Featured ព័ត៌មានសង្គម

​ត្រឹមតែ​មួយថ្ងៃ​ទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ជិត​១៥​ម៉ឺន​នាក់​

អន្តរជាតិ​៖ យោងទៅតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង និង​ស្លាប់ ដោយ​វីរុស​កូ​វីដ​១៩ តាម​គេហទំព័រ worldometer​បានបង្ហាញ​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​នេះ​តែមួយ​ថ្ងៃ​សោះ​។

​នៅ​ទូទាំង​សកលលោក​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ជិត​១៥​ម៉ឺន​នាក់​។​ដោយ​កាលពី​ម្សិលមិញ​នេះ​តាម​តួលេខ​បានបង្ហាញ​ថា​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​សកលលោក​មាន​៦.០២០.៧២១​ចំណែកឯ​ថ្ងៃនេះ​វិញ​បាន​កើន​ទៅដល់ ៦.១៤៨.២៦២​នាក់​។​

​គូសបញ្ជាក់ថា​រហូតមក​ដល់ពេលនេះ​ចំនួន​នៃ​អ្នកស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​នេះ​បាន​កើន​ដល់​៣៧០.៤៧២​និង​២.៧២៧.៤៤៥​បានជា​សះស្បើយ​។​សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​ចំនួន​អ្នក​ឆ្លង​ទាំងនោះ ទ្វី​អាមេរិក​ខាងជើង មាន​អត្រា​នៃ​ការឆ្លង​ច្រើនជាងគេ​។​ក្នុងនោះ​មាន​ចំនួន​ជាង​២​លាន​នាក់ ដែល​អ្នកជំងឺ​ជាង​១២​ម៉ឺន​នាក់ បាន​ស្លាប់ និង​ជាង​៦៦​ម៉ឺន​នាក់ បានជា​សះស្បើយ​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *