រោម​៖​

rsc

Leave a Reply

Your email address will not be published. Required fields are marked *