សន្តិសុខ

​រថយន្តបុក​ជាមួយ​រថ​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួស​៤​នាក់​

​បន្ទាយមានជ័យ​៖​រថយន្ត​សាំ​យ៉ុង​បុក​និង​រថយន្ត​នី​សាន់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥៩​ក្នុងភូមិ​បន្ទាយ​ទី​១​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​កាលពី​យប់​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ម៉ាឡៃ បានឱ្យដឹងថា​៖​មុនពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ស្លាក​លេខ ភ្នំពេញ 2AL-045 បើក​ដោយ​ឈ្មោះ ផា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​តា​ដុង​ឃុំ​ដូន​កឹង​ស្រុក​កំចាយមា​ខេត្តព្រៃវែង​។​មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ស៊ុន​ម៉ូ​ល​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​និង​គ្នា​។​
​មន្ត្រី​ដដែល​បាន​បន្តថា​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​តូច​ម៉ាក​នីសា​ន់​

ហ្វ្រ​ន់​ធា​ស្លាក​លេខ​បាត់ដំបង​2B7518​បើក​ដោយ​ឈ្មោះ​ឈុន​តៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ក្បាល​ទំនប់​ឃុំ​អូរ​សំព័រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​បើកបរ​ច្រាសទិស​គ្នា​។​ពេលមកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​សាំ​យ៉ុង​បុក​ចំ​ពីមុខ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​។​

អ្នកបើក​ខាង​រថយន្ត​នី​សាន់​ហ្វ្រ​ន់​ធា​របួសធ្ងន់​៣​នាក់​៖១,​ឈ្មោះ​ឈាង​នៀត​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​។​២​ឈាង​គឹម​ស្រៀ​ង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​៣​ឈុន តៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​រីឯ​ខាង​រថយន្ត​សាំ​យ៉ុង​ស្លាប់​មានឈ្មោះ​ផា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​និង​អ្នករួមដំណើរ​របួសស្រាល​ឈ្មោះ​ស៊ុន​ម៉ូ​ល​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​របួសស្រាល​។​

​សមត្ថកិច្ច​បាន​បន្តថា​៖​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​បណ្តាលមកពី​រថយន្ត​ម៉ាក​ហ្វ្រ​ន់​ធា​បើក​ល្បឿន​លឿន​ក្នុងស្ថានភាព​ផ្លូវ​កោង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *