Featured ព័ត៌មានអន្តរជាតិ

​នាវាចម្បាំង​អាមេរិក​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ចំពេល​ខួប​ទីលាន​ធៀន​អាន​មេន​

អន្តរជាតិ​៖​កង​នាវាចរ​អាមេរិក​និង​តៃវ៉ាន់​បាន​និយាយថា​៖​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​បាន​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មិថុនា​ឆ្នាំ​២០២០​នេះ​ចំ​ថ្ងៃ​ខួប​លើក​ទី​៣១​នៃ​ការបង្ក្រាប​របស់​ចិន​ទៅលើ​ក្រុមបាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​និង​ជុំវិញ​ទីលាន​ធាន​អាន​មេន ។​

ប្រទេស​ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ចំពោះ​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​បង្កើន​ការគាំទ្រ​ដល់​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង ដូចជា ការលក់​អាវុធ​កាន់តែច្រើន​និង​ការ​ល្បាត​របស់​អាមេរិក​នៅក្បែរ​តោះ​តៃវ៉ាន់​។​

ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា នាវាចម្បាំង​អាមេរិក​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​តូចចង្អៀត ដែល​បំបែក​កោះ​តៃវ៉ាន់​ពី​ចិនដីគោក ឆ្ពោះទៅ​ភាគខាងត្បូង ។​

​កងកម្លាំងប្រដាប់អាវុធ​របស់​តៃវ៉ាន់​បាន​ត្រួតពិនិត្យ​នាវា​នោះ​ដែល​ខ្លួន​បាន​ពិពណ៌នា​ថា​កំពុងស្ថិត​នៅក្នុង​បេសកកម្ម​ធម្មតា​មួយ ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ ។ នាវាចម្បាំង​អាមេរិក​ប៉ាស៊ីហ្វិក នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានដាក់​ឈ្មោះ​នាវា​នោះ​ថា USS Russell ៕Skay news

rsc

Leave a Reply

Your email address will not be published. Required fields are marked *