ព័ត៌មានសង្គម សេដ្ឋកិច្ច

​ដាក់ឱ្យ​ដំណើរការ​ម៉ូ​ទ័​រ​កាយ​និង​ប្រមូល​សំរាម​ស្វ័យប្រវត្តិ​មុខ​ចម្រឹង​ដែក​នៅ​ស្ថានីយ៍​បូមទឹក​ព្រះ​គ​ន្ល​ង់​

ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ទាំង​ការស្តារ​ប្រឡាយ​លូ​ការស្ថាបនា​លូ​ថ្មីៗ​ដែលមាន​ទំហំ​មុខកាត់​១​ម៉ែត្រ​១​ម៉ែត្រ​កន្លះ​២​ម៉ែត្រ​រហូតដល់​២​ម៉ែត្រ​ខ្លះ​ជាដើម​។​បន្ថែម​ពីលើ​នេះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ​នូវបាន​សហការ​ជាមួយ​អង្គការ​ចៃ​កា​ដោយបាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ផ្សេងៗ​ទៀត​ពាក់​នឹង​ការរំដោះ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ​។​

ពេលនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្រោម​ការសហការ​ជាមួយ​អង្គការ​ចៃ​កា​jaca​បាន​ដាក់ឱ្យ​ដំណើរការ​ម៉ូ​ទ័​រ​កាយ​និង​ប្រមូល​សំរាម​ស្វ័យប្រវត្តិ​មុខ​ចម្រឹង​ដែក​នៅ​ស្ថានីយ៍​បូមទឹក​ព្រះ​គ​ន្ល​ង់​ចំនួន ២​កន្លែង ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន ។​

លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​នៅតាម​បណ្តោយ​ដង​ទន្លេសាប​នេះ​អង្កា​ចៃ​ការ​នឹង​ដំឡើង​ម៉ូ​ទ័​រ​កាយ​សំរាម​ស្វ័យប្រវត្តិ​មុខ​ចម្រឹង​ដែក​នៅ​ស្ថានីយ៍​បូមទឹក​ចំនួន​៤​កន្លែង​។​ក្នុងនោះ​រួមមាន​នៅ​ស្ថានីយ៍​បូមទឹក​ផ្សារ​ចាស់​១​កន្លែង​នៅ​ស្ថានីយ៍​បូមទឹក​ព្រះ​គ​ន្ល​ង់​២​កន្លែង​និង​នៅ​ស្ថានីយ៍​បូមទឹក​មហា​ស្រប​ចតុមុខ​ចំនួន​១​កន្លែង​ហើយ​។​

​មកដល់ពេលនេះ​ក្រោម​ការសហការ​ជាមួយ​អង្គការ​ចៃ​កា​យើង​បាន​ដាក់ឱ្យ​ដំណើរការ​ម៉ូ​ទ័​រ​កាយ​និង​ប្រមូល​សំរាម​ស្វ័យប្រវត្តិ​មុខ​ចម្រឹង​ដែក​នៅ​ស្ថានីយ៍​បូមទឹក​ព្រះ​គ​ន្ល​ង់​ចំនួន​២​កន្លែង​ហើយ​។​នៅពេល​ខាងមុខនេះ​យើង​នឹង​បន្ត​ដាក់ឱ្យ​ដំណើរការ​ម៉ូ​ទ័​រ​កាយ​និង​ប្រមូល​សំរាម​ស្វ័យប្រវត្តិ​មុខ​ចម្រឹង​ដែក​ចំនួន​២​កន្លែង​បន្ថែមទៀត​នៅ​ស្ថានីយ៍​ផ្សារ​ចាស់​និង​ស្ថានីយ៍​ចតុមុខ​។​នេះ​ជា​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​របស់​អង្កា​ចៃ​ការ ។​

​គួរ​បញ្ជាក់ថា​៖​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ៤​ខែ​មិនា​ឆ្នាំ ២០១៩​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​របស់​ចៃ​កា​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​គម្រោង​នេះ ។​

រួមមាន​ការសាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី ស្ថានីយ​បូមទឹក​របារ ត្រង់​សំរាម​មេកានិច​ប្រវត្តិ​រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក​។​ក្នុងនោះ​ការសាងសង់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​តំបន់​ខាងជើង​វត្តភ្នំ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​តំបន់ ខណ្ឌទួលគោក​៕​វណ្ណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *