សន្តិសុខ

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ពីរ​នាក់

កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២.៦៣ ត្រង់ចំណុច​ភូមិ​អន្លង់​ថ្លង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យាន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1121 បើកបរ​ដោយ​ឈ្មោះ ជៃ ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​បឹង​ព្រាវ ឃុំ​បឹង​ព្រាវ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​។​បើក​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​និ​ច​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1Q6939​អ្នកបើកបរ​ឈ្មោះ​ភឿង​មករា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​

​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​អួ​ង​ភារ​ម្យ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ទាំង​២​នាក់​រស់នៅ​ភូមិ​ពាម​ឃ្លី​ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *