ព័ត៌មានសង្គម

​ធ្វើបុណ្យ​សមុទ្រ​បានជោគជ័យ​កើតឡើង​ពីសហការ​ល្អ​

កំពតៈអភិបាលខេត្តកំពតបានអះអាងថាភាពជោគជ័យនៃពិធីបុណ្យសមុទ្រកន្លងទៅកើតឡើងដោយសារ​កិច្ចសហការ​ល្អ​និង​ការចូលរួម​ដោយ​កម្លាំងកាយ​ចិត្ត​ក៏ដូចជា​ការចំណាយ​ធនធាន​ទាំងអស់គ្នា​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ទាំង​ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ទាំងមូល​។ដោយមាន​មោទនភាព​ក្រៃលែង​ដែលបានឃើញភ្ញៀវជិតឆ្ងាយមកលេងកម្សាន្តនាពិធីបុណ្យសមុទ្រនៅខេត្តកំពតប្រកបដោយក្តីសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​គ្រប់ៗ​គ្នា​។

​ភាពជោគជ័យ​ទាំងនេះ​កើតឡើង​ដោយសារ​កិច្ចសហការ​ល្អ និង​ការចូលរួម​ដោយ​កម្លាំងកាយ​ចិត្ត ក៏ដូចជា​ការចំណាយ​ធនធាន​ផ្ទាល់ខ្លួន​ដោយ​ក្តី​បរិសុទ្ធ​។​ក្នុងចំណោម​នោះ​កងកម្លាំង​សមត្ថកិច្ច​មាន​ចំណែក​ដ៏​ធំធេង​ជាមួយនឹង​ការបូជា​កម្លាំង ពេលវេលា​ដើម្បី​ភាពសុខសាន្ត​សម្រាប់​ប្រជាពលរដ្ឋ ស្រប​ពេលដែល​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងឡាយ​នាំ​ក្រុមគ្រួសារ មិត្តភក្តិ​ដើរ​លម្ហែ​សប្បាយ​នៅ​ចំពោះមុខ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​លោក​សូម​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បំពេញការងារ​ក្នុង​បំណង​នាំមក​នូវ​មុខមាត់​ក៏ដូចជា​កិត្តិយស​សម្រាប់​រដ្ឋបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​ប៉ុន្តែ​អ្វីដែល​ត្រូវ​រក្សា​ឱ្យបាន​គឺ​ការយក​បទពិសោធន៍​ទាំងនេះ​ទៅ​អនុវត្ត​បន្ត​នាពេលខាងមុខ ពិសេស​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ផ្សេងៗ​ដែល​ខេត្តកំពត​ត្រូវ​ទទួលបន្ទុក​រៀបចំ​នោះ​៕ឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *