Featured ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

ខែឧសភា​មូលនិធិ​គន្ធបុប្ផា​ទទួល​បានថវិកា​បរិច្ចាគ​ជាង​១​លាន​ដុល្លារ​និង​ជាង​១០០​លាន​រៀល​

​ភ្នំពេញៈ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​កាលពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សម្រាប់​ខែឧសភា​ឆ្នាំ​២០២០​នេះ​បានទទួល​ថវិកា​បរិច្ចាគ​ចំនួន​១០៦.៩២៨.៥១១​រៀល​និង​១.១២៤.០៤៩​ដុល្លារ​អាមេរិក​ពី​សប្បុរសជន​ចំនួន​៦.០០៣​រូប​។

​ក្នុងចំណោម​ថវិកា​ទាំងអស់​សម្រាប់​ខែឧសភា​នេះ​,​មូលនិធិ​គន្ធបុប្ផា​កម្ពុ​ជាមាន​កិត្តិយស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​បរិច្ចាគ​ថវិកា​ប្រចាំឆ្នាំ​២០២០ ចំនួន​៥០.០០០​ដុល្លារ​អាមេរិក​។​កាកបាទក្រហមកម្ពុជា បានប្រគល់​វិភាគទាន​ប្រចាំឆ្នាំ​លើក​ទី​៣

ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ចំនួន​១.០០០.០០០​ដុល្លារ​អាមេរិក​។​ក្នុង​ខែឧសភា​នេះដែរ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏បាន​ផ្ទេរ​ថវិកា​ចំនួន ១.០០០.០០០ ដុល្លារ​អាមេរិក ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​រក្សា​និរន្តរភាព នៃ​កិច្ចដំណើរការ ក្នុងការ​ពិនិត្យ​និង​ព្យាបាល​កុមារ​មាន​ជំងឺ​នៅ​កម្ពុជា​ប្រកបដោយ​គុណភាព​ឥតគិតថ្លៃ និង​មិនមាន​ការរើសអើង​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សប្បុរសជន​ទាំងអស់​ចំពោះ​ការបន្ត​គាំទ្រ​និង​បរិច្ចាគ​ថវិកា​ដើម្បី​រួមគ្នា​ទ្រទ្រង់​និង​ធានា​ឲ្យ​បាន​នូវ​កិច្ចដំណើរការ​ប្រកបដោយ​ចីរភាព​ប្រសិទ្ធភាព​និង​គុណភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង​។​សំដៅ​លើកកម្ពស់​សុខុមាល​ភាព​កុមារ​និង​ទារ​កនៅ​កម្ពុជា​ទោះបីជា​ពិភពលោក​ទាំងមូល​ក៏ដូចជា​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​បន្ត​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​រួមទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​នានា ឱ្យចូល​ជា​សមាជិក​កិត្តិយស ដោយ​បរិច្ចាគ​ចាប់ពី ២០.០០០.០០០​រៀល ឬ ៥.០០០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​ឬ​ជា​សមាជិក​គាំទ្រ​ដោយ​បរិច្ចាគ​ចាប់ពី​៥.០០០​រៀល​ក្នុង​មួយខែ​ឬ​៦០.០០០​រៀល​ក្នុង​មួយឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី​”​ខ្មែរ​ជួយ​ខ្មែរ​”៕​សុផល​

rsc

Leave a Reply

Your email address will not be published. Required fields are marked *