ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

​រដ្ឋមន្ត្រី​ស្នើ​ក្រុមហ៊ុន​ព្រី​ន​ម៉ា​ណ័​រ​បង្កើត​គម្រោង​នាវា​ទេសចរណ៍​ធំៗ​តាម​ទន្លេមេគង្គ​

ភ្នំពេញ​៖​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានស្នើ​ទៅកាន់​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​(PrinceManorResort)​លើ​គម្រោង​រៀបចំ​ដំណើរការ​នាវា​ទេសចរណ៍​នៅតាម​ដង​ទន្លេមេគង្គ​និង​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​រា​ធានី​ភ្នំពេញ​ក៏ដូចជា​នៅ​កម្ពុជា​ឱ្យមាន​ភាពល្អប្រសើរ​មួយកម្រិត​ទៀត​។​

​សំណើ​នេះ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​រដ្ឋមន្ត្រី ថោង ខុន ជាមួយ​លោក ស៊ូ ជី​ស៊ី​ង (Xu Zhixing) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រី​ន​រៀល​អេ​ស្តេត​គ្រុប (Prince Real Estate Group) និង​ប្រតិភូ​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​២០២០​។​នេះ​បើតាម​ការផ្សាយ​របស់​សារ​ព​រ័​ត៌មាន​ក្នុងស្រុក​មួយ​។​

​សារ​ព​រ័​ត៌មាន​ដដែល​បាន​អះអាងថា​៖​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​(​ចន្លោះ​ផ្លូវជាតិ​លេខ​១​និង​ទន្លេមេគង្គ​ក្រោម​)​។​លោក​ស៊ូ​ជី​ស៊ី​ង​បានលើកឡើង​ប្រាប់​លោក​ថោង​ខុន​ថា​នៅ​ខែតុលា​ឆ្នាំ​២០២០​ខាងមុខនេះ​PrinceRealEstateGroup​ចង់​បើកសម្ពោធ​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​ជា​ផ្លូវការ​ទើប​មកសុំ​ការណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមុន​។

​ចំពោះ​លើកឡើង​នេះ​ត្រូវបាន​លោក​រដ្ឋមន្ត្រី​បង្ហាញ​ការពេញចិត្ត​។​ប៉ុន្តែ​លោក​ថា​ខណៈ​កម្ពុជា​កំពុង​ស្ថិតក្នុង​ដំណាក់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ដូច្នេះ​អាច​នឹង​រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ​ដែល​រាជរដ្ឋាភិបាល​មានការ​អនុញ្ញាត​។​លោក​ស៊ូ​បាន​ទទួលយក​យោបល់​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​និង​រង់ចាំ​អនុវត្តតាម​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បាន​បន្តថា​នៅពេល​សម្ពោធ​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​រួចរាល់​និង​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​នោះ​ក្រុមហ៊ុន​នឹង​ចាប់​អនុវត្ត​គម្រោង​នាវា​ទេសចរណ៍​នេះ​នៅ​ឆ្នាំ​២០២០​និង​២០២៣​ដោយ​ចង់ឱ្យមាន​កំពង់ផែ​ទេសចរណ៍​ស្ដង់ដា​មួយ​នៅ​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​តែម្ដង​។​

​ចំពោះ​គម្រោង​បង្កើតឱ្យមាន​កំពង់ផែ​ទេសចរណ៍​នេះ​ទៀតសោត​ត្រូវបាន​លោក​រដ្ឋមន្ត្រី​សម្ដែង​ការគាំទ្រ​ពេញទំហឹង​ហើយ​សន្យាថា​នឹង​ខិតខំ​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ធ័​ដើម្បី​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​គាំទ្រ​ដល់​ការចូល​ចត​របស់​នាវា​ទេសចរណ៍​។​លោក​ថោង​ខុន​បានបង្ហាញ​គោលបំណង​ចង់ឱ្យមាន​នាវា​ទេសចរណ៍​ធំៗ​នៅ​រាជធានី​ភ្នំពេញ​។​

ដើម្បី​នៅពេល​មាន​កិច្ចប្រជុំ​ធំៗ​ជា​លក្ខណៈ​អន្តរជាតិ​នានា​កម្ពុជា​នឹង​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​មកពី​អន្តរជាតិ​និង​សម្ដេច​តេ​ជោ​ហ៊ុនសែន​ឡើង​ជិះ​លើ​នាវា​ទេសចរណ៍​ពិសា​ភោជនាហារ​ទស្សនា​ទេសភាព​ល្អ​ឯក​តាម​ដង​ទន្លេមេគង្គ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​PrinceRealEstateGroup​សម្លឹង​លើ​ការវិនិយោគ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​។​ក្នុងនោះ​ក៏មាន​គម្រោង​ផែន​ការកសាង​ទីក្រុង​សៀមរាប​ថ្មី​គម្រោង​ទេសចរណ៍​នៅ​ខេត្តកំពង់ធំ​ពិសេស​ជុំវិញ​តំបន់​ប្រាសាទសំបូរព្រៃគុក​ផងដែរ​។​

​ទន្លេមេគង្គ​ហូរ​កាត់​ពី​តំបន់​ទី​បេ​ប្រទេស​ចិន​មក​ប្រទេស​មី​យ៉ាន់​ម៉ា​ថៃ​ឡាវ​កម្ពុជា​និង​វៀតណាម​មាន​ប្រវែង​ជាង​៤.០០០​គីឡូម៉ែត្រ​។​ក្នុងនោះ​ហូរ​កាត់​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​៤០០​គីឡូម៉ែត្រ​ខណៈ​ប្រជាជន​ប្រមាណ​៥.០០០.០០០​នាក់​ក៏​កំពុង​ទទួលផល​ពី​ទន្លេមេគង្គ​នេះ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹង​ទៀតថា សក្ដានុពល​ធំ​នៅ​ទន្លេមេគង្គ​មាន​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​កម្ពុជា​មិនទាន់បាន​ទាញ​សក្ដានុពល​ពី​ទន្លេមេគង្គ​បាន​ច្រើន​នៅឡើយ​ទេ ។​ដូច្នេះហើយ​ទើប​ក្រសួងទេសចរណ៍​បាន​ខិតខំ​ជំរុញឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​នៅតាម​ដង​ទន្លេ​នេះ​៕​ជ​.​ជឿន

rsc

Leave a Reply

Your email address will not be published. Required fields are marked *