ព័ត៌មានសង្គម សេដ្ឋកិច្ច

យោធិន​ពិការ​មណ្ឌល​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​ទទួល​អំណោយ​

បន្ទាយមានជ័យ​៖​យោធិន​ពិការ​មណ្ឌល​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បន្ទាប់ពី​ពួកគេ​ជួប​ការលំបាកជីវភាព​ដែលជា​ផលប៉ះពាល់​នៃ​ការរីក​រាលដាល់​ជំងឺ​កូ​វី​ដ១៩ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក​សំអាត​នាយក​មណ្ឌល​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​ឱ្យដឹង​កាលពី​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០​ថា​៖​ម​ណ្ឫ​ល​ស្ថិតនៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ឃុំ​/​ស្រុក​ស្វាយចេក​នេះ​មាន​ផ្ទៃដី​៩២០​ហិក​តា​មាន​ស្រះ​ទឹក​២,​មាន​អាងទឹក​១​វត្ត​១​មាន​ដី​អង្គភាព​គ្រប់គ្រង​ដី​លំនៅដ្ឋាន​និង​ដី​បង្កបង្កើនផល​របស់​យោធិន ។​

បច្ចុប្បន្ន​ក្នុង​មណ្ឌល​មាន​យោធិន​ពិការ​ចំនួន​៥៣៧​គ្រួសារ​មនុស្ស​រាយ​១.៨២៧​នាក់​។​មាន​អគា​រា​រដ្ឋបាល​និង​ផ្ទះ​ស្នាក់នៅ​ធ្វើការ​ចំនួន​ឥ​១០​។​ផ្ទះ​យោធិន​ដែល​សាងសង់​រួច​និង​ស្នាក់​បៅ​ចនួន​៤៣៧​ខ្នង ផ្ទះ​កំពុង​សាងសង់​ចំ​នួ​៩៦​ខ្នង​។​

អណ្តូងស្នប់​​៧៥​អណ្តូង​និង​មានការ​កសាង​សមិទ្ធផល់​កសាង​ក្នុង​មណ្ឌល​ឯ​ជាច្រើន​ទៀតដែលជា​អំណោយ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​មន្ត្រី​សប្បុរសជន​។​ក្រោយពី​នោះ មណ្ឌល​ក៏មាន​ការងារ​មនុស្សធម៌​បន្ថយ​ការខ្វះខាត​ការងារ​ជំនឿ​ព្រះពុទ្ធសាសនា​ជាដើម ។​

ក្នុងអំឡុង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីតដ១៩​នេះ​សាខា​ទទួល​សំណូមពរ​ដែលថា​បងប្អូន​ជួប​ការលំបាក​ជីវភាព​។​ហេតុនេះ​សាខា​បាន​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ផ្តល់ជូន​ប្រជាពលរដ្ឋ​យោធិន​ពិការ​ចំនួន​៥២០​គ្រួសារ​នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​នាពេលនេះ ។​

​អំណោយ​មនុស្សធម៌​សម្រាប់​ចែកជូន​រួមមាន​:​អង្ករ​ចំនួន​៦,២៥០​គីឡូ​ក្រា​,​ត្រីខកំប៉ុង​ចំនួន​២៧៨​យួរ​,​ប្រេងឆា​ចំនួន​២៥០​យួរ​,​ទឹកត្រី​ដប​ចំនួន​៧៥០​យួរ​.​អាវយឺត​រោងចក្រ​ចំនួន​៥០០​អាវ​។​ជាមួយគ្នា​នោះ​លោក​អភិបាល​ក៏បាន​បាន​ឧបត្ថម្ភ​ថវិកា​កសាង​ព្រះវិហារ​កំពុង​កសាង​ក្នុងភូមិ​តេ​ជោ​ភ្នំ​ឆត្រ ស៊ីម៉ង់ ត៍១៥​តោន និង ថវិកា ៥០០​ដុល្លា​រ​និង​សាខា​ជួយ​៥០០​ដុល្លារ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *