ព័ត៌មានសង្គម

ប្រគល់​ថេប​ផ្លេ​តដើម្បីលើកកម្ពស់​ការគ្រប់គ្រង​ទិន្នន័យ​សុខុមាលភាព​មាតា​និង​ទារក​

បន្ទាយមានជ័យ​៖​រដ្ឋបាល​បានប្រគល់​ថេប​ផ្លេ​ត​(Tablet)​ជូន​មេឃុំ​ចៅសង្កាត់​ទាំង​៦៥​និង​បុគ្គលិក​សុខាភិបាល​សាធារណៈ​ទាំង​៩​ស្រុ​ក្រុង​ទូទាំង​ខេត្តបន្ទាយមានជ័យ​សម្រាប់​គាំទ្រ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​។​

​ពិធី​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​ដោយមាន​វត្តមាន​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​លោកស្រី​ប៉ុក​ណា​ឌី​អភិបាលរង​ខេត្ត​និង​លោក​លោកស្រី​ប្រធាន​មន្ទីរ​អភិបាលក្រុង​ឃុំ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចូលរួម​។​

​លោក​ឃុន​វុទ្ធី​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​សង្ខេប​ស្តីពី​”​វឌ្ឍនភាព​ការងារ​”​មាន​ចំនួន​៦​។​ក្នុងនោះ​រួមមាន​៖ ១.​ការរៀប​ច​ចំ​លិខិតបទដ្ឋាន​គតិយុត្ត ២.​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន​៣.​សម្ភារៈ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​បី​កម្មវិធី​៤.​សេវា​បើក​ផ្តល់​ដល់​អ្នកទទួលផល ៥.​ការបង្កើន​ការយល់ដឹង​ដល់​មន្ត្រី​កម្មវិធី និង​ទី ៦.​ការបណ្តុះបណ្តាល​។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​៖​គោលបំណង​នៃ​ការចែក​ថេប​ផ្លេ​ត (Teblets)​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការគ្រប់គ្រង​ទិន្នន័យ​សុខុមាលភាព​មាតា​និង​ទារក​ព្រមទាំង​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​ចាប់ពី​កូន​ក្នុង​ផ្ទៃ​រហូតដល់​អាយុ​ក្រោម​២​ឆ្នាំ​។

​ដើម្បី​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា​និង​បញ្ញា​ស្មារតី​និង​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ជា​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​២០១៨=២០២៣​។​

​លោក​អភិបាលខេត្ត​បាន​សង្ឃឹមថា​៖​មន្ត្រី​ដែល​ទទួល​ឧបករណ៍​វាយ​របាយការណ៍​,​ស្រាវជ្រាវ​និង​ផ្ទុក​ទិន្នន័យ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ​នឹង​ទទួលបាន​នៅ​ចំណេះដឹង​និង​ជំនាញ​ថ្មីៗ​បន្ថែម​។​និង​ក៏មាន​សមត្ថភាព​ក្នុងការ​បំពេញការងារ​អោយ​កាន់តែ​បាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *