Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

ជំនួយឥតសំណង​ជាង​៤១​លាន​ដុល្លារ​របស់​ជប៉ុន​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​៣​នៅ​កម្ពុជា​

​ភ្នំពេញ​៖​លោក​ឧបនាយករដ្ឋមន្ដ្រី​ប្រាក់​សុខុន​រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​។ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៤.៥០១ លាន​យ៉េន​ប្រមាណ​៤១,៤​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​ចំនួន​បី​នៅ​កម្ពុជា​។​

​គម្រោង​ទាំងបី​នោះ​រួមមាន​៖​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ចំនួន​៣៤៨​លាន​យ៉េន​(​ប្រមាណ​៣,២​លាន​ដុល្លារ​អាមេរិក​។​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ចំនួន​២.១៥៣​លាន​យ៉េន​ប្រមាណ​១៩,៨​លាន​ដុល្លារ​អាមេរិក​។​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​តាមរយៈ​ការផ្តល់​សម្ភារ​វេជ្ជសាស្ត្រ​សម្រាប់​ការការពារ និង​ការឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២.០០០ លាន​យ៉េន​ប្រមាណ​១៨,៤០​លាន​ដុល្លារ​អាមេរិក​។​

​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *