ព័ត៌មានសង្គម សេដ្ឋកិច្ច

ត្រឹម​ខែឧសភា​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​សម្រេចការ​សាងសង់​បាន​ជាង​៨៧​ភាគរយ​គ្រោង​បញ្ចប់​ ​នា​ខែមីនា​ឆ្នាំ​២០២១

​ភ្នំពេញ​៖​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​៖​ស្ពាន​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ទៅ​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​សម្រេចការ​សាងសង់​បាន ៨៧,៥​ភាគរយ​ហើយ​។​គម្រោង​នឹង​រួចរាល់​មុន​កាលកំណត់​គឺ​ក្នុង​ខែមីនា​ឆ្នាំ​២០២១​កាលកំណត់​ក្នុង​ខែឧសភា​ឆ្នាំ​២០២១​។​តួ​ស្ពាន​អា​ចត​ភ្ជាប់​រួចរាល់​នៅ​ខែធ្នូ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ស្ពាន​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន​និង​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​និង​ខេត្ត​ឃ្មុំ​ដែល​រស់នៅ​យ៉ាងច្រើន​កុះករ​នៅ​ត្រើយ​ខាងកើត​និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស​។

​សូមបញ្ជាក់ថា​ស្ពាន​នេះ​មាន​ប្រវែង​សរុប​១.១៣១​ម​និង​ទទឹង​១៣,៥០​ម​ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក​ហើយ​ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជិត​៥៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​និង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤២​ខែ ។​

​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នេះ​មាន​ទីតាំង​ស្ថិតនៅត្រង់​ចំណុច​ភូមិ​បឹង​ដែង​ឃុំ​ព្រែកកក់​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​ស្ថិតនៅ​ភូមិ​ក្តុល​លើ​ឃុំ​ទ្រា​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​។​គម្រោង​ស្ពាន​នេះ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប​(Shanghai Construction Group)​និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន​៕​សុផល​

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *