ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

កែលម្អ​ទីតាំង​​បរិវេណ​រថក្រោះ​ថ្ម​និង​ភ្នំព្រះនេត្រព្រះ​ឱ្យទៅជា​រមណីយដ្ឋាន​ទេសចរណ៍​

បន្ទាយមានជ័យ​៖​កងទ័ព​រថក្រោះ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​នឹង​កំពុង​ចូលរួមចំណែក​រៀបចំ​កែលម្អ​ទីតាំង​និង​បរិវេណ​រថក្រោះ​ថ្ម​នៅ​ព្រះនេត្រព្រះ​និង​ភ្នំ​ព្រះនេត្រព្រះ​ឱ្យទៅជា​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​មួយ​ស្ថិតនៅ​ភូមិ​ប៉ោយ​ក្តឿង​ឃុំ​/​ស្រុក​ព្រះនេត្រព្រះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​កែវ​សេង​ឡាយ​បញ្ជា​ការរង​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរៈភូមិន្ទ​និង​មេបញ្ជាការ​កងរថក្រោះ​ប្រចាំ​ទិស​យោធភូមិភាគ​ព្រះនេត្រព្រះ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​។​ខណៈ​បាន​អញ្ជើញលោក​ឈើ​យ​ចាន់ណា​សមាជិក​ព្រឹទ្ធសភា​,​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​,​លោក​បឹង​គឹម​សឹង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​។

​លោក​ឃូ​ពៅ​អភិបាលស្រុក​ព្រះនេត្រព្រះ​និង​មន្ត្រី​អ្នកពាក់ព័ន្ធ​ចូលរួម​ដាំ​ដើមឈើ​គឺ​ដាំ​ឈើ​ដើម្បី​អបអរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ហ្លួង​ម៉ៃ​(​ព្រះវររាជ​មាតា​ជាតិខ្មែរ​នរោត្តម​មុនីនាថ​សីហនុ​)​និង​ឧទ្ទិស​ដល់​រុក្ខទិវា​៩​កក្កដា​ក៏ដូចជា​ជម្រុញ​លើកកម្ពស់​តំបន់​ទេសចរណ៍​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​និង​កែច្នៃ​ដែល​ជាប់​នឹង​បន្ទាយ​រថក្រោះ​ព្រះនេត្រព្រះ​តែម្តង ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​កែវ​សេង​ឡាយ​បាន​បន្តថា​៖​ពេលនេះ​មន្ត្រី​ថ្នាក់ដឹកនាំ​,​មន្ត្រី​និង​កងកម្លាំង​បាន​ដាំ​ដើម​ស្លា​កន្ទុយ​កំប្រុក​៧០​ដើមដែលជា​អំណោយ លោក​ឈើ​យ ចាន់ណា និង​ផ្កាយីហ៊ុប​៦០​ដើម​ជា អំណោយ​លោក​ជួន សុផល ។​គឺ​វា​ជា​ការដាំ​បន្ថែម​ពីលើ​ផ្កា រុក្ខជាតិ​លំអ​ការដាំ​បង្គោល​ភ្លើង​បំភ្លឺ​សូ​ឡា រាប់រយ​ព្រមទាំង​ខ្ចូ​សការ​សម្រួល​ពង្រាប​ទីធ្លា​នៅ​ទីតាំង​នោះ​ដែល​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្ទាល់​សប្បុរសជន​និង​សហការី​បានរៀបចំ​ហើយ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​គាំទ្រ​គំនិត​និង​សកម្មភាព​ដែល​បាន​កែ​ច្នែ​រៀបចំ​តុបតែង​លម្អ​ត្រង់ចំណុច​រូបចម្លាក់​រថក្រោះ​ឆ្លាក់​ពី​ថ្ម​ព្រះនេត្រព្រះ​ដែលមាន​ទំហំ​ប៉ុន​រថក្រោះ​តេ​៥៤​ដែលមាន​តែមួយគត់​ក្នុងប្រទេស​កម្ពុជា​នេះ​ឱ្យទៅជា​រមណី​ដ្ឋា​ន​ទេសចរណ៍​កែច្នៃ​។​ម្យ៉ាង​វា​ស្ថិតនៅ​ជាប់​នឹង​តំបន់ភ្នំ​ព្រះនេត្រព្រះ​ដែល​ទើបតែ​ត្រូវបាន​ក្រសួងបរិស្ថាន​ស្នើ​បង្កើតជា​តំបន់​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​នោះ ។​

​លោក​អភិបាលខេត្ត​បាន​បន្ត​៖​បន្ថែម​លើ​នោះ​នៅ​តំបន់​នោះ​គឺ​រដ្ឋបាលខេត្ត​ទើបតែ​បានឱ្យ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​៣​ខ្សែ​ប្រវែង​ជាង​៥​គម​ដែល​ត​ភ្ជាប់​ពី​ឃុំ​ជប់​វា​រី​ទីរួមស្រុក​និង​ឃុំ​ព្រះនេត្រព្រះ​ហើយ​ទៅ​ជួបគ្នា​ត្រង់​រូបចម្លាក់​រថក្រោះ​ថ្ម ជាប់​បន្ទាយ​រថក្រោះ និង​ភ្នំ​ព្រះនេត្រព្រះ ទៀតផង ។​

​សូមបញ្ជាក់ថា​មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ជា​ហូរហែ​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ​។​ពិសេស​គឺ​បាន​ថតរូប​ជាមួយ​រថក្រោះ​ថ្ម​ដែល​ចំណាយ​ថ្លៃ​ស្ថាបនា​អស់​ជាង​៣​ម៉ឺន​ដុល្លារ​។​ដោយឡែក​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ព្រះនេត្រព្រះ​ដែល​នៅជាប់​គ្នា​ហើយ​ជួយ​បូកផ្សំ​នូវ​សក្តានុពល​ដល់​គម្រោង​បង្កើត​តំបន់​ទេសចរណ៍​ទីតាំង​រថក្រោះ​ថ្ម​នោះ​។​គឺ​បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ ៦៨ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ មាន​ផ្ទៃដី​សរុប​១៣​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​/​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *