ព័ត៌មានសង្គម សន្តិសុខ

​កុដិ​លោកសង្ឃ​មួយ​ត្រូវ​ចោរលួច​កាត់​សោ​ទ្វារ​យកលុយ​និងសម្ភារ

សៀមរាប​៖​នៅ​វត្ត​គោកធ្លក​ភូមិ​គោកធ្លក​ឃុំ​គោកធ្លក​លើ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ​មាន​ករណី​អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស​ដែល​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បានឱ្យ​ថា នៅវេលា​ម៉ោង​ខាងលើ នៅ​កុដិ​លោកសង្ឃ​ព្រះនាម ស៊ុយ​ហ៊ីង​ព្រះ​ជន​៧៧​វស្សា​ដែល​គង់នៅ​ក្នុង​វត្ត​នេះ​ដោយ​លោកសង្ឃ​អង្គ​នោះ​ដល់​ម៉ោង​ឆាន់​បាយ បាន​ចេញទៅ​ឆាន់​នៅ​កុដិ​ផ្សេង មិនមាន​លោក​នៅចាំ​កុដិ​នោះទេ ។​

​សមត្ថកិច្ច​បាន​បន្តថា​នៅពេលនោះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​រើកកាយ​លួច​យក​សម្ភារ​ក្នុង​កុដិ​។​សម្ភារ​បាត់បង់​រួមមាន​ថវិកា​ចំនួន​១.៦០០.០០០​រៀល​។​ជនល្មើស​បាន​បន្សល់​វត្ថុតាង​ទុក​នៅ​កន្លែងកើតហេតុ​រួមមាន​ញញួរ​១,​ដង្កាប់​១,​ដែក​១៦​លី​ប្រវែង​៣.​ម​.​ចំនួន​១​ដើម​, សោ​បាក់​ចំនួន​២​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​។​សមត្ថកិច្ច​កំពុង​អង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដើម្បី​យកមកអនុវត្ត​ន៍​តាម​នីតិវិធី ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *