ព័ត៌មានសង្គម សន្តិសុខ

ជនរងគ្រោះម្នាក់​ស្លាប់​ដោយ​បាក់​អគារ​នៅ​ខេត្ត​កែប​សព​យកមក​ដល់ផ្ទះបន្ទាយមានជ័យ​​

បន្ទាយមានជ័យ​៖​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​ដឹក​សព​ជនរងគ្រោះ​ពី​មន្ទីរពេទ្យ​ខេត្ត​កែប​ក្រោយ​ករណីរ​លំបាក់​អាគារ​កំពុង​សាងសង់​នោះ​ត្រូវបាន​បញ្ជូនមក​ដល់ផ្ទះ​នៃ​សព​នៅ​ភូមិ​ដង​ត្រាង ឃុំ​ចំណោម ស្រុក​មង្គល​បូរី​ហើយ​។​

​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​និង​មន្ត្រី អ្នកពាក់ព័ន្ធ​បាន​ចូលរួម​ទទួល​និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​ជូន​ថវិកា​សម្រាប់ធ្វើ​បុណ្យឈាបនកិច្ច​នៅ​គេហដ្ឋាន​នៃ​សព​នៅ​ភូមិ​ដង​ត្រាង​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​។​ការបញ្ជូន​សព​មកដល់​​យប់​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​លោក​រ័ត្ន ដា​ស៊ី​ណង់​ឱ្យដឹងថា ៖​មកទល់​ថ្ងៃទី​៤ ខែមករា​ឆ្នាំ​២០២០ ជនរងគ្រោះ​ដែលជា​កម្មករ​មកពី​ភូមិ​ដង​ត្រាង​ចំនួន​៨​នាក់​(​ដំបូង​ថា​ចំនួន​៩​នាក់​)​រកឃើញ​ស្លាប់​និង​របួស​៤​នាក់​តែ​នៅ​បាត់​ខ្លួន​៤​នាក់​ទៀត​។​ជនរងគ្រោះ​៤​នាក់​នោះ​រួមមាន​១​ឈ្មោះ​ឆន​ផល្លី​ភេទ​ស្រី​អាយុ​៤៧ ឆ្នាំ​។​

២-​ឈ្មោះ​ឆន ចាន់ណា ភេទ​ស្រី អាយុ ២៧​ឆ្នាំ​។​៣-​ឈ្មោះ​ភាព សុផល អាយុ ១៦​ឆ្នាំ ។​៤-​ឈ្មោះ​ពេញ​សារី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​ក្នុងនោះ​ជនរងគ្រោះ​សរុប​៧​នាក់​ស្ថិតក្នុង​បន្ទុកគ្រួសារ​តែមួយ​។​ក្នុងនោះ​សង្គ្រោះបាន​២​នាក់​(​ស្លាប់​ម្នាក់​របួស​ម្នាក់​)​និង​កំពុង​ជាប់គាំង​ក្នុង​គំនរ​អគារ​ឬ​បាត់​ខ្លួន ៣​នាក់ ។

ចំណែក​ទិន្នន័យ​ដំបូង​ដែល​ក្រុមគ្រួសារ នគរបាល​និង​មន្ត្រី​ភូមិ​ឃុំ​រាយការណ៍​ដំបូង​ថា អ្នកភូមិ​ដង​ត្រាង ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ដែល​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ក្នុងករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ភូមិ​-​សង្កាត់​-​ខេត្ត​កែប​កាលពី​វេលា​ម៉ោង ៤:៣០​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​។​

​ជនរងគ្រោះ​រួមមាន​១,​ឈ្មោះ​ពេញ​សារី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​២,​ឈ្មោះ​ឆន​ចាន់ណា​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​។​៣-​ឈ្មោះ​ឆន ឆ្ល​យ ភេទ​ប្រុស​អាយុ​២៥ ។​៤-​ឈ្មោះ​បាល់ ភាព ភេទ​ប្រុស​អាយុ​៣០(​យកចេញ សន្លប់​) ។​៥- ឈ្មោះ ភាព សុផល ភេទ​ប្រុស​អស​យុ​១៦​ឆ្នាំ​។​៦-​ឆន ផល្លី ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ ។​៧- ឈ្មោះ អ៊ឹង រដ្ឋា ភេទ​ប្រុស​។​៨-​ឈ្មោះ​ហម អាត់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​(​យកចេញ​) និង​៩-​ឈ្មោះ ម៉ាន់ នី ភេទ​ប្រុស​អ​យុ ៥៩​ឆ្នាំ ។​

​សូម​រំលឹកថា​នេះ​ជា​ករណី​គ្រោះថ្នាក់​បាក់​រលំ​អគារ​លើ​ក​ទី​បី​ហើយ​ក្នុង​រយៈពេល​៦​ខែ​ចុងក្រោយ​មកនេះ ដែល​បានសម្លាប់​មនុស្ស​ជិត​៤០​នាក់​និង របួស រាប់សិប នាក់​។​កាលពីដើម ខែធ្នូ ឆ្នាំ​២០១៩ កម្មករ​៣​នាក់ ស្លាប់ ក្នុងករណី បាក់​សាលាឆាន់​និង បណ្ដាលឱ្យ​កម្មករ​ជាង​១០​នាក់ រង របួស​នៅ ខេត្តសៀមរាប​។​

​កាលពី​ខែមិថុនា​ឆ្នាំ​២០១៩ អគារ វិនិយោគ​របស់​ជនជាតិ​ចិន កម្ពស់​៧​ជាន់ ដែល កំពុង​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ខេត្ត​ព្រះសីហនុ​បាន​បាក់​រលំ​បណ្ដាលឱ្យ​កម្មករសំណង់​២៨​នាក់​ស្លាប់​និង របួស​២៦​នាក់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *