Featured នយោបាយ ព័ត៌មានសង្គម

​សម្តេច​តេ​ជោ ហ៊ុនសែន អញ្ជើញ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ​ដែលជា​ផ្លូវ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើឱ្យ​ក្រុង​ព្រះ​សីហ នុ​ក្លាយជា​ទីក្រុង​ទេសចរណ៍​និង​ពាណិជ្ជកម្ម​ដ៏​ស៊ី​វិ​ល័យ​។​

​សូម​រំលឹកថា​សម្តេច​តេ​ជោ​ហ៊ុនសែន​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ប្រមាណ​ជា​៣០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​ផ្លូវ​ចំនួន​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ​ដែលជា​ផ្លូវ​ប្រកបដោយ​ព្រ​ណី​ត​ភាព​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ត្រូវបាន​សម្តេច​តេ​ជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​បើក​ការដ្ឋាន​ការស្ថាបនា​ផ្លូវ​ត្រូវបាន​សម្រុក​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​ការ​ផ្ចិតផ្ចង់​ជាទីបំផុត​ពី​សំណាក់​ក្រុមហ៊ុន​និង​កម្លាំង​កងវិស្វកម្មរ​បស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ផងដែរ​។​ដើម្បី​ធានា​ដល់​គុណភាព​សំណង់​និង​ធ្វើយ៉ាងណា​ឱ្យ​រួចរាល់​តាម​ផែនការ​នៅ​ចុងឆ្នាំ​២០២០​នេះ ។​

​របាយការណ៍​ការសាងសង់​បានឱ្យដឹងថា​គិត​ត្រឹម​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០២០​រយៈពេល​៦​ខែ​នេះ​ក្រោយ​ការចាប់ផ្តើម​ការដ្ឋាន​នោះ​ការសាងសង់​សម្រេចបាន​ជាង​៩០​ភាគរយ​ដែល​ល្បឿន​នៃ​ការសាងសង់​នេះ​លឿន​ជាង​ការគ្រោង​ទុក្ខ​ប្រមាណ ៤.៥​ភាគរយ​។​

​សូម​បញ្ជាក់ដែរថា ផ្លូវ​ទាំង ៣៤​ខ្សែ មាន​ប្រវែង​ផ្លូវ​សរុប ៨២.១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះសីហនុ​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ ចែកចេញជា ៣​ប្រភេទ​រួមមាន​៖១៖ មហាវិថី​ចំនួន ៣​ខ្សែ​ប្រវែង​ជាង ២២​គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥.៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​៦​គន្លង​៣​ទៅ​៣​មក​។ ផ្លូវ​ទោចក្រយានយន្ត​២​គន្លង រួមមាន​៖ មហាវិថី​រាម​លេខ​៤៥, មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ លេខ​៤៧​។​

២៖ វិថី​មាន​ចំនួន​១៦​ខ្សែ មាន​ប្រវែង​ជិត ៥០​គីឡូម៉ែត្រ មាន​ទទឹង ២០​ម៉ែត្រ ទៅ ៤០​ម៉ែត្រ​ទ្រូងផ្លូវ​ទទឹង ១០.២៥​ម៉ែត្រ ទៅ​១៧.២៥​ម៉ែត្រ​មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង​ទៅ​៤​គន្លង​,​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ វិថី​ទាំង ១៦​ខ្សែ​នេះ​រួមមាន​៖ វិថី​លេខ ៨៣៧-១ វិថី​អូ​ត្រេះ​,​វិថី​ឆ្នែ​រ​អូរ​ឈើទាល​លេខ​៥០​វិថី​កោះ​ពូ​ឡូ​វៃ លេខ​៣០០,​វិថី​ឯករាជ្យ​លេខ​១០០,​វិធី​២​ធ្នូ​លេខ​៦០០,​វិថី​លំហែ​ព្រះ​ភូមិន្ទ​,​វិថី​ឆ្នេរ​អូរត្រេះ​,​។​វិថី​គុជ​អាស៊ី​លេខ​១២៣៧, វិថី​បុរី​កម្ម​ករលេខ​១១២, វិថី​ជោ​ត​ញ្ញាណ​លេខ​៧០១, វិថី​២៨​មិថុនា លេខ​១២៣, វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី​លេខ​៧០៥ វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​

៣៖ អនុ​វិថី មាន​ចំនួន ១៥​ខ្សែ មាន​ប្រវែង​ជិត ១២​គីឡូម៉ែត្រ មាន​ទទឹងផ្លូវ​ពី ១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង​១០.២៥​ម៉ែត្រ​មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង​និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។​អនុ​វិថី​ទាំង​១៥​ខ្សែ​នេះ​រួមមាន​៖​ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ​និង​វិថី​ឆ្នេរ​អូរត្រេះ​,​ផ្លូវ​លេខ​៨០១,​ផ្លូវ​លេខ​៥០១,​ផ្លូវ​លេខ​៥០​។​៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២, ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ​៨១៨៨,​ផ្លូវ​លេខ​១០២,​ផ្លូវ​លេខ​៨០៦,​ផ្លូវ​លេខ​១០៦​និង​ផ្លូវ​លេខ​១២៦​លើកលែងតែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង ១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​។​

​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅជា​ទីក្រុង​ទំនើប​ដែលមាន​សោភណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ទេស​ចរណ៍​និង​ធុរកិច្ច​។​ជាពិសេស​ធានាបាន​គុណភាព​ខ្ពស់​រឹងមាំ​ប្រើប្រាស់​បានយូរ​អង្វែង​ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​ត្រូវគោរព​តាម​គោលការណ៍​និង​លក្ខណៈ​បច្ចេកទេស​ដូចខាងក្រោម​៖

១៖​គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ចក្ខុវិស័យ​ឆ្នាំ​២០៣០​។​២៖​កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុចកណ្តាល​នៃ​ដី​ចំណីផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។​៣៖​សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​នៃ​ខ្សែ​ផ្លូវ​នីមួយៗ​ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អនុលោម​តាម​បទដ្ឋាន​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់​២៥០​មិល្លីម៉ែត្រ​ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់​៧០​មិល្លីម៉ែត្រ​បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែក​សរសៃ​ទំហំ​១២​មិល្លីម៉ែត្រ​,​ចិញ្ចើមផ្លូវ​មាន​ផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង​និង​ផ្លូវ​ជិះ​កង់​ទទឹង​១.៥០​ម៉ែត្រ​ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់​៥០​មិល្លីម៉ែត្រ​មាន​ដាំ​ស្មៅ​និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​,​។

​ដាំ​ដើម​តែ​និង​រុក្ខជាតិ​លម្អរ​នៅតាម​ផ្លូវ​ដែលមាន​ខឿន​សួន​កណ្តាល​ចែក​ទ្រូងផ្លូវ​,​បង្កប់​លូទឹក​ភ្លៀង​មុខកាត់​១​ម៉ែត្រ​និង​លូទឹកកខ្វក់​មុខកាត់​១​ម៉ែត្រ​តាម​បណ្តោយ​សងខាង​ផ្លូវ​,​។​មាន​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​,​មាន​គំនូស​ចរាចរណ៍​និង​ផ្លាកសញ្ញា​ចរាចរណ៍​តាម​បទដ្ឋាន​បច្ចេកទេស​។​បន្ថែម​ពីលើ​នេះ​ផ្លូវ​សំខាន់ៗ​នឹងត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា​រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ចក្ខុវិស័យ​ឆ្នាំ​២០៣០​គឺ​រៀបចំ​និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រកចេញចូល​អន្តរជាតិ​។

​មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក​និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ដែលមាន​សុខដុម​នីយកម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​។​ការសាងសង់​ផ្លូវ​ប្រកបដោយ​ប្រណិត​ភាព​ទាំង​៣៤​ខ្សែ​នេះ​គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​៕​រា​រិ​ទ្ធ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *